ភាពអស្ចារ្យនៃពិធីភ្ជាប់ពាក្យតាមទំនៀមទម្លាប់ប្រពៃណីរបស់តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា
2016-Jun-05 306 views

លោក សុខ ជ័យ    ៥ មិថុនា ឆ្នាំ២០១៦

      រឿងពិតមួយបានកើតមានឡើងចំពោះក្រុមគ្រួសាររបស់លោក សុវណ្ណ រិទី្ធ (លោកតាវ៉ិចទ័រ) និងលោក ភី សុគន្ធធី នៅពេលតារាកំប្លែងរ័យក្មេង វ៉ាន់ នីឡា និងលោក ផន រង្សី បានភ្ជាប់ពាក្យជាផ្លូវការតាមទំនៀមទម្លាប់ប្រពៃណីខែ្មរ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦។
      នាង វ៉ាន់ នីឡា អាយុ១៧ឆ្នាំ ជាតារាកំប្លែងប្រចាំទូរទស្សន៍ញាតិវង្ស CTN, MYTV, និង CNC ដែលបានគ្រប់គ្រងកម្មវិធី និងដឹកនាំសម្តែងដោយឪពុកនាងផ្ទាល់ គឺ លោកតា វ៉ិចទ័រតាំងពីនាងនៅកុមារីមិនទាន់គ្រប់អាយុសម្តែងតាមផ្លូវច្បាប់។
      លោក ផន រង្សី អាយុ២៤ឆ្នាំ ជាកូនប្រុសរបស់លោក ភី សុគន្ធធី ម្ចាស់ផលិតកម្ម ភី សុគន្ធធី និងជាអ្នកទទួលម៉ៅការរៀបចំកម្មវិធីឲ្យផលិតកម្ម វង់ល្ខោន និងការប្រគុំតន្ត្រីផ្សេងៗរបស់ឪពុកម្តាយលោកផ្ទាល់។
      លោក ផន រង្សី បានជូនបណ្ណាការដល់កូនក្រមុំចំនួន៣០០០០ដុល្លារអាមេរិកក្នុងថ្ងៃភ្ជាប់ពាក្យ ដែលមើលទៅមានការតុបតែងយ៉ាងល្អអស្ចារ្យ មានភាពអធឹកអធម្ម និងពោរពេញដោយសេចក្តីសម្បាយរីករាយ។
      គូដណ្តឹងប្រុសស្រីនេះមើលតាមរូបថត មានភាពសមគ្នាណាស់ សម្រាប់ចាប់ដៃគ្នាកសាងជីវិតគ្រួសារដែលបានផ្សំផ្គុំដោយមាតាបិតានៃកូនកម្លោះកូនក្រមុំ ដើម្បីដើរឆ្ពោះទៅអនាគតដ៍រុងរឿង។

អត្ថបទទាក់ទង

យុវជនកម្ពុជា២២នាក់ទៅសិក្សាស្វែងយល់សេដ្ឋកិច្ច និងវប្បធម៌ជប៉ុន
ពិព័ររូបថតនឹងធ្វើឡើងចំថ្ងៃព្រះសុរិយារះចំកណ្តាលពីលើកំពូលប្រាសាទអង្គរវត្ត
កម្ពុជា-អាមេរិករួមគ្នាទប់ស្កាត់ការនាំវត្ថុបុរាណកម្ពុជាខុសច្បាប់ចូលទៅសហរដ្ឋអាមេរិក (សូមទស្សនារូបភាព)
រ៉េត ស៊ូហ្សាណា បានសកឲ្យអ្នករិៈគន់
បេក្ខជន ថែល ថៃ បានក្លាយជាម្ចាស់ពានរង្វាន់ The Voice Cambodia
តើបេក្ខបុរស-នារីរូបណាទទួលបានពានរង្វាន់ The Voice នៅថ្ងៃអាទិត្យនេះ?
រ៉េត ស៊ូហ្សាណាធ្លាក់ពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកThe Voice Cambodia
បេក្ខជនឆ្នើម៤រូបចូលទៅវគ្គផ្តាច់ព្រាត់ក្នុងកម្មវិធី The Voice Cambodia
បេក្ខនារីចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា ធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល
តារាភាពយន្តលោក ប៉ែន ចំរ៉ុង រងការរិៈគន់ពីសាធារណជន
កម្ពុជាត្រៀមចុះល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សំណង់អគារសម័យបារាំងនៅទីក្រុងភ្នំពេញត្រូវអភិរក្ស
loading...