អ៊ីស្រាអែលធ្វើការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដល់អ៊ីរ៉ង់ និងស៊ីរី
2018-Feb-12 1793 views

          លោក បេនយ៉ាមិន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលប្រឆាំងទីតាំងអ៊ីរ៉ង់ និងស៊ីរី បានធ្វើការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដល់ទីក្រុងតេរ៉ង់ និងទីក្រុងដាម៉ាស់។

          លោក ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថាអ៊ីស្រាអែលនឹងបន្តវាយបកសងសឹកវិញចំពោះការប៉ុនប៉ងណាមួយ ដើម្បីបំផ្លាញអ៊ីស្រាអែល។

          លោក ណេតាន់យ៉ាហ៊ូ បានបន្ថែមថា«កាលពីម្សិលម៉ិញ យើងបានធ្វើការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដល់កងទ័ពអ៊ីរ៉ង់ និងស៊ីរី» ដោយសំដៅការវាយប្រហារតាមអាកាសប្រឆាំងទីតាំងនានាលើទឹកដីស៊ីរីកាលពីថ្ងៃសៅរ៍ ហើយអ៊ីស្រាអែលគ្មានបំណងផ្លាស់ប្តូរជំហររបស់ខ្លួនលើស៊ីរីទេ។

          លោក រ៉េវ៉ែន រីវលីម ប្រធានាធិបតីអ៊ីស្រាអែល ក៍បានកោតសរសើរការវាយប្រហារតាមអាកាស ដោយនិយាយថា«យើងមានសមត្ថភាពដោះស្រាយជាមួយអ៊ីរ៉ង់ ហើយយើងឆ្លើយតបទៅនឹងការគម្រាមកំហែងណាមយយដោយការវាយប្រហារតាមអាកាសគ្មានស្ទាក់ស្ទើរ។ (RT)

 

អត្ថបទទាក់ទង

កូរ៉េខាងជើងដាក់ការសង្ស័យលើកិច្ចប្រជុំកំពូល ហើយព្រមានអាមេរិកអំពីការជំរុញឲ្យបង្ហាញនូវអំណាចកំណត់អាវុធនុយក្លេអ៊ែរ
នាវាមុជទឹករុស្ស៊ីធ្វើការបាញ់មីស៊ីលចំនួន៤គ្រាប់ស្រុះគ្នាជាលើកដំបូង
អាមេរិកត្រូវការចំណាយថវិកាច្រើនលើប្រព័ន្ធការពារមីស៊ីសម្រាប់សន្តិសុខជាតិ
អាមេរិកមិនអញ្ចើញចិនឲ្យចូលរួមក្នុងសមយុទ្ធយោធាអាមេរិកទ្រង់ទ្រាយធំនៅសមុទ្រចិនខាងត្បូង
ការវាយប្រហារដឹកនាំដោយអាមេរិកបំផ្លាញទីតាំងរដ្ឋាភិបាលស៊ីរីជាច្រើនកន្លែង
រុស្ស៊ីគឺជាការគម្រាមកំហែងពិតប្រាកដដល់អាមេរិកនៅតំបន់មជ្ឈឹមបូព៌ា
កងទ័ពរុស្ស៊ីរកឃើញឃ្លាំងដាក់អាវុធអង្គការណាតូរបស់ពួកជីវពលស៊ីរី
អ៊ីស្រាអែលប្រើយន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿនអាមេរិក F-35 ក្នុងការប្រយុទ្ធ និងការវាយប្រហារលើគោលដៅផេ្សងៗ
យន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿន Su-57 បន្តការសាកល្បងហោះហើរ
អាមេរិកខ្វល់ខ្វាយអំពីអាវុធល្បឿនលឿនជាងសម្លេងរបស់រុស្ស៊ី
រុស្ស៊ីបាញ់ទម្លាក់ដ្រូនសត្រូវហោះហើរសំដៅមករកមូលដ្ឋានយោធារុស្ស៊ីនៅស៊ីរី
លោក ត្រាំ នឹងបញ្ចប់ការគម្រាមកំហែងរបស់កូរ៉េខាងជើង ដល់ទឹកដីអាមេរិក
loading...