រុស្ស៊ីព្រួយបារម្ភការវាយប្រហារនៅស៊ីរី និងអំពាវនាវឲ្យមានការអត់ធ្មត់
2018-Feb-12 537 views

          ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅថ្ងៃសៅរ៍ថាទីក្រុងម៉ូស្គូបានព្រួយបារម្ភយ៉ាងខ្លាំងដោយការវិវត្តន៍ចុងក្រោយនៅស៊ិរី ហើយអំពាវនាវដល់គ្រប់ភាគីឲ្យខំអត់ធ្មត់ និងបញ្ជៀសស្ថានភាពជម្លោះ។

          អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងរនៅស៊ីរីកាលពីថ្ងៃសៅរ៍ ដោយនិយាយថាខ្លួនបានវាយប្រហារប្រព័ន្ធការពារដែនអាកាស និងទីតាំងយោធាអ៊ីរ៉ង់ ហើយកងទ័ពស៊ីរីបានបាញ់ទម្លាក់យន្តហោះប្រយុទ្ធ F-16 នៅអ៊ីស្រាអែល ដែលបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង។

          ក្រសួងការបរទេសរុស្ស៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា«យើងសូមអំពាវនាវដល់ភាគីជម្លោះទាំងអស់ឲ្យខំអត់ធ្មត់ និងបញ្ជៀសសកម្មភាពណាមួយ ដែលអាចនាំឲ្យមានស្ថានភាពកាន់តែស្មុកស្មាញ» ព្រមទាំង«គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីស៊ីរីនិងប្រទេសដទៃទផតនៅក្នុងតំបន់ដោយគ្មានលក្ខខណ្ឌ»។ (CNBC)

អត្ថបទទាក់ទង

កូរ៉េខាងជើងដាក់ការសង្ស័យលើកិច្ចប្រជុំកំពូល ហើយព្រមានអាមេរិកអំពីការជំរុញឲ្យបង្ហាញនូវអំណាចកំណត់អាវុធនុយក្លេអ៊ែរ
នាវាមុជទឹករុស្ស៊ីធ្វើការបាញ់មីស៊ីលចំនួន៤គ្រាប់ស្រុះគ្នាជាលើកដំបូង
អាមេរិកត្រូវការចំណាយថវិកាច្រើនលើប្រព័ន្ធការពារមីស៊ីសម្រាប់សន្តិសុខជាតិ
អាមេរិកមិនអញ្ចើញចិនឲ្យចូលរួមក្នុងសមយុទ្ធយោធាអាមេរិកទ្រង់ទ្រាយធំនៅសមុទ្រចិនខាងត្បូង
ការវាយប្រហារដឹកនាំដោយអាមេរិកបំផ្លាញទីតាំងរដ្ឋាភិបាលស៊ីរីជាច្រើនកន្លែង
រុស្ស៊ីគឺជាការគម្រាមកំហែងពិតប្រាកដដល់អាមេរិកនៅតំបន់មជ្ឈឹមបូព៌ា
កងទ័ពរុស្ស៊ីរកឃើញឃ្លាំងដាក់អាវុធអង្គការណាតូរបស់ពួកជីវពលស៊ីរី
អ៊ីស្រាអែលប្រើយន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿនអាមេរិក F-35 ក្នុងការប្រយុទ្ធ និងការវាយប្រហារលើគោលដៅផេ្សងៗ
យន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿន Su-57 បន្តការសាកល្បងហោះហើរ
អាមេរិកខ្វល់ខ្វាយអំពីអាវុធល្បឿនលឿនជាងសម្លេងរបស់រុស្ស៊ី
រុស្ស៊ីបាញ់ទម្លាក់ដ្រូនសត្រូវហោះហើរសំដៅមករកមូលដ្ឋានយោធារុស្ស៊ីនៅស៊ីរី
លោក ត្រាំ នឹងបញ្ចប់ការគម្រាមកំហែងរបស់កូរ៉េខាងជើង ដល់ទឹកដីអាមេរិក
loading...