អ៊ីស្រាអែលព្រមានអ៊ីរ៉ង់ បន្ទាប់ពីធ្វើការវាយប្រហារដ៍ធំសម្បើមនៅស៊ីរី
2018-Feb-12 569 views

          លោក បេនយ៉ាមិន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល និយាយថាប្រទេសរបស់លោកនឹងការពារខ្លួនប្រឆាំងការវាយប្រហារណាមួយ បន្ទាប់ពីអ៊ីស្រាអែលបានធ្វើការវាយប្រហារដ៍ធំបំផុតរបស់ខ្លួនប្រឆាំងទីតាំងនានានៅស៊ីរីក្នុងរយៈពេលប៉ុន្មានទសវត្សរ៍នេះ។

          លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅថ្ងៃសៅរ៍ថា«នេះគឺជាសិទ្ធិ និងកាតព្វកិច្ចរបស់យើង ហើយយើងនឹងបន្តធ្វើដូចនេះតាមការចាំបាច់»។

          អ៊ីស្រាអែល បានធ្វើការវាយប្រហារយ៉ាងចាស់ដៃប្រឆាំងទីតាំងនានា បន្ទាប់ពីនិយាយថាអ៊ីស្រាអែលបានបាញ់ស្ទាក់ដ្រូនអ៊ីរ៉ង់។

          វត្តមានរបស់អ៊ីរ៉ង់នៅស៊ីរី បានបណ្តាលឲ្យមានការភ័យខ្លាចនៅអ៊ីស្រាអែល។

          អ៊ីស្រាអែលបានចោទប្រកាន់អ៊ីរ៉ង់បង្ហោះដ្រូនចេញពីទឹកដីស៊ីរី ចូលទៅក្នុងទឹកដីអ៊ីស្រាអែល។ អ៊ីស្រាអែលបានចាប់ឲ្យអ៊ីរ៉ង់ និងស៊ីរី ទទួលខុសត្រូវរឿងដ្រូននេះ។

          អ៊ីរ៉ង់បានបដិសេធការចោទប្រកាន់របស់អ៊ីស្រាអែលអំពីការបង្ហោះដ្រូនចូលទៅក្នុងទឹកដីអ៊ីស្រាអែល។

          អ៊ីស្រាអែលប្រឆាំងការប៉ុនប៉ងណាមួយពង្រីកកងទ័ពអ៊ីរ៉ង់នៅស៊ីរី។ ប៉ុន្តែក្រុមមេដឹកនាំយោធាអ៊ីស្រាអែលជួបប្រជុំគ្នាស្វែងរកសន្តិភាព។ (BBC)

 

អត្ថបទទាក់ទង

កូរ៉េខាងជើងដាក់ការសង្ស័យលើកិច្ចប្រជុំកំពូល ហើយព្រមានអាមេរិកអំពីការជំរុញឲ្យបង្ហាញនូវអំណាចកំណត់អាវុធនុយក្លេអ៊ែរ
នាវាមុជទឹករុស្ស៊ីធ្វើការបាញ់មីស៊ីលចំនួន៤គ្រាប់ស្រុះគ្នាជាលើកដំបូង
អាមេរិកត្រូវការចំណាយថវិកាច្រើនលើប្រព័ន្ធការពារមីស៊ីសម្រាប់សន្តិសុខជាតិ
អាមេរិកមិនអញ្ចើញចិនឲ្យចូលរួមក្នុងសមយុទ្ធយោធាអាមេរិកទ្រង់ទ្រាយធំនៅសមុទ្រចិនខាងត្បូង
ការវាយប្រហារដឹកនាំដោយអាមេរិកបំផ្លាញទីតាំងរដ្ឋាភិបាលស៊ីរីជាច្រើនកន្លែង
រុស្ស៊ីគឺជាការគម្រាមកំហែងពិតប្រាកដដល់អាមេរិកនៅតំបន់មជ្ឈឹមបូព៌ា
កងទ័ពរុស្ស៊ីរកឃើញឃ្លាំងដាក់អាវុធអង្គការណាតូរបស់ពួកជីវពលស៊ីរី
អ៊ីស្រាអែលប្រើយន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿនអាមេរិក F-35 ក្នុងការប្រយុទ្ធ និងការវាយប្រហារលើគោលដៅផេ្សងៗ
យន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿន Su-57 បន្តការសាកល្បងហោះហើរ
អាមេរិកខ្វល់ខ្វាយអំពីអាវុធល្បឿនលឿនជាងសម្លេងរបស់រុស្ស៊ី
រុស្ស៊ីបាញ់ទម្លាក់ដ្រូនសត្រូវហោះហើរសំដៅមករកមូលដ្ឋានយោធារុស្ស៊ីនៅស៊ីរី
លោក ត្រាំ នឹងបញ្ចប់ការគម្រាមកំហែងរបស់កូរ៉េខាងជើង ដល់ទឹកដីអាមេរិក
loading...