លោកត្រាំបង្កើនថវិកាយោធាលើសចិន និងរុស្ស៊ី
2018-Feb-12 309 views

          មន្ទីរបញ្ចកោណ (ក្រសួងការពារជាតិអាមេរិក) បានបង្កើនថវិកាដល់៧០០ពាន់លានដុល្លារ ដែលជាថវិកាដ៍ធំបំផុតនៃប្រវត្តិសាស្ត្រចំណាយយោធាអាមេរិកច្រើនជាងគូប្រជែងចិន និងរុស្ស៊ី ហើយកងទ័ពអាមេរិកអាចចំណាយថវិកានេះសម្រាប់បង្កើនកងទ័ពរាប់ពាន់នាក់ ការបណ្តុះបណ្តាលយោធាបន្ថែម នាវាច្រើនគ្រឿងបន្ថែមទៀត និងអ្វីៗជាច្រើនទៀត។

          មន្ទីរបញ្ចកោណ នឹងតម្លើងថិវិកាយោធាឲ្យដល់៧១៦ពាន់លានដុល្លារនៅឆ្នាំក្រោយ។ លោក ជេម ម៉ាសទីស រដ្ឋមន្ត្រីការពារជាតិអាមេរិក និយាយថាត្រូវការដកកងទ័ពចេញពីភាពចុះដុនដាបក្នុងការត្រៀមប្រយុទ្ធនៅពេលជម្លោះទាល់ច្រកនៅអាហ្វហ្គានីស្ថាន និងការគម្រាមកំហែងសង្គ្រាមនៅឧបទ្វីបកូរ៉េ។

          លោក ដូណល ត្រាំ បានចុះហត្ថលេខាលើច្បាប់ថវិកាកាលពីថ្ងៃសុក្រ រួមមានបង្កើនការចំណាយដ៍ធំសម្រាប់យោធា។ មន្ទីរបញ្ចកោណនឹងទទួលបាន៩៤ពាន់លានដុល្លារច្រើនជាងឆ្នាំមុន ដែលកើនឡើង១៥,៥%។ (Aljazeera)

អត្ថបទទាក់ទង

កូរ៉េខាងជើងដាក់ការសង្ស័យលើកិច្ចប្រជុំកំពូល ហើយព្រមានអាមេរិកអំពីការជំរុញឲ្យបង្ហាញនូវអំណាចកំណត់អាវុធនុយក្លេអ៊ែរ
នាវាមុជទឹករុស្ស៊ីធ្វើការបាញ់មីស៊ីលចំនួន៤គ្រាប់ស្រុះគ្នាជាលើកដំបូង
អាមេរិកត្រូវការចំណាយថវិកាច្រើនលើប្រព័ន្ធការពារមីស៊ីសម្រាប់សន្តិសុខជាតិ
អាមេរិកមិនអញ្ចើញចិនឲ្យចូលរួមក្នុងសមយុទ្ធយោធាអាមេរិកទ្រង់ទ្រាយធំនៅសមុទ្រចិនខាងត្បូង
ការវាយប្រហារដឹកនាំដោយអាមេរិកបំផ្លាញទីតាំងរដ្ឋាភិបាលស៊ីរីជាច្រើនកន្លែង
រុស្ស៊ីគឺជាការគម្រាមកំហែងពិតប្រាកដដល់អាមេរិកនៅតំបន់មជ្ឈឹមបូព៌ា
កងទ័ពរុស្ស៊ីរកឃើញឃ្លាំងដាក់អាវុធអង្គការណាតូរបស់ពួកជីវពលស៊ីរី
អ៊ីស្រាអែលប្រើយន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿនអាមេរិក F-35 ក្នុងការប្រយុទ្ធ និងការវាយប្រហារលើគោលដៅផេ្សងៗ
យន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿន Su-57 បន្តការសាកល្បងហោះហើរ
អាមេរិកខ្វល់ខ្វាយអំពីអាវុធល្បឿនលឿនជាងសម្លេងរបស់រុស្ស៊ី
រុស្ស៊ីបាញ់ទម្លាក់ដ្រូនសត្រូវហោះហើរសំដៅមករកមូលដ្ឋានយោធារុស្ស៊ីនៅស៊ីរី
លោក ត្រាំ នឹងបញ្ចប់ការគម្រាមកំហែងរបស់កូរ៉េខាងជើង ដល់ទឹកដីអាមេរិក
loading...