ចិនត្រៀមធ្វើការជាមួយអាមេរិកស្តីពីការគ្មានអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ
2018-Feb-12 275 views

          ក្រសួងការបរទេសចិន បានបញ្ជាក់ជំហររបស់ទីក្រុងប៉េកាំងលើបញ្ហាគ្មានអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។

          ក្រសួងការបរទេសចិន បានចេញផ្សាយរបាយការណ៍ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក យ៉ាង ជាឈី ក្រុមប្រឹក្សារដ្ឋ ទៅកាន់អាមេរិកកាលពីថ្ងៃទី៨-៩ ខែកុម្ភះ ដើម្បីជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតី ដូណល ត្រាំ និងលោក រ៉េក ធីល្លឺសុន រដ្ឋមន្ត្រីការបរទេសអាមេរិក។

          ក្រសួងការបរទេសចិន បាននិយាយថាភាគីទាំងពីរបានផ្លាស់ប្តូរទស្សនស្តីពីបញ្ហាអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ លោក យ៉ាង ជាឈី បានបញ្ជាក់ថាចិនប្រកាន់ភ្ជាប់ចំពោះជំហរនៃតម្រូវសម្រាប់ការគ្មានអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ការថែរក្សាសន្តិភាព និងស្ថេរភាពនៅឧបទ្វីបកូរ៉េ ទីក្រុងប៉េកាំងក៍គាំទ្រដំណោះស្រាយបញ្ហាតាមរយៈការចរចា និងការពិគ្រោះយោបល់។

          លោក យ៉ាង ជាឈី បានបញ្ជាក់ថាចិនត្រៀមខ្លួនធ្វើការជាមួយអាមេរិកលើមូលដ្ឋាននៃការគោរព និងការជឿជាក់គ្នាទៅវិញទៅមក ដើម្បីពង្រឹងការសម្របសម្រួល និងការទំនាក់ទំនងលើកកម្ពស់ដំណោះស្រាយនៃបញ្ហាឧបទ្វីបកូរ៉េឲ្យបានសមរម្យ។ (Sputnik)

អត្ថបទទាក់ទង

កូរ៉េខាងជើងដាក់ការសង្ស័យលើកិច្ចប្រជុំកំពូល ហើយព្រមានអាមេរិកអំពីការជំរុញឲ្យបង្ហាញនូវអំណាចកំណត់អាវុធនុយក្លេអ៊ែរ
នាវាមុជទឹករុស្ស៊ីធ្វើការបាញ់មីស៊ីលចំនួន៤គ្រាប់ស្រុះគ្នាជាលើកដំបូង
អាមេរិកត្រូវការចំណាយថវិកាច្រើនលើប្រព័ន្ធការពារមីស៊ីសម្រាប់សន្តិសុខជាតិ
អាមេរិកមិនអញ្ចើញចិនឲ្យចូលរួមក្នុងសមយុទ្ធយោធាអាមេរិកទ្រង់ទ្រាយធំនៅសមុទ្រចិនខាងត្បូង
ការវាយប្រហារដឹកនាំដោយអាមេរិកបំផ្លាញទីតាំងរដ្ឋាភិបាលស៊ីរីជាច្រើនកន្លែង
រុស្ស៊ីគឺជាការគម្រាមកំហែងពិតប្រាកដដល់អាមេរិកនៅតំបន់មជ្ឈឹមបូព៌ា
កងទ័ពរុស្ស៊ីរកឃើញឃ្លាំងដាក់អាវុធអង្គការណាតូរបស់ពួកជីវពលស៊ីរី
អ៊ីស្រាអែលប្រើយន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿនអាមេរិក F-35 ក្នុងការប្រយុទ្ធ និងការវាយប្រហារលើគោលដៅផេ្សងៗ
យន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿន Su-57 បន្តការសាកល្បងហោះហើរ
អាមេរិកខ្វល់ខ្វាយអំពីអាវុធល្បឿនលឿនជាងសម្លេងរបស់រុស្ស៊ី
រុស្ស៊ីបាញ់ទម្លាក់ដ្រូនសត្រូវហោះហើរសំដៅមករកមូលដ្ឋានយោធារុស្ស៊ីនៅស៊ីរី
លោក ត្រាំ នឹងបញ្ចប់ការគម្រាមកំហែងរបស់កូរ៉េខាងជើង ដល់ទឹកដីអាមេរិក
loading...