យន្តហោះដឹកអ្នកដំណើររុស្ស៊ីធ្លាក់ក្បែរទីក្រុងម៉ូស្គូសម្លាប់មនុស្ស៧១នាក់នៅលើយន្តហោះ
2018-Feb-12 229 views

          យន្តហោះដឹកអ្នកដំណើររុស្ស៊ីមួយគ្រឿង បានធ្លាក់នៅក្បែរទីក្រុងម៉ូស្គូភ្លាប់ៗ បន្ទាប់ពីហោះឡើងកាលពីថ្ងៃអាទិត្យ សម្លាប់មនុស្សទាំងអស់៧១នាក់នៅលើយន្តហោះ ហើយក្រុមអ្នកស៊ើបអង្កេតកំពុងរកមើលមូលហេតុនៃការធ្លាក់យន្តហោះនេះ។

          អាកាសធាតុត្រជាក់បានធ្លាក់ចុះដល់ដក៥អង្សាសេជាមួយរដូវកាលធ្លាក់ព្រិលយ៉ាងខ្លាំង នៅពេលយន្តហោះ AN-148 របស់អាកាសចរណ៍ Saratov បានចាប់ផ្តើមហោះឡើងទៅកាន់ទីក្រុង Orsk នៅតំបន់ Orenburg ចម្ងាយប្រមាណ១៥០០គីឡូម៉ែត្រទិសនីរតីនៃទីក្រុងម៉ូស្គូ។

          លោកប្រធានាធិបតី វ្លាឌីមៀ ពូទិន បានសម្តែងមរណទុក្ខចំពោះអ្នកសម្លាប់ទាំងអស់ ដែលបានបាត់បង់សាច់ញាត្តិ ហើយបានបញ្ជាឲ្យបង្កើតគណៈកម្មការស៊ើបអង្កេតពិសេសមួយ។

          លោក ម៉ាស៊ីម សូកូលូវ រដ្ឋមន្ត្រីដឹកជញ្ជូនរុស្ស៊ី បាននិយាយថាមនុស្សចំនួន៧១នាក់នៅលើយន្តហោះ បានស្លាប់ទាំងអស់ ហើយគ្មានអ្នករស់រានមានជីវិតពីការធ្លាក់យន្តហោះនេះទេ។

          ក្រុមស៊ើបអង្កេត បានរកឃើញប្រអប់ខ្មៅរបស់យន្តហ៉ធ្លាក់នេះហើយ ដែលអាចបញ្ជាក់ពីមូលហេតុនៃការធ្លាក់។ (BBC)

 

អត្ថបទទាក់ទង

កូរ៉េខាងជើងដាក់ការសង្ស័យលើកិច្ចប្រជុំកំពូល ហើយព្រមានអាមេរិកអំពីការជំរុញឲ្យបង្ហាញនូវអំណាចកំណត់អាវុធនុយក្លេអ៊ែរ
នាវាមុជទឹករុស្ស៊ីធ្វើការបាញ់មីស៊ីលចំនួន៤គ្រាប់ស្រុះគ្នាជាលើកដំបូង
អាមេរិកត្រូវការចំណាយថវិកាច្រើនលើប្រព័ន្ធការពារមីស៊ីសម្រាប់សន្តិសុខជាតិ
អាមេរិកមិនអញ្ចើញចិនឲ្យចូលរួមក្នុងសមយុទ្ធយោធាអាមេរិកទ្រង់ទ្រាយធំនៅសមុទ្រចិនខាងត្បូង
ការវាយប្រហារដឹកនាំដោយអាមេរិកបំផ្លាញទីតាំងរដ្ឋាភិបាលស៊ីរីជាច្រើនកន្លែង
រុស្ស៊ីគឺជាការគម្រាមកំហែងពិតប្រាកដដល់អាមេរិកនៅតំបន់មជ្ឈឹមបូព៌ា
កងទ័ពរុស្ស៊ីរកឃើញឃ្លាំងដាក់អាវុធអង្គការណាតូរបស់ពួកជីវពលស៊ីរី
អ៊ីស្រាអែលប្រើយន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿនអាមេរិក F-35 ក្នុងការប្រយុទ្ធ និងការវាយប្រហារលើគោលដៅផេ្សងៗ
យន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿន Su-57 បន្តការសាកល្បងហោះហើរ
អាមេរិកខ្វល់ខ្វាយអំពីអាវុធល្បឿនលឿនជាងសម្លេងរបស់រុស្ស៊ី
រុស្ស៊ីបាញ់ទម្លាក់ដ្រូនសត្រូវហោះហើរសំដៅមករកមូលដ្ឋានយោធារុស្ស៊ីនៅស៊ីរី
លោក ត្រាំ នឹងបញ្ចប់ការគម្រាមកំហែងរបស់កូរ៉េខាងជើង ដល់ទឹកដីអាមេរិក
loading...