អ៊ីរ៉ង់អាចបំផ្លាញមូលដ្ឋានអាមេរិកទាំងអស់នៅក្នុងតំបន់ និងបង្កើតឋាននរកសម្រាប់អ៊ីស្រាអែល
2018-Feb-11 624 views

          អ៊ីរ៉ង់បានបដិសេធការចោទប្រកាន់របស់អ៊ីស្រាអែលអំពីដ្រូនអ៊ីរ៉ង់ និងការបាញ់ទម្លាក់យន្តហោះប្រយុទ្ធអ៊ីស្រាអែលថាជារឿងគួរឲ្យអស់សំណើច។

          មេបញ្ជាការអ៊ីរ៉ង់ បានព្រមានថាអ៊ីរ៉ង់អាចបង្កើតឋាននរកសម្រាប់របបឋានសួត៌ (អ៊ីស្រាអែល) និងបំផ្លាញមូលដ្ឋានយោធាអាមេរិកនានានៅក្នុងតំបន់។

          លោក បារ៉ាម ហ្គាសេមី អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយថាការចោទប្រកាន់អំពីការបង្ហោះដ្រូន និងការជាប់ពាក់ព័ន្ធរបស់អ៊ីរ៉ង់ក្នុងការបាញ់ទម្លាក់យន្តហោះប្រយុទ្ធអ៊ីស្រាអែល គឺជារឿងគួរឲ្យអស់សំណើចណាស់។

          លោក ហ្គាសេមី បានបន្ថែមថាក្រុមមន្ត្រីអ៊ីរ៉ង់កំពុងធ្វើការនៅស៊ីរីជាទីប្រឹក្សា និងធ្វើតាមសំណើរបស់រដ្ឋាភិបាលស៊ីរីស្រប់ច្បាប់។

          លោកឧត្តមសេនីយ៍ ហ៊ូសេន សាឡាមី មេបញ្ជាការរងនៃកងឆ្មាំបដិវត្តអ៊ីរ៉ង់ បាននិយាយថាសកម្មភាពឈ្លានពានណាមួយរបស់អ៊ីស្រាអែល នឹងធ្វើការសងសឹកដ៍ខ្លាំងក្លាបំផុត ព្រោះអ៊ីរ៉ង់មានសមត្ថភាពបង្កើតឋាននរកសម្រាប់អ៊ីស្រាអែល។

          លោក សាឡាមី បានបញ្ជាក់ថាស៊ីរី គឺជារដ្ឋអធិបតេយ្យ ហើយរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់ស៊ីរី មានសិទ្ធិស្របច្បាប់ ដើម្បីការពារបូរណភាពទឹកដី និងប្រឆាំងការឈ្លានពានរបស់បរទេស។ (RT)

អត្ថបទទាក់ទង

កូរ៉េខាងជើងដាក់ការសង្ស័យលើកិច្ចប្រជុំកំពូល ហើយព្រមានអាមេរិកអំពីការជំរុញឲ្យបង្ហាញនូវអំណាចកំណត់អាវុធនុយក្លេអ៊ែរ
នាវាមុជទឹករុស្ស៊ីធ្វើការបាញ់មីស៊ីលចំនួន៤គ្រាប់ស្រុះគ្នាជាលើកដំបូង
អាមេរិកត្រូវការចំណាយថវិកាច្រើនលើប្រព័ន្ធការពារមីស៊ីសម្រាប់សន្តិសុខជាតិ
អាមេរិកមិនអញ្ចើញចិនឲ្យចូលរួមក្នុងសមយុទ្ធយោធាអាមេរិកទ្រង់ទ្រាយធំនៅសមុទ្រចិនខាងត្បូង
ការវាយប្រហារដឹកនាំដោយអាមេរិកបំផ្លាញទីតាំងរដ្ឋាភិបាលស៊ីរីជាច្រើនកន្លែង
រុស្ស៊ីគឺជាការគម្រាមកំហែងពិតប្រាកដដល់អាមេរិកនៅតំបន់មជ្ឈឹមបូព៌ា
កងទ័ពរុស្ស៊ីរកឃើញឃ្លាំងដាក់អាវុធអង្គការណាតូរបស់ពួកជីវពលស៊ីរី
អ៊ីស្រាអែលប្រើយន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿនអាមេរិក F-35 ក្នុងការប្រយុទ្ធ និងការវាយប្រហារលើគោលដៅផេ្សងៗ
យន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿន Su-57 បន្តការសាកល្បងហោះហើរ
អាមេរិកខ្វល់ខ្វាយអំពីអាវុធល្បឿនលឿនជាងសម្លេងរបស់រុស្ស៊ី
រុស្ស៊ីបាញ់ទម្លាក់ដ្រូនសត្រូវហោះហើរសំដៅមករកមូលដ្ឋានយោធារុស្ស៊ីនៅស៊ីរី
លោក ត្រាំ នឹងបញ្ចប់ការគម្រាមកំហែងរបស់កូរ៉េខាងជើង ដល់ទឹកដីអាមេរិក
loading...