កងទ័ពស៊ីរីបាញ់ទម្លាក់យន្តហោះប្រយុទ្ធអ៊ីស្រាអែល
2018-Feb-11 762 views

          យន្តហោះប្រយុទ្ធអ៊ីស្រាអែល F-16 មួយគ្រឿង បានធ្លាក់ បន្ទាប់ពីត្រូវបានបាញ់ចំដោយមីស៊ីលប្រឆាំងយន្តហោះស៊ីរី នៅពេលកំពុងធ្វើការវាយប្រហារបំផ្លាញទីតាំងកងទ័ពអ៊ីរ៉ង់ ដែលត្រូវបានចោទប្រកាន់បង្ហោះដ្រូនចូលទៅក្នុងទឹកដីអ៊ីស្រាអែល។

          កងទ័ពអ៊ីស្រាអែល បានបញ្ជាក់ថាខ្លួនបានបាញ់ទម្លាក់ដ្រូន និងបានវាយប្រហារទីតាំងអ៊ីរ៉ង់នៅស៊ីរី បន្ទាប់ពីការរំលោភយ៉ាងធ្ងន់ធ្ងរ និងមិនត្រឹមត្រូវតាមច្បាប់លើអធិបតេយ្យភាពអ៊ីស្រាអែល។

          កងទ័ពអ៊ីស្រាអែល បាននិយាយថាយន្តហោះរបស់ខ្លួនបានប្រឈមមីស៊ីលប្រឆាំងយន្តហោះជាច្រើនគ្រាប់បាញ់ចេញពីស៊ីរី ដែលបានបង្ខំឲ្យអ្នកបើកយន្តហោះអ៊ីស្រាអែលបោះបង់ចោលយន្តហោះ F-16 ដែលបានធ្លាក់នៅជ្រលងភ្នំជេហ្រីលនៅខាងជើងអ៊ីស្រាអែល។ អ្នកបើកលោតចេញពីយន្តហោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ស៊ីរ៉ែនបានបន្លឺសម្លេងនៅខាងជើងអ៊ីស្រាអែល ជាលទ្ធផលនៃការបាញ់មីស៊ីលស៊ីរី។

          ឧប្បត្តិហេតុដ៍ធ្ងន់ធ្ងរនេះជាប់ពាក់ព័ន្ធអ៊ីស្រាអែល អ៊ីរ៉ង់ និងស៊ីរី តាំងពីការចាប់ផ្តើមសង្គ្រាមស៊ីវិលស៊ីរីរយៈពេលជិត៨ឆ្នាំកន្លងមកនេះ។

          កងទ័ពអ៊ីស្រាអែល បាននិយាយថាអ៊ីរ៉ង់គឺជាអ្នកទទួលខុសត្រូវចំពោះការរំលោភដ៍ធ្ងន់ធ្ងរលើអធិបតេយ្យភាពអ៊ីស្រាអែលនេះ។ (The Guardian)

អត្ថបទទាក់ទង

កូរ៉េខាងជើងដាក់ការសង្ស័យលើកិច្ចប្រជុំកំពូល ហើយព្រមានអាមេរិកអំពីការជំរុញឲ្យបង្ហាញនូវអំណាចកំណត់អាវុធនុយក្លេអ៊ែរ
នាវាមុជទឹករុស្ស៊ីធ្វើការបាញ់មីស៊ីលចំនួន៤គ្រាប់ស្រុះគ្នាជាលើកដំបូង
អាមេរិកត្រូវការចំណាយថវិកាច្រើនលើប្រព័ន្ធការពារមីស៊ីសម្រាប់សន្តិសុខជាតិ
អាមេរិកមិនអញ្ចើញចិនឲ្យចូលរួមក្នុងសមយុទ្ធយោធាអាមេរិកទ្រង់ទ្រាយធំនៅសមុទ្រចិនខាងត្បូង
ការវាយប្រហារដឹកនាំដោយអាមេរិកបំផ្លាញទីតាំងរដ្ឋាភិបាលស៊ីរីជាច្រើនកន្លែង
រុស្ស៊ីគឺជាការគម្រាមកំហែងពិតប្រាកដដល់អាមេរិកនៅតំបន់មជ្ឈឹមបូព៌ា
កងទ័ពរុស្ស៊ីរកឃើញឃ្លាំងដាក់អាវុធអង្គការណាតូរបស់ពួកជីវពលស៊ីរី
អ៊ីស្រាអែលប្រើយន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿនអាមេរិក F-35 ក្នុងការប្រយុទ្ធ និងការវាយប្រហារលើគោលដៅផេ្សងៗ
យន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿន Su-57 បន្តការសាកល្បងហោះហើរ
អាមេរិកខ្វល់ខ្វាយអំពីអាវុធល្បឿនលឿនជាងសម្លេងរបស់រុស្ស៊ី
រុស្ស៊ីបាញ់ទម្លាក់ដ្រូនសត្រូវហោះហើរសំដៅមករកមូលដ្ឋានយោធារុស្ស៊ីនៅស៊ីរី
លោក ត្រាំ នឹងបញ្ចប់ការគម្រាមកំហែងរបស់កូរ៉េខាងជើង ដល់ទឹកដីអាមេរិក
loading...