កងទ័ពស៊ីរីទម្លាក់គ្រាប់បែកសម្លាប់មនុស្សជាង២៣០នាក់
2018-Feb-10 411 views

          កងទ័ពស៊ីរី កំពុងទម្លាក់គ្រាប់បែកលើតំបន់ឧទ្ទាមសំខាន់ៗចំនួន២ ដែលបានសម្លាប់មនុស្សជាង២៣០នាក់ ក្នុងរយៈពេល៤ថ្ងៃចុងក្រោយនេះ។

          ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថាការវាយប្រហារតាមអាកាសចុងក្រោយនេះបានសម្លាប់មនុស្ស១២នាក់នៅតំបន់ហ្គូតាខាងកើត ដែលជាបន្តុំទីក្រុង និងកសិដ្ឋាននៅខាងកើតទីក្រុងដាម៉ា មានមនុស្សស្លាប់កើនឡើងដល់ជាង២៣០នាក់ក្នុងរយៈពេល៤ថ្ងៃចុងក្រោយនេះ។

          ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថាយន្តហោះចម្បាំង បានសម្លាប់មនុស្ស១៤នាក់ផ្សេងទៀតនៅខេត្តអ៊ីដលីបជាប់ព្រំដែនជាមួយប្រទេសទួរគី។

          ជម្លោះពហុភាគីនេះកំពុងរីករាកដាលនៅលើរណសិរ្សដទៃទៀតដែរ។ ទួរគីកំពុងធ្វើការវាយលុកដ៍ធំប្រឆាំងពួកអ្នកប្រយុទ្ធឃឺដនៅតំបន់អាហ្រី្វនភាគពាយ័ព្យប្រទេសស៊ីរី។ ទួរគីបានបន្តការវាយប្រហារតាមអាកាសរបស់ខ្លួនប្រឆាំងពួកឃឺដនៅតំបន់អាហ្រី្វនទាំងយប់។

          ឥឡូវនេះ ការទូតមិនបានធ្វើឲ្យមានការរីកចម្រើន ឆ្ពោះទៅរកការបញ្ចប់ សង្គ្រាមរយៈពេល៨ឆ្នាំនេះទេ។ ប្រជាពលរដ្ឋស៊ីវិលរាប់រយពាន់នាក់ត្រូវបានសម្លាប់ និងបានបង្ខំឲ្យប្រជាពលរដ្ឋស៊ីរីមុនសង្គ្រាមចំនួន២៣លាននាក់គ្មានផ្ទះសម្បែង និងរាប់លាននាក់ទៀតជាជនភៀសខ្លួន។

 

អត្ថបទទាក់ទង

កូរ៉េខាងជើងដាក់ការសង្ស័យលើកិច្ចប្រជុំកំពូល ហើយព្រមានអាមេរិកអំពីការជំរុញឲ្យបង្ហាញនូវអំណាចកំណត់អាវុធនុយក្លេអ៊ែរ
នាវាមុជទឹករុស្ស៊ីធ្វើការបាញ់មីស៊ីលចំនួន៤គ្រាប់ស្រុះគ្នាជាលើកដំបូង
អាមេរិកត្រូវការចំណាយថវិកាច្រើនលើប្រព័ន្ធការពារមីស៊ីសម្រាប់សន្តិសុខជាតិ
អាមេរិកមិនអញ្ចើញចិនឲ្យចូលរួមក្នុងសមយុទ្ធយោធាអាមេរិកទ្រង់ទ្រាយធំនៅសមុទ្រចិនខាងត្បូង
ការវាយប្រហារដឹកនាំដោយអាមេរិកបំផ្លាញទីតាំងរដ្ឋាភិបាលស៊ីរីជាច្រើនកន្លែង
រុស្ស៊ីគឺជាការគម្រាមកំហែងពិតប្រាកដដល់អាមេរិកនៅតំបន់មជ្ឈឹមបូព៌ា
កងទ័ពរុស្ស៊ីរកឃើញឃ្លាំងដាក់អាវុធអង្គការណាតូរបស់ពួកជីវពលស៊ីរី
អ៊ីស្រាអែលប្រើយន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿនអាមេរិក F-35 ក្នុងការប្រយុទ្ធ និងការវាយប្រហារលើគោលដៅផេ្សងៗ
យន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿន Su-57 បន្តការសាកល្បងហោះហើរ
អាមេរិកខ្វល់ខ្វាយអំពីអាវុធល្បឿនលឿនជាងសម្លេងរបស់រុស្ស៊ី
រុស្ស៊ីបាញ់ទម្លាក់ដ្រូនសត្រូវហោះហើរសំដៅមករកមូលដ្ឋានយោធារុស្ស៊ីនៅស៊ីរី
លោក ត្រាំ នឹងបញ្ចប់ការគម្រាមកំហែងរបស់កូរ៉េខាងជើង ដល់ទឹកដីអាមេរិក
loading...