អ៊ីរ៉ង់បដិសេធការចោទប្រកាន់របស់អាមេរិកអំពីការបង្កអស្ថេរភាពនៅក្នុងតំបន់
2017-Dec-07 293 views

          អាមេរិកបានចោទប្រកាន់អ៊ីរ៉ង់កំពុងដើរតួនាទីបង្កអស្ថេរភាពនៅក្នុងតំបន់ ប៉ុន្តែអ៊ីរ៉ង់បានបដិសេធការចោទប្រកាន់របស់អាមេរិកនេះ។

          លោក រ៉េក ធីល្លឺសុន រដ្ឋមន្រ្តីការបរទេសអាមេរិក បាននិយាយថាអ៊ីរ៉ង់កំពុងអនុវត្តន៍សកម្មភាពអស្ថេរភាព ដោយគាំទ្រពួកជីវពលហេសប៊ូឡានៅលីបង់ ផ្គត់ផ្គង់មីស៊ីលដល់កងកម្លាំងហ៊ូស៊ីនៅយ៉េមែន និងបញ្ជូនអាវុធ និងពួកអ្នកប្រយុទ្ធ ទៅស៊ីរី។

          លោក បារ៉ាម ហ្គាសេមី អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយថា«ការចោទប្រកាន់គ្មានភស្តុតាង និងការភូតកុហក នឹងមិនជួយដោះស្រាយកំហុសយុទ្ធសាស្ត្រដ៍ធំបានទេ។ អាមេរិកបានធ្វើការប្រឆាំងអ៊ីរ៉ង់ និងតំបន់ជាច្រើនទសវត្សរ៍មកហើយ»។

          លោក ធីល្លឺសុន បាននិយាយថាអ៊ីរ៉ង់ត្រូវអនុវត្តន៍តាមកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលតម្រូវឲ្យអ៊ីរ៉ង់បញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដកទណ្ឌកម្មមួយចំនួន។

          កាលពីខែតុលា លោកប្រធានាធិបតី ដូណល ត្រាំ បានបដិសេធទទួលស្គាល់កិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥។ (BBC)

 

អត្ថបទទាក់ទង

អាមេរិកឈានដល់មហាសង្គ្រាម ហើយឥឡូវនេះ ត្រូវធ្វើសកម្មភាពលើរុស្ស៊ី និងស៊ីរី
រុស្ស៊ី-ចិន ប្តេជ្ញារួមកម្លាំងគ្នាប្រឆាំងអាមេរិក
អ៊ីស្រាអែលព្រមានវាយប្រហារប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-300 បន្ទាប់ពីការគម្រាមអំពីផលវិបាកដ៍មហន្តរាយ
រុស្ស៊ីអាចផ្គត់ផ្គង់អាវុធយុទ្ធភ័ណ្ឌសាកល្បងរួមដល់កងទ័ពឥណ្ឌាក្នុងការធ្វើសង្គ្រាមពិតប្រាកដ
រុស្ស៊ីអាចបញ្ជូនប្រព័ន្ធមីស៊ីលទៅស៊ីរី ដោយព្រមានអ៊ីស្រាអែលអំពីផលវិបាកដ៍មហន្តរាយ បើអ៊ីស្រាអែលវាយប្រហារ
ប្រព័ន្ធការពារមីស៊ីលរុស្ស៊ីបំផ្លាញគោលដៅនានា សំដៅមករកមូលដ្ឋានទ័ពអាកាសរុស្ស៊ីនៅស៊ីរី
អ៊ីរ៉ង់មិនដែលចុះញ៉មចំពោះការគាបសង្កត់របស់អាមេរិកទេ
រុស្ស៊ីផ្តល់ប្រព័ន្ធការពារដែនអាកាស S-300 ដល់ស៊ីរី ដើម្បីកម្ចាត់ការវាយប្រហារមីស៊ីលអាមេរិក
សម្ព័ន្ធមិត្តដឹកនាំដោយអាមេរិកវាយប្រហារស៊ីរី រំលោភច្បាប់អន្តរជាតិ
អាមេរិកសាងសង់មូលដ្ឋានដ្រូនថ្មីដ៍ធំមួយនៅកណ្តាលប្រទេសនីជើ
កងទ័ពចិនទទួលបានមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ
ចិនសាងសង់មូលដ្ឋាននៅសមុទ្រចិនខាងត្បូង ដើម្បីដាក់ពង្រាយដ្រូនក្រោមសមុទ្រ
loading...