ចិនត្រៀមចូលរួមកម្លាំងគ្នាជាមួយកូរ៉េខាងជើងធ្វើសង្គ្រាមលើកលោកទី៣ប្រឆាំងអាមេរិក
2017-Dec-07 2335 views

          អ្នកជំនាញយោធា បានបង្ហាញថាចិនបានចាប់ផ្តើមត្រៀមកម្លាំងយោធារបស់ខ្លួនគាំទ្រកូរ៉េខាងជើង បើសង្គ្រាមលើកលោកទី៣ផ្ទុះឡើងជាមួយអាមេរិក។

          កងទ័ពចិនកំពុងធ្វើសមយុទ្ធយោធានៅតាមព្រំដែនកូរ៉េខាងជើង ក្នុងការត្រៀមខ្លួនសម្រាប់សង្គ្រាម ផ្ទុះឡើងរវាងអាមេរិក និងកូរ៉េខាងជើង។

          ការភ័យខ្លាចអំពីសង្គ្រាមរវាងអាមេរិក និងកូរ៉េខាងជើង បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បន្ទាប់ពីទីក្រុងព្យូងយ៉ាង បានបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ ហើយបានគម្រាមវាយប្រហារកោះហ្គាំរបស់អាមេរិកដោយមីស៊ីលនុយក្លេអ៊ែរ។

          លោកស្រី លី ជា អ្នកជំនាញយោធា បាននិយាយថាការប្រកាសធ្វើសមយុទ្ធយោធាថ្មីរបស់កងទ័ពចិន ផ្តល់សេចក្តីសម្រេចថាចិននឹងស្ថិតនៅក្នុងសង្គ្រាមអនាគត។

          លោកស្រី លី ជា បានបញ្ជាក់ថាការប្រកាសរបស់កងទ័ពចិន គឺជាការព្រមានដល់ទីក្រុងវ៉ាស៊ីងតុន និងទីក្រុងសេអ៊ូល កុំឲ្យរករឿងទីក្រុងព្យូងយ៉ាងបន្ថែមទៀត។

          កងទ័ពអាកាសចិនបានបញ្ជូនយន្តហោះស៊ើបការណ៍ ទៅកាន់សមុទ្រលឿង និងសមុទ្រចិនខាងកើតប៉ុន្មានថ្ងៃមុននេះ ដើម្បីលើកកប្ពស់ការត្រៀមប្រយុទ្ធ និងការពារផលប្រយោជន៍យុទ្ធសាស្ត្ររបស់ប្រទេសចិន។

          អាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធយន្តហោះប្រយុទ្ធចំនួន២៣០គ្រឿង និងកងទ័ពប្រមាណ១២០០០នាក់ សំដៅធ្វើសង្គ្រាមជាមួយកូរ៉េខាងជើង។ (Express)

អត្ថបទទាក់ទង

អាមេរិកឈានដល់មហាសង្គ្រាម ហើយឥឡូវនេះ ត្រូវធ្វើសកម្មភាពលើរុស្ស៊ី និងស៊ីរី
រុស្ស៊ី-ចិន ប្តេជ្ញារួមកម្លាំងគ្នាប្រឆាំងអាមេរិក
អ៊ីស្រាអែលព្រមានវាយប្រហារប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-300 បន្ទាប់ពីការគម្រាមអំពីផលវិបាកដ៍មហន្តរាយ
រុស្ស៊ីអាចផ្គត់ផ្គង់អាវុធយុទ្ធភ័ណ្ឌសាកល្បងរួមដល់កងទ័ពឥណ្ឌាក្នុងការធ្វើសង្គ្រាមពិតប្រាកដ
រុស្ស៊ីអាចបញ្ជូនប្រព័ន្ធមីស៊ីលទៅស៊ីរី ដោយព្រមានអ៊ីស្រាអែលអំពីផលវិបាកដ៍មហន្តរាយ បើអ៊ីស្រាអែលវាយប្រហារ
ប្រព័ន្ធការពារមីស៊ីលរុស្ស៊ីបំផ្លាញគោលដៅនានា សំដៅមករកមូលដ្ឋានទ័ពអាកាសរុស្ស៊ីនៅស៊ីរី
អ៊ីរ៉ង់មិនដែលចុះញ៉មចំពោះការគាបសង្កត់របស់អាមេរិកទេ
រុស្ស៊ីផ្តល់ប្រព័ន្ធការពារដែនអាកាស S-300 ដល់ស៊ីរី ដើម្បីកម្ចាត់ការវាយប្រហារមីស៊ីលអាមេរិក
សម្ព័ន្ធមិត្តដឹកនាំដោយអាមេរិកវាយប្រហារស៊ីរី រំលោភច្បាប់អន្តរជាតិ
អាមេរិកសាងសង់មូលដ្ឋានដ្រូនថ្មីដ៍ធំមួយនៅកណ្តាលប្រទេសនីជើ
កងទ័ពចិនទទួលបានមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ
ចិនសាងសង់មូលដ្ឋាននៅសមុទ្រចិនខាងត្បូង ដើម្បីដាក់ពង្រាយដ្រូនក្រោមសមុទ្រ
loading...