ចិនគ្មានបំណងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសអូស្រ្តាលីទេ
2017-Dec-06 593 views

          លោក ហ្គេង ស៊ួង អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថាចិនគ្មានបំណងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសអូស្ត្រាលីទេ។

          លោក ម៉ាលខម ធើនប៊ូល នាយករដ្ឋមន្ត្រីអូស្ត្រាលី បាននិយាយថាច្បាប់ថ្មីរបស់ប្រទេសអូស្រ្តាលី នឹងហាមការផ្តល់ជំនួយនយោបាយបរទេស ដើម្បីចៀសវាងការជ្រៀតជ្រែកពីបរទេស ចូលកិច្ចការនយោបាយផ្ទៃក្នុង ដោយដកស្រង់របាយការណ៍បំផុសបំផុលអំពីឥទ្ធិពលចិន។

          លោក ហ្គេង ស៊ួង បានបញ្ជាក់ថា«ចិនតែងតែអនុវត្តន៍តាមគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក និងការមិនជ្រៀតជ្រែកគ្នានៅក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក នៅពេលចិនអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការមិត្តភាពជាមួយប្រទេសដទៃ»។

          ចិននឹងអនុវត្តន៍តាមគោលនយោបាយនេះ ក្នុងការបង្កើតទំនាក់ទំនងទ្វេភាគីជាមួយអូស្រ្តាលី។

          លោក ហ្គេង ស៊ួង បាននិយាយថា«យើងគ្មានបំណងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់អូស្រ្តាលី ឬ បង្កើតឥទ្ធិពលនៅក្នុងកិច្ចការនយោបាយក្នុងស្រុករបស់អូស្រ្តាលីតាមរយៈការផ្តល់ជំនួយនយោបាយទេ»។

          លោក ហ្គេង ស៊ួង បានទទូចឲ្យអូស្រ្តាលីបោះបង់ចោលសេចក្តីលំអៀង និងការត្រួតពិនិត្យចិន ហើយទំនាក់ទំនងទ្វេភាគីនៅក្នុងគោលដៅ និងលក្ខណៈត្រឹមត្រូវ។ ទំនាក់ទំនងចិនអូស្រ្តាលីល្អ បម្រើផលប្រយោជន៍របស់ប្រទេសទាំងពីរ ហើយចិនសង្ឃឹមថាអូស្ត្រាលីអាចមានការយល់ដឹងច្បាស់លាស់។ (Xinhua)

អត្ថបទទាក់ទង

កូរ៉េខាងជើងដាក់ការសង្ស័យលើកិច្ចប្រជុំកំពូល ហើយព្រមានអាមេរិកអំពីការជំរុញឲ្យបង្ហាញនូវអំណាចកំណត់អាវុធនុយក្លេអ៊ែរ
នាវាមុជទឹករុស្ស៊ីធ្វើការបាញ់មីស៊ីលចំនួន៤គ្រាប់ស្រុះគ្នាជាលើកដំបូង
អាមេរិកត្រូវការចំណាយថវិកាច្រើនលើប្រព័ន្ធការពារមីស៊ីសម្រាប់សន្តិសុខជាតិ
អាមេរិកមិនអញ្ចើញចិនឲ្យចូលរួមក្នុងសមយុទ្ធយោធាអាមេរិកទ្រង់ទ្រាយធំនៅសមុទ្រចិនខាងត្បូង
ការវាយប្រហារដឹកនាំដោយអាមេរិកបំផ្លាញទីតាំងរដ្ឋាភិបាលស៊ីរីជាច្រើនកន្លែង
រុស្ស៊ីគឺជាការគម្រាមកំហែងពិតប្រាកដដល់អាមេរិកនៅតំបន់មជ្ឈឹមបូព៌ា
កងទ័ពរុស្ស៊ីរកឃើញឃ្លាំងដាក់អាវុធអង្គការណាតូរបស់ពួកជីវពលស៊ីរី
អ៊ីស្រាអែលប្រើយន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿនអាមេរិក F-35 ក្នុងការប្រយុទ្ធ និងការវាយប្រហារលើគោលដៅផេ្សងៗ
យន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿន Su-57 បន្តការសាកល្បងហោះហើរ
អាមេរិកខ្វល់ខ្វាយអំពីអាវុធល្បឿនលឿនជាងសម្លេងរបស់រុស្ស៊ី
រុស្ស៊ីបាញ់ទម្លាក់ដ្រូនសត្រូវហោះហើរសំដៅមករកមូលដ្ឋានយោធារុស្ស៊ីនៅស៊ីរី
លោក ត្រាំ នឹងបញ្ចប់ការគម្រាមកំហែងរបស់កូរ៉េខាងជើង ដល់ទឹកដីអាមេរិក
loading...