កងទ័ពអាកាសចិនបង្ហោះយន្តហោះដឹកជញ្ជូន Y-9 ថ្មី ក្នុងសមយុទ្ធនៅសមុទ្រចិនខាងត្បូងសម្រាប់ត្រៀមប្រយុទ្ធ
2017-Dec-06 451 views

          យន្តហោះដឹកជញ្ជូនចិន Y-9 ទំនងជាត្រៀមខ្លួនប្រយុទ្ធ បន្ទាប់ពីបញ្ចប់សមយុទ្ធរយៈចម្ងាយឆ្ងាយលើកដំបូងរបស់ខ្លួននៅពីលើសមុទ្រចិនខាងត្បូង។

          កងទ័ពអាកាសចិន បានប្រកាសតាមសារព័ត៌មានរដ្ឋនៅថ្ងៃសៅរ៍ថាយន្តហោះពីទីបញ្ជាការភូមិភាគខាងលិច បានហោះហើរចម្ងាយរាប់ពាន់គីឡូម៉ែត្រ ដើម្បីក្លែងធ្វើជាទម្លាក់ជំនួយពីលើកោះក្នុងដែនទឹកជម្លោះ មុនពេលវិលត្រឡប់ទៅវិញនៅថ្ងៃតែមួយ។   

          សេចក្តីថ្លែងការណ៍ បាននិយាយថាសមយុទ្ធនេះ ត្រូវបានធ្វើឡើងក្នុងលក្ខខណ្ឌក្លែងធ្វើជាប្រយុទ្ធ និងគ្មានទិន្នន័យធាតុអាកាស ឬ ការណែនាំពីមជ្ឈមណ្ឌលបញ្ជាការ។

          ក្រុមអ្នកសង្កេតការណ៍យោធា បាននិយាយថាសមយុទ្ធនេះ គឺជាការប៉ុនប៉ងបង្ហាញសមត្ថភាពរបស់កងទ័ពអាកាសចិន ដើម្បីបញ្ជៀសការវាយប្រហារពីសមុទ្រ និងដើម្បីប្រមូលផ្តុំទីបញ្ជាការផ្សេងៗក្នុងពេលមានវិបត្តិ។

          យន្តហោះដឹកជញ្ជូនមធ្យម Y-9 អាចដឹកទំនិញបានរហូតដល់ទម្ងន់២៥តោន និងមានរយៈចម្ងាយ៧៨០០គីឡូម៉ែត្រ។ (The South China Morning Post)

អត្ថបទទាក់ទង

កូរ៉េខាងជើងដាក់ការសង្ស័យលើកិច្ចប្រជុំកំពូល ហើយព្រមានអាមេរិកអំពីការជំរុញឲ្យបង្ហាញនូវអំណាចកំណត់អាវុធនុយក្លេអ៊ែរ
នាវាមុជទឹករុស្ស៊ីធ្វើការបាញ់មីស៊ីលចំនួន៤គ្រាប់ស្រុះគ្នាជាលើកដំបូង
អាមេរិកត្រូវការចំណាយថវិកាច្រើនលើប្រព័ន្ធការពារមីស៊ីសម្រាប់សន្តិសុខជាតិ
អាមេរិកមិនអញ្ចើញចិនឲ្យចូលរួមក្នុងសមយុទ្ធយោធាអាមេរិកទ្រង់ទ្រាយធំនៅសមុទ្រចិនខាងត្បូង
ការវាយប្រហារដឹកនាំដោយអាមេរិកបំផ្លាញទីតាំងរដ្ឋាភិបាលស៊ីរីជាច្រើនកន្លែង
រុស្ស៊ីគឺជាការគម្រាមកំហែងពិតប្រាកដដល់អាមេរិកនៅតំបន់មជ្ឈឹមបូព៌ា
កងទ័ពរុស្ស៊ីរកឃើញឃ្លាំងដាក់អាវុធអង្គការណាតូរបស់ពួកជីវពលស៊ីរី
អ៊ីស្រាអែលប្រើយន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿនអាមេរិក F-35 ក្នុងការប្រយុទ្ធ និងការវាយប្រហារលើគោលដៅផេ្សងៗ
យន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿន Su-57 បន្តការសាកល្បងហោះហើរ
អាមេរិកខ្វល់ខ្វាយអំពីអាវុធល្បឿនលឿនជាងសម្លេងរបស់រុស្ស៊ី
រុស្ស៊ីបាញ់ទម្លាក់ដ្រូនសត្រូវហោះហើរសំដៅមករកមូលដ្ឋានយោធារុស្ស៊ីនៅស៊ីរី
លោក ត្រាំ នឹងបញ្ចប់ការគម្រាមកំហែងរបស់កូរ៉េខាងជើង ដល់ទឹកដីអាមេរិក
loading...