ទួរគីគម្រាមផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល បើអាមេរិកទទួលស្គាល់ជេរ៉ូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល
2017-Dec-06 398 views

          លោក តៃយ៉ិប អឺដូហ្គេន ប្រធានាធិបតីទួរគី បាននិយាយថាការទទួលស្គាល់ជេរ៉ូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល នឹងមានបន្ទាត់ក្រហមសម្រាប់ជនម៉ូស្លីម និងមហន្តរាយដ៍ធំធេងនាំទៅរកសង្គ្រាមថ្មីមួយ ហើយលោក អឺដូហ្គេន បានព្រមានកាត់ផ្តាច់ទំនាក់ទំនងការទូតទាំងអស់ជាមួយអ៊ីស្រាអែល។    

          លោក អឺដូហ្គេន ក៍បានអំពាវនាវឲ្យមានកិច្ចប្រជុំជាមួយអង្គការសម្រាប់កិច្ចសហប្រតិបត្តិការអ៊ីស្លាម ដើម្បីប្រឆាំងនឹងទង្វើណាមួយទទួលស្គាល់ជេរ៉ូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល ដោយលោក អឺដូហ្គេន បាននិយាយថាវិធានការនេះមិនត្រឹមតែជាការរំលោភច្បាប់អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងប្រឆាំងដ៍ធំមួយ ចំពោះមនសិការរបស់មនុស្សជាតិទៀតផង។

          លោកប្រធានាធិបតី ដូណល ត្រាំ គ្រោងដាក់ចេញគោលនយោបាយការបរទេសដ៍ចម្រូងចម្រាស់កាលពីថ្ងៃច័ន្ទ ប៉ុន្តែការព្រមានជាសាធារណៈពីក្រុមសម្ព័ន្ធមិត្ត និងការហៅទូរស័ព្ទឯកជនរវាងក្រុមមេដឹកនាំពិភពលោក បាននាំឲ្យសេតវិមានពន្យាការធ្វើសេចក្តីសម្រេចរបស់ខ្លួន។

          លោក បេក័រ ប៊ូសដា ឧបនាយករដ្ឋមន្ត្រី បាននិយាយថាការទទួលស្គាល់ជេរ៉ូសាឡឹមជារដ្ឋធានីអ៊ីស្រាអែល នឹងបំផ្លាញដំណើរការសន្តិភាពទាំងស្រុងនៅក្នុងតំបន់ ហើយនាំឲ្យកើតមានជម្លោះថ្មី សង្គ្រាមថ្មី និងការចលាចលថ្មី។ (RT)

អត្ថបទទាក់ទង

កូរ៉េខាងជើងដាក់ការសង្ស័យលើកិច្ចប្រជុំកំពូល ហើយព្រមានអាមេរិកអំពីការជំរុញឲ្យបង្ហាញនូវអំណាចកំណត់អាវុធនុយក្លេអ៊ែរ
នាវាមុជទឹករុស្ស៊ីធ្វើការបាញ់មីស៊ីលចំនួន៤គ្រាប់ស្រុះគ្នាជាលើកដំបូង
អាមេរិកត្រូវការចំណាយថវិកាច្រើនលើប្រព័ន្ធការពារមីស៊ីសម្រាប់សន្តិសុខជាតិ
អាមេរិកមិនអញ្ចើញចិនឲ្យចូលរួមក្នុងសមយុទ្ធយោធាអាមេរិកទ្រង់ទ្រាយធំនៅសមុទ្រចិនខាងត្បូង
ការវាយប្រហារដឹកនាំដោយអាមេរិកបំផ្លាញទីតាំងរដ្ឋាភិបាលស៊ីរីជាច្រើនកន្លែង
រុស្ស៊ីគឺជាការគម្រាមកំហែងពិតប្រាកដដល់អាមេរិកនៅតំបន់មជ្ឈឹមបូព៌ា
កងទ័ពរុស្ស៊ីរកឃើញឃ្លាំងដាក់អាវុធអង្គការណាតូរបស់ពួកជីវពលស៊ីរី
អ៊ីស្រាអែលប្រើយន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿនអាមេរិក F-35 ក្នុងការប្រយុទ្ធ និងការវាយប្រហារលើគោលដៅផេ្សងៗ
យន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿន Su-57 បន្តការសាកល្បងហោះហើរ
អាមេរិកខ្វល់ខ្វាយអំពីអាវុធល្បឿនលឿនជាងសម្លេងរបស់រុស្ស៊ី
រុស្ស៊ីបាញ់ទម្លាក់ដ្រូនសត្រូវហោះហើរសំដៅមករកមូលដ្ឋានយោធារុស្ស៊ីនៅស៊ីរី
លោក ត្រាំ នឹងបញ្ចប់ការគម្រាមកំហែងរបស់កូរ៉េខាងជើង ដល់ទឹកដីអាមេរិក
loading...