រុស្ស៊ីបង្អួតនាវាដ៍ធំមហាប្រល័យដែលអាចបាញ់មីស៊ីលនុយក្លេអ៊ែរបានឆ្ងាយជាងមីស៊ីលនុយក្លេអ៊ែរអាមេរិក
2017-Dec-06 839 views

          លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទិន បានបង្ហញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដ៍មានកម្លាំងខ្លាំងបំផុតរបស់កងទ័ពជើងទឹករបស់លោក ដែលអាចបាញ់មីស៊ីលនុយក្លេអ៊ែរបានឆ្ងាយជាងនាវាមុជទឹកអាមេរិកយ៉ាងងាយស្រួល។

          នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររុស្ស៊ី Knyaz Vladimir មានសមត្ថភាពបាញ់មីស៊ីលអន្តរទ្វីបចំនួន១៦គ្រាប់ ដែលអាចអាចកម្ទេចទីក្រុងនានារហូតដល់ចម្ងាយ៥៧៧៨ម៉ាយ។ 

          នាវាមុជទឹកអាមេរិក Ohio-class ត្រូវបានបំពាក់មីស៊ីលអន្តរទី្វបចំនួន២៤គ្រាប់ ដែលមានសមត្ថភាពបាញ់បានចម្ងាយ៤៨៤៦ម៉ាយ ហើយមិនអាចមុជទឹកជម្រៅគេចចេញពីប្រព័ន្ធរ៉ាដា។ 

          នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររុស្ស៊ី Borei-A-class មានសមត្ថភាពមុជទឹកជម្រៅប្រហែល៤០០ម៉ែត្រ ធ្វើឲ្យប្រព័ន្ធតាមរកនាវាមុជទឹកពិបាកតាមរកឃើញ។

          ឥឡូវនេះ រុស្ស៊ីគ្រោងសាងសង់នាវាមុជទឹកធំៗចំនួន៨គ្រឿងនៅឆ្នាំ២០២៥។

          លោកពូទិន កំពុងចំណាយទ្វេដងលើការការពារជាតិ ដែលលោក មីឆែល ហ្វាលន រដ្ឋមន្ត្រីការពារជាតិអង់គ្លេស បានព្រមាន។ 

នៅដើមឆ្នាំនេះ កងនាវាអង់គ្លេសបានជួបប្រទះការប្រឈមដ៍ធំបំផុតរបស់ខ្លួន ពីនាវាមុជទឹក និងនាវាចម្បាំងរុស្ស៊ី តាំងពីសង្គ្រាមត្រជាក់។ (The Sun)

 

 

អត្ថបទទាក់ទង

កូរ៉េខាងជើងដាក់ការសង្ស័យលើកិច្ចប្រជុំកំពូល ហើយព្រមានអាមេរិកអំពីការជំរុញឲ្យបង្ហាញនូវអំណាចកំណត់អាវុធនុយក្លេអ៊ែរ
នាវាមុជទឹករុស្ស៊ីធ្វើការបាញ់មីស៊ីលចំនួន៤គ្រាប់ស្រុះគ្នាជាលើកដំបូង
អាមេរិកត្រូវការចំណាយថវិកាច្រើនលើប្រព័ន្ធការពារមីស៊ីសម្រាប់សន្តិសុខជាតិ
អាមេរិកមិនអញ្ចើញចិនឲ្យចូលរួមក្នុងសមយុទ្ធយោធាអាមេរិកទ្រង់ទ្រាយធំនៅសមុទ្រចិនខាងត្បូង
ការវាយប្រហារដឹកនាំដោយអាមេរិកបំផ្លាញទីតាំងរដ្ឋាភិបាលស៊ីរីជាច្រើនកន្លែង
រុស្ស៊ីគឺជាការគម្រាមកំហែងពិតប្រាកដដល់អាមេរិកនៅតំបន់មជ្ឈឹមបូព៌ា
កងទ័ពរុស្ស៊ីរកឃើញឃ្លាំងដាក់អាវុធអង្គការណាតូរបស់ពួកជីវពលស៊ីរី
អ៊ីស្រាអែលប្រើយន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿនអាមេរិក F-35 ក្នុងការប្រយុទ្ធ និងការវាយប្រហារលើគោលដៅផេ្សងៗ
យន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿន Su-57 បន្តការសាកល្បងហោះហើរ
អាមេរិកខ្វល់ខ្វាយអំពីអាវុធល្បឿនលឿនជាងសម្លេងរបស់រុស្ស៊ី
រុស្ស៊ីបាញ់ទម្លាក់ដ្រូនសត្រូវហោះហើរសំដៅមករកមូលដ្ឋានយោធារុស្ស៊ីនៅស៊ីរី
លោក ត្រាំ នឹងបញ្ចប់ការគម្រាមកំហែងរបស់កូរ៉េខាងជើង ដល់ទឹកដីអាមេរិក
loading...