ល្បែងសង្គ្រាមអាមេរិក-កូរ៉េខាងត្បូង ធ្វើឲ្យកូរ៉េខាងជើងក្តៅក្រហាយ ខណៈវិបត្តិអាវុធនុយក្លេអ៊ែរកាន់តែជ្រៅ
2017-Dec-06 2705 views

          ល្បែងសង្គ្រាមអាមេរិក និងកូរ៉េខាងត្បូងនៅថ្ងៃច័ន្ទនេះ បានដាក់កូរ៉េខាងជើងឲ្យនៅមាត់ជ្រោះមរណៈ នៅពេលទីក្រុងព្យូងយ៉ាងបានចេញការគម្រាមមួយ។

          កូរ៉េខាងជើង បាននិយាយថាសមយុទ្ធយោធារវាងកងទ័ពអាកាសអាមេរិក និងកូរ៉េខាងត្បូង នឹងធ្វើឲ្យវិនាសកម្មខ្លួនឯងយ៉ាងឆាប់រហ័ស មួយថ្ងៃមុនសមយុទ្ធចាប់ផ្តើម។

យន្តហោះសង្គ្រាមជាង២៣០គ្រឿង និងកងទ័ព១២០០០នាក់ មកពីអាមេរិក និងកូរ៉េខាងត្បូង ចូលរួមនៅក្នុងសមយុទ្ធនេះ។

          សមយុទ្ធនេះ ចាប់ផ្តើមនៅថ្ងៃច័ន្ទ ទី៤ ដល់ថ្ងៃទី៨ នៅមូលដ្ឋានកងទ័ពអាកាសចំនួន៨នៅទូទាំងឧបទ្វីបកូរ៉េ។

កងទ័ពរបស់លោកត្រាំ កំពុងប្រើយន្តហោះចម្បាំងបច្ចេកវិទ្យាខ្ពស់ F-35 និង F-22 ដែលយន្តហោះប្រយុទ្ធទាំងពីរនេះខ្លាំងជាងអាវុធរបស់កូរ៉េខាងជើង។

          យន្តហោះ F-35 អាចហោះហើរក្នុងល្បឿន១៩៣១គីឡូម៉ែត្រក្នុងមួយម៉ោង ហើយមានសមត្ថភាពផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ និងគ្រាប់បែកកម្ទេចលេណដ្ឋាន។

          យន្តហោះ F-22 អាចហោះហើរក្នុងល្បឿនរហូតដល់២៤១៤គីឡូម៉ែត្រក្នុងមួយម៉ោង ហើយត្រូវបានបំពាក់កាំភ្លើងធុនតូច Vulcan និងមីស៊ីល Sidewinder។

          កូរ៉េខាងត្បូង គឺជាសម្ព័ន្ធមិត្តដ៍សំខាន់របស់អាមេរិកនៅក្នុងតំបន់ និងពឹងពាក់ជំនួយយោធាអាមេរិកសម្រាប់សន្តិសុខប្រឆាំងកូរ៉េខាងជើង។ កងទ័ពនៃប្រទេសទាំងពីរតែងតែហ្វឹកហាត់រួមគ្នា។ (News.com.au)

អត្ថបទទាក់ទង

កូរ៉េខាងជើងដាក់ការសង្ស័យលើកិច្ចប្រជុំកំពូល ហើយព្រមានអាមេរិកអំពីការជំរុញឲ្យបង្ហាញនូវអំណាចកំណត់អាវុធនុយក្លេអ៊ែរ
នាវាមុជទឹករុស្ស៊ីធ្វើការបាញ់មីស៊ីលចំនួន៤គ្រាប់ស្រុះគ្នាជាលើកដំបូង
អាមេរិកត្រូវការចំណាយថវិកាច្រើនលើប្រព័ន្ធការពារមីស៊ីសម្រាប់សន្តិសុខជាតិ
អាមេរិកមិនអញ្ចើញចិនឲ្យចូលរួមក្នុងសមយុទ្ធយោធាអាមេរិកទ្រង់ទ្រាយធំនៅសមុទ្រចិនខាងត្បូង
ការវាយប្រហារដឹកនាំដោយអាមេរិកបំផ្លាញទីតាំងរដ្ឋាភិបាលស៊ីរីជាច្រើនកន្លែង
រុស្ស៊ីគឺជាការគម្រាមកំហែងពិតប្រាកដដល់អាមេរិកនៅតំបន់មជ្ឈឹមបូព៌ា
កងទ័ពរុស្ស៊ីរកឃើញឃ្លាំងដាក់អាវុធអង្គការណាតូរបស់ពួកជីវពលស៊ីរី
អ៊ីស្រាអែលប្រើយន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿនអាមេរិក F-35 ក្នុងការប្រយុទ្ធ និងការវាយប្រហារលើគោលដៅផេ្សងៗ
យន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿន Su-57 បន្តការសាកល្បងហោះហើរ
អាមេរិកខ្វល់ខ្វាយអំពីអាវុធល្បឿនលឿនជាងសម្លេងរបស់រុស្ស៊ី
រុស្ស៊ីបាញ់ទម្លាក់ដ្រូនសត្រូវហោះហើរសំដៅមករកមូលដ្ឋានយោធារុស្ស៊ីនៅស៊ីរី
លោក ត្រាំ នឹងបញ្ចប់ការគម្រាមកំហែងរបស់កូរ៉េខាងជើង ដល់ទឹកដីអាមេរិក
loading...