អារ៉ាប់ សាអូឌិត ទិញអាវុធអាមេរិកតម្លៃ៧០០០លានដុល្លារអាមេរិក
2017-Dec-05 751 views

   

          នៅពេលផែ្នកមួយនៃកិច្ចព្រមព្រៀងទិញអាវុធតម្លៃ១១០ពាន់លានដុល្លារអាមេរិកដ៍ច្រើនក្រៃលែង បានធ្វើឡើងដោយលោក ដូណល ត្រាំ អារ៉ាប់ ប៊ីសាអូឌិត កំពុងទិញអាវុធជាក់លាក់តម្លៃ៧០០០លានដុល្លារអាមេរិក ពីក្រុមហ៊ុនផលិតអាវុធអាមេរិក Raytheon និង Boeing ។ នេះគឺជាការសម្តែងកង្វល់អំពីចំនួនជនស៊ីវិលស្លាប់នៅប្រទេសយ៉េមែន។

          ក្រុមហ៊ុនផលិតអាវុធអាមេរិក Raytheon និង Boeing គឺជាក្រុមហ៊ុនជាប់កិច្ចសន្យាផលិតអាវុធការពារជាតិអាមេរិកចំនួន២ បានជ្រើសរើសផលិតផលគ្រាប់រំសេវនាំផ្លូវជាក់លាក់សម្រាប់យោធាអារ៉ាប់ ប៊ីសាអូឌិត។ កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងទិញអាវុធតម្លៃ១១០ពាន់លានដុល្លារអាមេរិកដ៍ច្រើនសន្ធឹកសន្ធាប់ បានចុះហត្ថលេខាដោយលោកត្រាំ និងព្រះមហាក្សត្រប៊ីសាអូឌិត សាលម៉ាន់ ប៊ីន អាប់ឌូឡាហ្ស៊ីសនៅក្នុងខែឧសភា។

          ក្រោមកិច្ចព្រមព្រៀងនេះ អារ៉ាប់ ប៊ីសាអូឌិត នឹងទិញរថក្រោះ កាំភ្លើងធំ ឧទ្ធម្ភាគចក្រ និងយន្តហោះប្រមូលព័ត៌មានសម្ងាត់ ព្រមទាំងប្រព័ន្ធប្រឆាំងមីស៊ីល ដូចជា Patriot និង THAAD។

          ការលក់អាវុធ ដល់អារ៉ាប់ ប៊ីសាអូឌិត បានបណ្តាលឲ្យមានភាពចម្រូងចម្រាស់ជាអន្តរជាតិ។ តាំងពីឆ្នាំ២០១៥ ព្រះមហាក្សត្រនិកាយសូនី បានធ្វើសង្គ្រាមប្រឆាំងពួកឧទ្ទាមហ៊ូស៊ីនិកាយហ្ស៊ីអ៊ីដគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសយ៉េមែន ដែលបានធ្វើឲ្យជនស៊ីវិលយ៉េមែនប្រមាណ ៤៨០០នាក់ ត្រូវបានសម្លាប់។ (RT)

 

អត្ថបទទាក់ទង

កូរ៉េខាងជើងដាក់ការសង្ស័យលើកិច្ចប្រជុំកំពូល ហើយព្រមានអាមេរិកអំពីការជំរុញឲ្យបង្ហាញនូវអំណាចកំណត់អាវុធនុយក្លេអ៊ែរ
នាវាមុជទឹករុស្ស៊ីធ្វើការបាញ់មីស៊ីលចំនួន៤គ្រាប់ស្រុះគ្នាជាលើកដំបូង
អាមេរិកត្រូវការចំណាយថវិកាច្រើនលើប្រព័ន្ធការពារមីស៊ីសម្រាប់សន្តិសុខជាតិ
អាមេរិកមិនអញ្ចើញចិនឲ្យចូលរួមក្នុងសមយុទ្ធយោធាអាមេរិកទ្រង់ទ្រាយធំនៅសមុទ្រចិនខាងត្បូង
ការវាយប្រហារដឹកនាំដោយអាមេរិកបំផ្លាញទីតាំងរដ្ឋាភិបាលស៊ីរីជាច្រើនកន្លែង
រុស្ស៊ីគឺជាការគម្រាមកំហែងពិតប្រាកដដល់អាមេរិកនៅតំបន់មជ្ឈឹមបូព៌ា
កងទ័ពរុស្ស៊ីរកឃើញឃ្លាំងដាក់អាវុធអង្គការណាតូរបស់ពួកជីវពលស៊ីរី
អ៊ីស្រាអែលប្រើយន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿនអាមេរិក F-35 ក្នុងការប្រយុទ្ធ និងការវាយប្រហារលើគោលដៅផេ្សងៗ
យន្តហោះប្រយុទ្ធបំបាំងកាយល្បឿនលឿន Su-57 បន្តការសាកល្បងហោះហើរ
អាមេរិកខ្វល់ខ្វាយអំពីអាវុធល្បឿនលឿនជាងសម្លេងរបស់រុស្ស៊ី
រុស្ស៊ីបាញ់ទម្លាក់ដ្រូនសត្រូវហោះហើរសំដៅមករកមូលដ្ឋានយោធារុស្ស៊ីនៅស៊ីរី
លោក ត្រាំ នឹងបញ្ចប់ការគម្រាមកំហែងរបស់កូរ៉េខាងជើង ដល់ទឹកដីអាមេរិក
loading...