កម្ពុជាសង់មជ្ឍមណ្ឌលសម្រាប់ព្យាបាលជនវិកលចរិកដោយសារគ្រឿងញៀន
2017-Mar-12 398 views

លោក ពណ្ណ រាយ     ១២ មីនា ឆ្នាំ២០១៧

          អាជ្ញាធរកម្ពុជាចាប់ផ្តើមសាងសង់មជ្ឍមណ្ឌលតម្លៃ៥០ម៉ឺនដុល្លារអាមេរិកសម្រាប់ថែទាំ និងព្យាបាលជនវិកលចរិកដែលកើតចេញមកពីការប្រើប្រាស់គ្រឿងញៀន។

          មជ្ឈម​ណ្ឌលជន​វិកលចរិកនេះត្រូវបានធ្វើពិធីបើកការសាងសង់នៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីជួយអប់រំ ព្យាបាល និងស្តារនីតិសម្បទាជនវិកលចរិតនៅថ្ងៃទី១១ ខែមីនានេះ។

          លោក សន សុផល  ប្រធានមន្ទីរសង្គមកិច្ចរាជធានី ភ្នំពេញ   បាននិយាយថាអាជ្ញាធររាជធានីភ្នំពេញ ចំណាយថវិកាប្រមាណ៥០ម៉ឺនដុល្លារអាមេរិក ដើម្បីសាងសង់អគារ មជ្ឈម​ណ្ឌល​វិកលចរិក នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រារ (បារាំង-ហុងគ្រី) លើផ្ទៃដី ប្រមាណ១២ ហិកតា ។  អគារដែលត្រូវសាងសង់នៅពេលនេះ មានមួយអគារ ដែលមានទំហំ២០ម៉ែត្រx​៤៦ ម៉ែត្រ កំ​ពស់​២ជាន់ ស្មើនឹង ១០បន្ទប់ អាចទទួលជនវិកលចរិកបានចាប់ពី៥០០នាក់ឡើងទៅ។

          លោក សន សុផល បានបញ្ជាក់ថា រាជធានីភ្នំពេញ មានជនវិកលចរិក​ជាង២០០​នាក់ ដែលសព្វថ្ងៃកំពុងស្នាក់នៅមណ្ឌលព្រៃស្ពឺចំនួន១៨០នាក់ ក្នុងនោះជនអនាថា​ចំនួន៥០០នាក់ និងកំពុងធ្វើចរាចរអនាថានៅ​តាម​ផ្លូវ និងទីសាធារណៈជាង​២០​នាក់ ទៀត ដែលពួកគាត់មួយផ្នែកវិកលចរិកពីកំណើត និង​មួយផ្នែកធំ វិកលចរិកដោយសារបែកថ្នាំ ។ 

          លោក ប៉ា សុជាតិ វង្ស អភិបាលរាជធានីភ្នំពេញ បានថ្លែងនៅក្នុងពិធីបើកការសាងសង់មជ្ឍមណ្ឌលជនវិកលចរិកនៅថ្ងៃស)រ៍នេះ ថាបច្ចុប្បន្ន ជនអនាថា និង​ជនវិកល​ចរិកបែកថ្នាំ ដោយសារប្រើប្រាស់គ្រឿងញៀន ដើរត្រាច់ចរសុំទាននៅ​តាមភ្លើង​ស្តុប និងដងផ្លូវសា​ធារ​ណៈច្រើន ដែលបញ្ហាទាំងនេះ បានធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ កេរ្តិ៍ឈ្មោះ និងកិត្តយ​ស មុខ​មាត់សង្គម​កម្ពុជាយ៉ាងខ្លាំង។ 

          លោក វង សូត   រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច  បានបញ្ជាក់ថាការប្រមូលជនអនាថា និងជន​ញៀនថ្នាំ​បានកើនឡើងច្រើន ដែលតម្រូវឲ្យក្រសួងសង្គមកិច្ច ក្រសូងសុខាភិបាល និងអាជ្ញាធររាជធានីភ្នំពេញ ចាត់វិធានការសាងសង់​មណ្ឌលជនវិកលចរឹកនេះ សម្រាប់ព្យាបាល​ និងស្តារនិតិតសម្បទា​ដល់ជូនពួកគាត់។

អត្ថបទទាក់ទង

ឥណ្ឌាដាក់ពង្រាយនាវាចម្បាំងត្រួតពិនិត្យចរាចរនាវានៅផ្លូវសមុទ្រម៉ាឡាកា ដើម្បីទប់ទល់ឥទ្ធិពលចិន
មេរងវិទ្យុអាស៊ីសេរីប្រឈមការចាទប្រកាន់រឿងបន្លំខ្លួនចូលពន្ធនាគារព្រៃស ជាជំនួយការគណបក្សប្រឆាំង
៣០ឆ្នាំទៀត ទើបប្រជាពលរដ្ឋខែ្មរមានប្រាក់ចំណូលខ្ពស់ ដែលអាចរួចផុតពីភាពក្រីក្រ
កម្ពុជាចាប់ផ្តើមជំរុញសកម្មភាពពាណិជ្ជកម្មថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចជាតិ
គណបក្សប្រឆាំងលុតជង្គង់ចំពោះមុខសត្រូវ
រថយន្តក្រុងសាធារណៈឈប់ទទួលសាច់ប្រាក់ពីអ្នកដំណើរ
ការចំណាយច្រើនលើការកសាងផ្លូវនៅកម្ពុជា ប៉ុន្តែគ្មានគុណភាព
គម្រោងអភិវឌ្ឍន៍នៅបឹងកប់ស្រូវប៉ះពាល់ប្រជាពលរដ្ឋរាប់រយគ្រួសារ
CPP ទាមទារឲ្យគណបក្សប្រឆាំងលុបចោលគោលនយោបាយ«ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ»
អ្នកភូមិជ្រោចង្វារតវ៉ាប្រឆាំងនឹងអាជ្ញាធរក្រុងភ្នំពេញរំលោភយកដីរបស់ពួកគាត់
លោក ជា សុផារ៉ា ជំរុញការផ្តល់ប័ណ្ណកាន់កាប់ដីធ្លីដល់ប្រជាពលរដ្ឋឲ្យបានឆាប់
loading...