CPP ទាមទារឲ្យគណបក្សប្រឆាំងលុបចោលគោលនយោបាយ«ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ»
2017-Mar-07 575 views

លោក សុខ ជ័យ      ៧ មីនា ឆ្នាំ២០១៧

          គណបក្សគ្រប់គ្រងអំណាច CPP បានទាមទារឲ្យគណបក្សប្រឆាំង CNRP កែតម្រូវខ្លឹមសារគោលនយោបាយ អំពី «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» ដែលត្រូវបានចោទប្រកាន់ថាមានចរិកបង្ករឿង។

          គណបក្សសង្គ្រោះជាតិបានដាក់ចេញគោលនយោបាយសំខាន់ៗចំនួន៥ចំណុច ត្រូវបានអនុម័តដោយសមាជគណបក្សទូទាំងប្រទេសកាលពីថ្ងៃទី២ ខែមីនា ដែលចំណុចមួយបាននិយាយថា«ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ»។

          អ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជា បាននិយាយក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី៦ ខែមីនាថាគណបក្សប្រជាជនកម្ពុជាទាមទារឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ កែតម្រូវជាបន្ទាន់ចំពោះខ្លឹមសារ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» ដើម្បីរក្សាបរិយាកាសល្អ និងសុខសន្តិភាពរបស់ប្រទេសជាតិ។

          សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជាបានចាត់ទុកខ្លឹមសារ«ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» មានចរិកញុះញង់ បង្កហេតុ និងប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរដល់មន្រ្តីឃុំ សង្កាត់ទូទាំងប្រទេស ដែលបានខំប្រឹងប្រែងបម្រើប្រជារាស្រ្តតាមតួនាទី ដោយគ្មានរើសអើងនិន្នាការនយោបាយសោះឡើយ។

          ប្រភពគណបក្សប្រឆាំង បាននិយាយថាគណបក្សសង្គ្រោះជាតិទំនងជាមិនធ្វើតាមការទាមទាររបស់គណបក្សប្រជាជនកម្ពុជា ដោយសម្អាងថាវាជាគោលនយោបាយផ្ទៃក្នុងគណបក្ស។

       

អត្ថបទទាក់ទង

ឥណ្ឌាដាក់ពង្រាយនាវាចម្បាំងត្រួតពិនិត្យចរាចរនាវានៅផ្លូវសមុទ្រម៉ាឡាកា ដើម្បីទប់ទល់ឥទ្ធិពលចិន
មេរងវិទ្យុអាស៊ីសេរីប្រឈមការចាទប្រកាន់រឿងបន្លំខ្លួនចូលពន្ធនាគារព្រៃស ជាជំនួយការគណបក្សប្រឆាំង
៣០ឆ្នាំទៀត ទើបប្រជាពលរដ្ឋខែ្មរមានប្រាក់ចំណូលខ្ពស់ ដែលអាចរួចផុតពីភាពក្រីក្រ
កម្ពុជាចាប់ផ្តើមជំរុញសកម្មភាពពាណិជ្ជកម្មថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចជាតិ
គណបក្សប្រឆាំងលុតជង្គង់ចំពោះមុខសត្រូវ
រថយន្តក្រុងសាធារណៈឈប់ទទួលសាច់ប្រាក់ពីអ្នកដំណើរ
ការចំណាយច្រើនលើការកសាងផ្លូវនៅកម្ពុជា ប៉ុន្តែគ្មានគុណភាព
កម្ពុជាសង់មជ្ឍមណ្ឌលសម្រាប់ព្យាបាលជនវិកលចរិកដោយសារគ្រឿងញៀន
គម្រោងអភិវឌ្ឍន៍នៅបឹងកប់ស្រូវប៉ះពាល់ប្រជាពលរដ្ឋរាប់រយគ្រួសារ
អ្នកភូមិជ្រោចង្វារតវ៉ាប្រឆាំងនឹងអាជ្ញាធរក្រុងភ្នំពេញរំលោភយកដីរបស់ពួកគាត់
លោក ជា សុផារ៉ា ជំរុញការផ្តល់ប័ណ្ណកាន់កាប់ដីធ្លីដល់ប្រជាពលរដ្ឋឲ្យបានឆាប់
loading...