មេដឹកនាំថៃ-កម្ពុជាជំរុញសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម
2016-Oct-10 406 views

លោក វ៉ៃ សាន    ១០ តុលា ឆ្នាំ២០១៦

         មេដឹកនាំកម្ពុជា និងថៃ បានពិភាក្សាគ្នាលើការបើកច្រកព្រំដែន និងការតភ្ជាប់ប្រព័ន្ធគមនាគមន៍រវាងប្រទេសជាតិទាំងពីរកាន់តែច្រើន ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
         សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថ្ងៃ បានជួបពិភាក្សាការងារនៅក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៩ ខែតុលា។
         សម្តេច ហ៊ុន សែន បានបង្ហោះសារខ្លីលើទំព័រហ្វេសប៊ុកដោយបញ្ជាក់ថារបៀបវារៈសំខាន់នៃការពិភាក្សានេះ បានផ្តោតលើបញ្ហាសហប្រត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ផ្លូវដែក ផ្លូវគោក ការបើកច្រកព្រំដែន បញ្ហាពលករកម្ពុជានៅប្រទេសថៃ ជាពិសេសការនាំកសិផលពីកម្ពុជាទៅថៃ។
         របាយការណ៍របស់ស្ថានទូតថៃប្រចាំកម្ពុជា បាននិយាយថាទំហំពាណិជ្ជកម្មទ្វេភាគីរវាងថៃ-កម្ពុជា បានធ្លាក់ចុះប្រមាណ១៧ភាគរយ ស្មើនឹងទឹកប្រាក់ជិត៥០០លានដុល្លារអាមេរិក ក្នុងរយៈពេល៧ខែដើម២០១៦នេះ បើធៀបនឹងរយៈពេល៧ខែដើមឆ្នាំ២០១៥ ការដោះដូរទំនិញទ្វេភាគីនេះ មានទឹកប្រាក់ជាង៣.៣៧១ លានដុល្លារអាមេរិក ក្នុងនោះការនាំចេញរបស់ថៃមានទឹកប្រាក់ជាង២.៩២៥លានដុល្លារ និងកម្ពុជាមានទឹកប្រាក់ជាង៤៤៥លានដុល្លារ។
         ទំហំពាណិជ្ជកម្មទ្វេភាគីរវាងថៃ-កម្ពុជា បានកើនឡើងដល់៥៥០០លានដុល្លារអាមេរិកនៅឆ្នាំ២០១៥ ពីចំនួន៥១០០លានដុល្លារអាមេរិកនៅឆ្នាំ២០១៤។

 

អត្ថបទទាក់ទង

ចិនសន្យាផ្តល់រថយន្តក្រុង១០០គ្រឿងដល់កម្ពុជា
ស្ករត្នោតកំពង់ស្ពឺនឹងត្រូវចុះបញ្ជីនៅសហភាពអឺរ៉ុប
ធនាគារ CIMB ផ្តល់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេសក្នុងតម្លៃទាប
កម្ពុជាលក់ផ្ទះតម្លៃ៣ម៉ឺនដុល្លារជូនប្រជាពលរដ្ឋ​ និងមន្ត្រីមានចំណូលទាប
ខេត្តព្រះសីហនុត្រូវបង្កើតជាទីក្រុងពាណិជ្ជកម្ម ដូចទីក្រុងសិនចិន
បរិយាកាសពាណិជ្ជកម្មនៅកម្ពុជាមិនទាន់ប្រសើរឡើងនៅឡើយទេ
បក្សប្រឆាំងចូលរួមពិនិត្យច្បាប់ថវិកាជាតិឆ្នាំ២០១៧
អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនកូរ៉េខាងត្បូងជំរុញការអភិវឌ្ឍទេសចរណ៍កម្ពុជា
ក្រុមហ៊ុនធានារ៉ាប់រងបារាំងមានការគាំទ្រពីជនជាតិខែ្មរចំណូលមធ្យម
រដ្ឋលក់ផ្ទះឲ្យជនក្រីក្រក្នុងតម្លៃទាប និងគ្មានការប្រាក់
ក្រុមហ៊ុនថៃជាង៣០កំពុងរកដៃគូលក់ស្លាកសញ្ញានៅកម្ពុជា
ថៃបង្កើនការនាំចូលមកកាន់កម្ពុជា បន្ទាប់ពីពាណិជ្ជកម្មធ្លាក់ចុះ
loading...