ធនាគារ ស៊ីអាយអិមប៊ី បើកអាជីវកម្មនៅវៀតណាម
2016-Oct-06 241 views


លោក ពណ្ណ រាយ    ៦ តុលា ឆ្នាំ២០១៦

​         ធនាគារ ស៊ីអាយអិមប៊ី (CIMB) បានបើកសាខាថ្មីនៅទីក្រុងហាណូយ ដើម្បីបម្រើសេវាកម្មហិរញ្ញវត្ថុសម្រាប់គោលដៅអភិវឌ្ឍន៍ថ្មីដល់ប្រទេសសមាជិកអាស៊ាន។
         សេចក្តីប្រកាសព័ត៌មានរបស់ធនាគារ ស៊ីអាយអិមប៊ី ប្រចាំកម្ពុជា បាននិយាយនៅថ្ងៃទី៦ ខែតុលានេះថាការវិនិយោគរបស់ធនាគារ ស៊ីអាយអិមប៊ី នៅវៀតណាម គឺបង្ហាញនូវការប្តេជ្ញាចិត្តក្នុងរយៈពេលវែង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់វៀតណាម។
         លោក Tengku Dato Sri Zafrul Aziz ប្រធាននាយកប្រតិបត្តិរបស់ស៊ីអាយអិមប៊ី គ្រុប បានថ្លែងថា ការផ្លាស់ប្តូររបស់វៀតណាម សំដៅបើកចំហសេដ្ឋកិច្ចទីផ្សារ និងជាសញ្ញាល្អ សម្រាប់តំបន់ ដែលធ្វើឲ្យគុណប្រយោជន៍អាស៊ានរបស់ធនាគារ ស៊ីអាយអិមប៊ី ឲ្យកាន់តែមានប្រសិទ្ធភាព។ 
         «យើងមានសេចក្តីរីករាយយ៉ាងខ្លាំង ក្នុងការទទួលបានអាជ្ញាប័ណ្ណធនាគារនេះ ដែលបានបង្ហាញពីមានវត្តមានរបស់ធនាគារស៊ីអាយអិមប៊ីនៅប្រទេស៩ ក្នុងចំណោម១០ប្រទេសជាសមាជិកអាស៊ាន»។
         លោក Nguyen Phuoc Thanh អភិបាលរងរបស់ធនាគាររដ្ឋរបស់វៀតណាម បានថ្លែងថា «យើងមានក្តីរីករាយក្នុងការប្រគល់អាជ្ញាប័ណ្ណធនាគារដល់ធនាគារស៊ីអាយអិមប៊ី វៀតណាម ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមរបស់យើង ដើម្បីធ្វើការអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារបើកចំហរឲ្យកាន់តែប្រសើរ។ 
         «យើងរំពឹងថាកិច្ចសហប្រតិបត្តិការរបស់ធនាគារនឹងជំរុញទំនាក់ទំនងទ្វេភាគី និងពាណិជ្ជកម្ម រវាងប្រទេសម៉ាឡេស៊ី និងវៀតណាម»។
         ធនាគារស៊ីអាយអិមប៊ីនេះ បានដំណើរការនៅកម្ពុជាក្នុងឆ្នាំ២០១០ ដោយមានសាខាពាណិជ្ជទី១ នៅក្នុងទីក្រុងភ្នំពេញ។ បច្ចុប្បន្ន ធនាគារនេះមានសាខាចំនួ១១កន្លែងនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង ដោយមានអតិថិជនសរុប១៩.០០០នាក់ ជាមួយការផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មធនាគារពាណិជ្ជ ព្រមទាំងសេវាកម្មសាជីវកម្ម និងប្រតិបត្តិការធនាគារ។

 

អត្ថបទទាក់ទង

រុស្ស៊ីលក់អាវុធបានប្រាក់៥២ពាន់លានដុល្លារអាមេរិក
ចិនខឹងជប៉ុនលក់អាវុធឲ្យឥណ្ឌាប្រឆាំងចិន
ចិនជំរុញធនាគារប្រិកស៍ការពារភាពត្រឹមត្រូវ និងយុត្តធម៌អន្តរជាតិ
ចិន-រុស្ស៊ីសហការលុបបំបាត់បញ្ហាប្រឈមនៅក្នុងកិច្ចប្រជុំកំពូល G20
ជនជាតិចិនសម្រុកចូលទៅធ្វើការនៅអាមេរិក
ចិន-អាស៊ានសម្លឹងរកទំនាក់ទំនងសេដ្ឋកិច្ចជិតស្និត
ទួរគីខាងបង់ទឹកប្រាក់៧៦ពាន់លានអឺរ៉ូ ដោយសាររដ្ឋប្រហារ
ចិនវិនិយោគទឹកប្រាក់៤៦ពាន់លានដុល្លារនៅក្នុងសេដ្ឋកិច្ចអាព្រិក
ធនាគារ Lloyds បញ្ឈប់ការងារ៣០០០កន្លែងបន្ថែមទៀត ដើម្បីកាត់បន្ថយតម្លៃ
អាមេរិកៈ គ្មានវិបត្តិហិរញ្ញវត្ថុដោយសារអង់គ្លេសចាកចេញពីអឺរ៉ុប
មហាអំណាចអាស៊ីព្រមានពីស្ថិរភាពសេដ្ឋកិច្ចពិភពលោក
loading...