យុវជនកម្ពុជា២២នាក់ទៅសិក្សាស្វែងយល់សេដ្ឋកិច្ច និងវប្បធម៌ជប៉ុន
2016-Sep-25 403 views

លោក វ៉ៃ សាន    ២៥ កញ្ញា ឆ្នាំ២០១៦

         យុវជនកម្ពុជាចំនួន២២រូបបានទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីដំណើរការសេដ្ឋកិច្ចជប៉ុនជាមួយបណ្តាប្រទេសផ្សេងៗ និងផ្លាស់ប្តូរបទពិសោធន៍អំពីវប្បធម៌ជប៉ុន។
         សេចក្តីថ្លែងការណ៍របស់ស្ថានទូតជប៉ុននៅកម្ពុជា បាននិយាយថាក្រសួងការបរទេសជប៉ុន បានរៀបចំដំណើរទស្សនកិច្ចរបស់យុវជនកម្ពុជា យុវជនបណ្តាប្រទេសអាស៊ាន ទីម័រខាងកើត និងប្រទេស ឥណ្ឌា ក្រោមកម្មវិធីបណ្តាញផ្លាស់ប្តូរសិស្ស និស្សិត និងយុវជន រវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីខាងកើត ដែលហៅកាត់ថា JENESYS 2016 ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា។
         សេចក្តីថ្លែងការណ៍នេះ បានបន្តថាម្មវិធី JENESYS 2016 មានគោលបំណងជម្រុញការយល់ដឹង និងទំនុកចិត្តគ្នាទៅវិញទៅមកក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសដែលចូលរួម  និងដើម្បីកសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការនិងចំណងមិត្តភាពនាពេលអនាគត។
         សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថាដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូ និងខេត្តហ្វូគូស៊ីម៉ា គឺដើម្បីចូលរួមកម្មវិធីផ្លាស់ប្តូរ ក្រោមប្រធានបទរង “តម្លៃម្ហូបអាហារកែច្នៃ”។ 
         សេចក្តីថ្លែងការណ៍នេះ បានបន្ថែមថាយុវជនគ្រប់រូបក៏នឹងមានឱកាសធ្វើទស្សនកិច្ចនៅសារមន្ទី តូក្យូ-អេដូ និងមជ្ឈមណ្ឌលបច្ចេកទេសកសិកម្ម ក៏ដូចជាទទួលបាននូវបទពិសោធស្នាក់នៅផ្ទះជាមួយជនជាតិជប៉ុន ព្រមទាំងទទួលបាននូវបទពិសោធអំពីវប្បធម៌ជប៉ុន។ 
         សេចក្តីថ្លែងការណ៍នេះ ជឿជាក់ថាយើងខ្ញុំសង្ឃឹមថាអ្នកចូលរួមនឹងយល់ដឹងអំពីទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសជប៉ុន និងបណ្តាប្រទេសផ្សេងៗទៀត ហើយបន្ទាប់ពីត្រលប់មកវិញ ពួកគេនឹងចែករំលែកបទពិសោធរបស់ពួកគេទៅកាន់ប្រជាជនកម្ពុជាអោយកាន់តែទូលំទូលាយ។

 

អត្ថបទទាក់ទង

ពិព័ររូបថតនឹងធ្វើឡើងចំថ្ងៃព្រះសុរិយារះចំកណ្តាលពីលើកំពូលប្រាសាទអង្គរវត្ត
កម្ពុជា-អាមេរិករួមគ្នាទប់ស្កាត់ការនាំវត្ថុបុរាណកម្ពុជាខុសច្បាប់ចូលទៅសហរដ្ឋអាមេរិក (សូមទស្សនារូបភាព)
រ៉េត ស៊ូហ្សាណា បានសកឲ្យអ្នករិៈគន់
បេក្ខជន ថែល ថៃ បានក្លាយជាម្ចាស់ពានរង្វាន់ The Voice Cambodia
តើបេក្ខបុរស-នារីរូបណាទទួលបានពានរង្វាន់ The Voice នៅថ្ងៃអាទិត្យនេះ?
រ៉េត ស៊ូហ្សាណាធ្លាក់ពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកThe Voice Cambodia
បេក្ខជនឆ្នើម៤រូបចូលទៅវគ្គផ្តាច់ព្រាត់ក្នុងកម្មវិធី The Voice Cambodia
បេក្ខនារីចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា ធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល
តារាភាពយន្តលោក ប៉ែន ចំរ៉ុង រងការរិៈគន់ពីសាធារណជន
កម្ពុជាត្រៀមចុះល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សំណង់អគារសម័យបារាំងនៅទីក្រុងភ្នំពេញត្រូវអភិរក្ស
loading...