ចិនជំរុញធនាគារប្រិកស៍ការពារភាពត្រឹមត្រូវ និងយុត្តធម៌អន្តរជាតិ
2016-Sep-05 552 views

         លោក ស៊ី ជីនពីន ប្រធានាធិបតីចិន បានទទូចដល់សមាជិកធនាគារប្រិកស៍ (BRICS) ធ្វើការរួមគ្នាការពារសមធម៌ និងយុត្តិធម៌អន្តរជាតិ ហើយកសាងបរិយាកាសស្ថេរភាព និងសន្តិភាពសម្រាប់ការអភិវឌ្ឍ។
         បណ្តាប្រទេសប្រិកស៍ រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាព្រិកខាងត្បូង ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការសន្តិសុខនយោបាយ នៅពេលជាប់ទាក់ទងនឹងកង្វល់របស់គ្នាទៅវិញទៅមក និងធ្វើការពិចារណាដល់ផលប្រយោជន៍របស់គ្នាទៅវិញទៅមក។ លោក ស៊ី បានថ្លែងក្នុងកិច្ចប្រជុំរបស់ក្រុមមេដឹកនាំប្រិកស៍នៅក្រៅកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចធំៗ G20 នៅទីក្រុងហាងហ៊្សូនៅថ្ងៃទី៤ ខែកញ្ញា។


         លោកធានាធិបតីចិនបានអំពាវនាវដល់ក្រុមប្រទេសដែលមានទីផ្សារលេចធ្លោជួយកសាងទំនាក់ទំនងអន្តរជាតិ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ និងថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយសន្តិភាព ស្ថេរភាព សមធម៌ និងហេតុផល។
         លោក ស៊ី បានថ្លែងថាសមាជិកធនាគារប្រេកស៍ទាំងអស់ទទូចថាប្រទេសនីមួយៗជ្រើសរើសមាគ៌ាអភិវឌ្ឍន៍របស់ខ្លួនស្របតាមលក្ខខណ្ឌជាតិ និងប្រឆាំងដាច់ខាងចំពោះការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ពីកម្លាំងខាងក្រៅ។
         លោកប្រធានាធិបតីចិន ក៍បានអំពាវនាវឲ្យបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រឆាំងភេរវកម្ម ទីលំហអវកាសខាងក្រៅ សន្តិសុខថាមពល និងសន្តិសុខប្រព័ន្ធអ៊ីនធ័រណេត ក្រោមគម្រោងរបស់ធនាគារប្រិកស៍។
         លោក ស៊ី បានជំរុញឲ្យបណ្តាប្រទេសសមាជិកធនាគារប្រិកស៍កសាងភាពជាដៃគូអភិវឌ្ឍន៍ពិភព លោកតាមបែបថ្មីស្របតាមផែនការសកម្មភាពរបស់ក្រុមប្រទេសសេដ្ឋកិច្ចធំៗ G20 សម្រាប់អនុវត្តន៍របៀបវារៈឆ្នាំ២០៣០សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងជំរុញបណ្តាប្រទេសអភិវឌ្ឍន៍ឲ្យបំពេញការប្តេជ្ញាចិត្តរបស់ខ្លួន និងផ្តល់ការគាំទ្រឲ្យបានខ្លាំងក្លាសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីសម្រេចដល់គោលដៅអភិវឌ្ឍន៍នានា។ (Xinhau)

 

អត្ថបទទាក់ទង

រុស្ស៊ីលក់អាវុធបានប្រាក់៥២ពាន់លានដុល្លារអាមេរិក
ធនាគារ ស៊ីអាយអិមប៊ី បើកអាជីវកម្មនៅវៀតណាម
ចិនខឹងជប៉ុនលក់អាវុធឲ្យឥណ្ឌាប្រឆាំងចិន
ចិន-រុស្ស៊ីសហការលុបបំបាត់បញ្ហាប្រឈមនៅក្នុងកិច្ចប្រជុំកំពូល G20
ជនជាតិចិនសម្រុកចូលទៅធ្វើការនៅអាមេរិក
ចិន-អាស៊ានសម្លឹងរកទំនាក់ទំនងសេដ្ឋកិច្ចជិតស្និត
ទួរគីខាងបង់ទឹកប្រាក់៧៦ពាន់លានអឺរ៉ូ ដោយសាររដ្ឋប្រហារ
ចិនវិនិយោគទឹកប្រាក់៤៦ពាន់លានដុល្លារនៅក្នុងសេដ្ឋកិច្ចអាព្រិក
ធនាគារ Lloyds បញ្ឈប់ការងារ៣០០០កន្លែងបន្ថែមទៀត ដើម្បីកាត់បន្ថយតម្លៃ
អាមេរិកៈ គ្មានវិបត្តិហិរញ្ញវត្ថុដោយសារអង់គ្លេសចាកចេញពីអឺរ៉ុប
មហាអំណាចអាស៊ីព្រមានពីស្ថិរភាពសេដ្ឋកិច្ចពិភពលោក
loading...