ជនជាតិចិនសម្រុកចូលទៅធ្វើការនៅអាមេរិក
2016-Aug-15 641 views

         ប្រទេសចិនកំពុងបញ្ជូនអ្នកប្រតិបត្តិការច្រើនរាប់សិបពាន់នាក់ ទៅសហរដ្ឋអាមេរិក ដើម្បីធ្វើការឲ្យក្រុមហ៊ុននានាដែលបានទិញពីគូប្រជែងរបស់ចិន។
         និយោជិតជនជាតិចិនមួយចំនួនធ្វើការនៅអាមេរិកបានកើនឡើងយ៉ាងខ្លាំងកាលពីទសវត្សរ៍មុន ក្រុមអ្នកជំនាញបាននិយាយថាបានទាក់ទងទៅនឹងការផ្ទុះឡើងក្នុងការកាន់កាប់សហគ្រាសនានារបស់ជនជាតិអាមេរិកពីសំណាក់ជនជាតិចិន។
         លោក ប៊ឺណាដ ហ្វូដូ អ្នកបង្កើត និងដៃគូគ្រប់គ្រងសហគ្រាសច្បាប់អន្តោប្រវេសន៍នៅសហរដ្ឋអាមេរិក បានថ្លែងថា«យើងមើលឃើញការកើនឡើងយ៉ាងខ្លាំង។ ក្រុមហ៊ុនចិនជាច្រើនកំពុងវិនិយោគយ៉ាងច្រើននៅអាមេរិក និងនាំយកចូលអ្នកប្រតិបត្តិការ និងនិយោជិតទៅ ក្នុងប្រទេសអាមេរិក»។
         សហរដ្ឋអាមេរិកបានផ្តល់ទិដ្ឋាការប្រភេទ L ដល់អ្នកបម្រើការជនជាតិចិនជាច្រើននាក់ និងសមាជិកគ្រួសាររបស់ពួកគេនៅក្នុងឆ្នាំ២០១៥ ច្រើនជាង៤ដងនៃចំនួនទិដ្ឋាការបានយល់ ព្រមផ្តល់ជូននៅក្នុងឆ្នាំ២០១៥។
         ប្រភេទទិដ្ឋាការប្រភេទ L អនុញ្ញាតឲ្យក្រុមហ៊ុននានាដោយមានប្រតិបត្តិការបរទេស និងអាមេរិកបញ្ជូនបុគ្គលិកទៅធ្វើការនៅអាមេរិក។ ឳកាសសម្រាប់និយោជិតនាំយកសមាជិក គ្រួសារត្រូវបានពិចារណាផ្តល់ប្រាក់បន្ថែម។
         សហគ្រាសចិនជាច្រើនបានធ្វើការសាងសង់ហាងលក់ទំនិញក្នុងឆ្នាំថ្មីៗនេះ ដោយចំណាយអស់ទឹកប្រាក់១៧០០០លានដុល្លារអាមេរិកកាលពីឆ្នាំមុនលើកិច្ចព្រមព្រៀង និងការវិនិយោគចំនួន១២០នៅក្នុងសហរដ្ឋអាមេរិក។ សហគ្រាសចិនទាំងនោះបានចំណាយប្រាក់២៩៤០០លានដុល្លារអាមេរិក ហើយគ្មានឃើញសញ្ញាបញ្ចប់នៅឡើយទេ។
         លោក រ៉ន ក្លាស្គូ ដៃគូគ្រប់គ្រងនៅសហគ្រាសច្បាប់អន្តោប្រវេសន៍ក្នុងសហរដ្ឋអាមេរិក បាននិយាយថាសហគ្រាសចិនទាំងនេះកំពុងជ្រើសរើសបុគ្គលិកនៅក្នុងប្រទេសអាមេរិក ដោយទទួលយកជនជាតិចិនរបស់ពួកគេចូលធ្វើការ។
         ជនជាតិចិនជាច្រើននាក់បានចាប់អារម្មណ៍ក្នុងស្វែងរកទិដ្ឋាការចេញពីប្រទេសចិន ហើយពួកគេសម្រុកមកសុំកម្មវិធីទិដ្ឋាការនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត។ ដោយទទួលបានក្រិនខាត ឬ ទិដ្ឋាការការងារ គឺជាវិធីតែមួយនៃការគេចចេញពីការបំពុលបរិស្ថានយ៉ាងខ្លាំង និងទទួលបានការអប់រំល្អប្រសើរសម្រាប់កូនរបស់ពួកគេ ហើយជៀសវាងពីចលាចលនយោបាយ និងសេដ្ឋកិច្ចនៅក្នុងប្រទេសចិន។

 

អត្ថបទទាក់ទង

រុស្ស៊ីលក់អាវុធបានប្រាក់៥២ពាន់លានដុល្លារអាមេរិក
ធនាគារ ស៊ីអាយអិមប៊ី បើកអាជីវកម្មនៅវៀតណាម
ចិនខឹងជប៉ុនលក់អាវុធឲ្យឥណ្ឌាប្រឆាំងចិន
ចិនជំរុញធនាគារប្រិកស៍ការពារភាពត្រឹមត្រូវ និងយុត្តធម៌អន្តរជាតិ
ចិន-រុស្ស៊ីសហការលុបបំបាត់បញ្ហាប្រឈមនៅក្នុងកិច្ចប្រជុំកំពូល G20
ចិន-អាស៊ានសម្លឹងរកទំនាក់ទំនងសេដ្ឋកិច្ចជិតស្និត
ទួរគីខាងបង់ទឹកប្រាក់៧៦ពាន់លានអឺរ៉ូ ដោយសាររដ្ឋប្រហារ
ចិនវិនិយោគទឹកប្រាក់៤៦ពាន់លានដុល្លារនៅក្នុងសេដ្ឋកិច្ចអាព្រិក
ធនាគារ Lloyds បញ្ឈប់ការងារ៣០០០កន្លែងបន្ថែមទៀត ដើម្បីកាត់បន្ថយតម្លៃ
អាមេរិកៈ គ្មានវិបត្តិហិរញ្ញវត្ថុដោយសារអង់គ្លេសចាកចេញពីអឺរ៉ុប
មហាអំណាចអាស៊ីព្រមានពីស្ថិរភាពសេដ្ឋកិច្ចពិភពលោក
loading...