ចិន-អាស៊ានសម្លឹងរកទំនាក់ទំនងសេដ្ឋកិច្ចជិតស្និត
2016-Aug-07 504 views

         ប្រទេសចិន និងប្រទេសអាស៊ាន១០ កំពុងទន្ទឹងរង់ចាំបង្កើតចំណងរឹងមាំ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ស្របពេលអស្ថិរភាព និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក។
         នៅពេលក្រុមរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបានជួបប្រជុំនៅក្នុងរដ្ឋធានីឡាវនៅសប្តាហ៍នេះ សម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៤៨ ព្រមទាំងពិភាក្សាជាមួយដៃគូរបស់ខ្លួន  ចិន និងអាស៊ានបានឆ្លៀតឪកាសគូសបញ្ជាឆន្ទៈ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
         ក្រុមមេដឹកនាំចិនបានសន្យាកសាងសហគមន៍នៃគោលដៅរួមជាមួយអាស៊ាននៅក្នុងខួបលើកទី ២៥នៃការបង្កើតទំនាក់ទំនងចរចាចិន-អាស៊ាន។ ពាណិជ្ជកម្មទ្វេភាគីបានកើនពីចំនួនជិត៨ពាន់លានដុល្លារអាមេរិកនៅឆ្នាំ១៩៩១ ឡើងដល់៤៧២ពានលានដុល្លារអាមេរិកកាលពីឆ្នាំ២០១៥ ដោយមានកំណើនប្រចាំឆ្នាំ១៨,៥ភាគរយ។
         ទោះបីជាភាពមិនច្បាស់លាស់ក្នុងសេដ្ឋកិច្ចពិភពលោក ប្រទេសចិនរក្សាតួនាទីរបស់ខ្លួនជាដៃគូពាណិជ្ជកម្មដ៍ធំរបស់អាស៊ាន ខណៈអាស៊ានគឺជាដៃគូដ៍ធំទី៣របស់ចិន។ នៅចុងខែឧសភា ការវិនិយោគ ២របៀបរបស់អាស៊ានបានកើនឡើង១៦០ពាន់លានដុល្លារអាមេរិក។
         ភាគីទាំងពីរ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើនតំបន់ពាណិជ្ជកម្មសេរីរបស់ខ្លួនកាលពីចុងឆ្នាំមុន កំពុងជំរុញពាណិជ្ជកម្មទេ្វភាគីដល់១ទ្រីលានដុល្លារអាមេរិកនៅឆ្នាំ២០២០។

អត្ថបទទាក់ទង

រុស្ស៊ីលក់អាវុធបានប្រាក់៥២ពាន់លានដុល្លារអាមេរិក
ធនាគារ ស៊ីអាយអិមប៊ី បើកអាជីវកម្មនៅវៀតណាម
ចិនខឹងជប៉ុនលក់អាវុធឲ្យឥណ្ឌាប្រឆាំងចិន
ចិនជំរុញធនាគារប្រិកស៍ការពារភាពត្រឹមត្រូវ និងយុត្តធម៌អន្តរជាតិ
ចិន-រុស្ស៊ីសហការលុបបំបាត់បញ្ហាប្រឈមនៅក្នុងកិច្ចប្រជុំកំពូល G20
ជនជាតិចិនសម្រុកចូលទៅធ្វើការនៅអាមេរិក
ទួរគីខាងបង់ទឹកប្រាក់៧៦ពាន់លានអឺរ៉ូ ដោយសាររដ្ឋប្រហារ
ចិនវិនិយោគទឹកប្រាក់៤៦ពាន់លានដុល្លារនៅក្នុងសេដ្ឋកិច្ចអាព្រិក
ធនាគារ Lloyds បញ្ឈប់ការងារ៣០០០កន្លែងបន្ថែមទៀត ដើម្បីកាត់បន្ថយតម្លៃ
អាមេរិកៈ គ្មានវិបត្តិហិរញ្ញវត្ថុដោយសារអង់គ្លេសចាកចេញពីអឺរ៉ុប
មហាអំណាចអាស៊ីព្រមានពីស្ថិរភាពសេដ្ឋកិច្ចពិភពលោក
loading...