អាមេរិកៈ គ្មានវិបត្តិហិរញ្ញវត្ថុដោយសារអង់គ្លេសចាកចេញពីអឺរ៉ុប
2016-Jun-28 564 views

      លោក ជេកុប លូ (Jacob Lew) រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក បាននិយាយថាគ្មានឃើញសញ្ញានៃការចាកចេញរបស់ប្រទេសអង់គ្លេសពីសហគមន៍អឺរ៉ុបនឹងនាំឲ្យកើតមានវិបត្តិហិរញ្ញវត្ថុនោះទេ។
      ទីផ្សារហិរញ្ញវត្ថុពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំង។ ប្រាក់ផោនអង់គ្លេសបានធ្លាក់ ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៣០ឆ្នាំធៀបនឹងប្រាក់ដុល្លារអាមេរិក បន្ទាប់ពីលទ្ធផលប្រជាមតិចាកចេញពីសហគមន៍ អឺរ៉ុប។ ប៉ុន្តែលោក លូ បានបញ្ជាក់ថាផលប៉ះពាល់លើទីផ្សារហិរញ្ញវត្ថុបានកើតមានឡើងជាបន្តបន្ទាប់រហូតមក។
      បន្ទាប់ពីការសម្រេចចិត្តចាកចេញពីសហគមន៍អឺរ៉ុប ប្រទេសអង់គ្លេសត្រូវការចរចា អំពីការចាកចេញ និងការបង្កើតទំនាក់ទំនងថ្មីជាមួយសហគមន៍អឺរ៉ុប។
      លោក លូ បានមើលឃើញរយៈពេលផ្លាស់ប្តូរយ៉ាងយូរនៅតំបន់អឺរ៉ុប និងការយកចិត្តទុកដាក់ច្រើនថែមទៀតចំពោះគោលនយោបាយ សកម្មភាព និងការប្រើពាក្យរបស់ ក្រុមអ្នកបង្កើតគោលនយោបាយ។
      លោក លូ បានទទូចដល់រដ្ឋាភិបាលទូទាំងពិភពលោកឲ្យប្រើប្រាស់មធ្យោបាយនានា ដែលរួមមាន គោលនយោបាយសារពើពន្ធ គោលនយោបាយរូបិយវត្ថុ និងកំណែទម្រង់ រចនាសម្ព័ន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្នុងការឆ្លើយតបទៅនឹងការចាកចេញរបស់អង់គ្លេសពីសហគមន៍អឺរ៉ុប។ (BBC)

 

អត្ថបទទាក់ទង

រុស្ស៊ីលក់អាវុធបានប្រាក់៥២ពាន់លានដុល្លារអាមេរិក
ធនាគារ ស៊ីអាយអិមប៊ី បើកអាជីវកម្មនៅវៀតណាម
ចិនខឹងជប៉ុនលក់អាវុធឲ្យឥណ្ឌាប្រឆាំងចិន
ចិនជំរុញធនាគារប្រិកស៍ការពារភាពត្រឹមត្រូវ និងយុត្តធម៌អន្តរជាតិ
ចិន-រុស្ស៊ីសហការលុបបំបាត់បញ្ហាប្រឈមនៅក្នុងកិច្ចប្រជុំកំពូល G20
ជនជាតិចិនសម្រុកចូលទៅធ្វើការនៅអាមេរិក
ចិន-អាស៊ានសម្លឹងរកទំនាក់ទំនងសេដ្ឋកិច្ចជិតស្និត
ទួរគីខាងបង់ទឹកប្រាក់៧៦ពាន់លានអឺរ៉ូ ដោយសាររដ្ឋប្រហារ
ចិនវិនិយោគទឹកប្រាក់៤៦ពាន់លានដុល្លារនៅក្នុងសេដ្ឋកិច្ចអាព្រិក
ធនាគារ Lloyds បញ្ឈប់ការងារ៣០០០កន្លែងបន្ថែមទៀត ដើម្បីកាត់បន្ថយតម្លៃ
មហាអំណាចអាស៊ីព្រមានពីស្ថិរភាពសេដ្ឋកិច្ចពិភពលោក
loading...