មហាអំណាចអាស៊ីព្រមានពីស្ថិរភាពសេដ្ឋកិច្ចពិភពលោក
2016-Jun-27 496 views

      មហាអំណាចសេដ្ឋកិច្ចអាស៊ីអាស៊ីមួយចំនួនបានសម្តែងការព្រួយបារម្ភស្ថិរភាពសេដ្ឋកិច្ចរបស់ពិភពលោក ខណៈប្រទេសអង់គ្លេសបានបោះឆ្នោតប្រជាមតិសម្រេចចាកចេញពីសហគមន៍អឺរ៉ុប។
      លោក លូ ជីវ៉ៃ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិន បានថ្លែងថាផលវិបាកនានា គឺមិនច្បាស់លាស់ ប៉ុន្តែពួកគេត្រូវបានគិតជាច្រើនឆ្នាំទៅមុខទៀត។
      មន្ត្រីកូរ៉េខាងត្បូងបានបន្ទរសម្លេងព្រួយបារម្ភទាំងនេះ ខណៈមន្ត្រីជាន់ខ្ពស់ជប៉ុនបាននិយាយថាទីក្រុងតូក្យូបានត្រោមឆ្លើយតបនឹងចំពោះការផ្លាស់ប្តូរនេះ។
      នៅគ្រានេះ លោកចន ឃេរី រដ្ឋមន្ត្រីការបរទេសអាមេរិកបានស្ថិតក្នុងទីក្រុងឡុងដ៍នៅថ្ងៃច័ន្ទនេះ ដើម្បីជួបជាមួយលោក ហ្វីលីប ហែមម៉ុនដ៍ រដ្ឋមន្ត្រីការបរទេសអង់គ្លេស សម្រាប់កិច្ចចរចាកម្រិតខ្ពស់រវាងប្រទេសជាតិទាំង២ បន្ទាប់ពីការបោះឆ្នោតប្រជាមតិចាកចេញពីសហគមន៍អឺរ៉ុប។
      មានការភ័យខ្លាចថាភាពមិនច្បាស់លាស់បានបង្កើតឡើងតាមរយៈការសម្រេចចិត្តរបស់ប្រជាពលរដ្ឋអង់គ្លេស នឹងបន្តប៉ះពាល់ដល់ទីផ្សារហិរញ្ញវត្ថុជុំវិញពិភពលោក។
      លោក ដេវីដ ខេមេរ៉ុន នាយករដ្ឋមន្ត្រីអង់គ្លេស បានប្រកាសកិច្ចព្រមព្រៀងមានទឹកប្រាក់៥៤៧០០ លានដុល្លារអាមេរិករវាងអង់គ្លេស និងចិន បន្ទាប់ពីទស្សនកិច្ចទៅកាន់ប្រទេសអង់គ្លេសរបស់លោក ស៊ី ជីងពីង ប្រធានាធិបតីចិននៅក្នុងខែតុលា ឆ្នាំ២០១៥។ (BBC)

 

អត្ថបទទាក់ទង

រុស្ស៊ីលក់អាវុធបានប្រាក់៥២ពាន់លានដុល្លារអាមេរិក
ធនាគារ ស៊ីអាយអិមប៊ី បើកអាជីវកម្មនៅវៀតណាម
ចិនខឹងជប៉ុនលក់អាវុធឲ្យឥណ្ឌាប្រឆាំងចិន
ចិនជំរុញធនាគារប្រិកស៍ការពារភាពត្រឹមត្រូវ និងយុត្តធម៌អន្តរជាតិ
ចិន-រុស្ស៊ីសហការលុបបំបាត់បញ្ហាប្រឈមនៅក្នុងកិច្ចប្រជុំកំពូល G20
ជនជាតិចិនសម្រុកចូលទៅធ្វើការនៅអាមេរិក
ចិន-អាស៊ានសម្លឹងរកទំនាក់ទំនងសេដ្ឋកិច្ចជិតស្និត
ទួរគីខាងបង់ទឹកប្រាក់៧៦ពាន់លានអឺរ៉ូ ដោយសាររដ្ឋប្រហារ
ចិនវិនិយោគទឹកប្រាក់៤៦ពាន់លានដុល្លារនៅក្នុងសេដ្ឋកិច្ចអាព្រិក
ធនាគារ Lloyds បញ្ឈប់ការងារ៣០០០កន្លែងបន្ថែមទៀត ដើម្បីកាត់បន្ថយតម្លៃ
អាមេរិកៈ គ្មានវិបត្តិហិរញ្ញវត្ថុដោយសារអង់គ្លេសចាកចេញពីអឺរ៉ុប
loading...