រ៉េត ស៊ូហ្សាណា បានសកឲ្យអ្នករិៈគន់
2016-Jun-24 365 views

លោក ច័ន្ទ លីវណ្ណ    ២៥ មិថុនា ឆ្នាំ២០១៦

      បេក្ខនារីចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា បានអំពាវនាវដល់ក្រុមអ្នករិៈគន់នាង សូមអញ្ចើញទៅដាក់ពាក្យប្រឡងចម្រៀងយុវវ័យលំដាប់ពិភពលោក The Voice Cambodia នៅរដូវកាលទី៣។
      កញ្ញា រ៉េត ស៊ូហ្សាណា គ្មានសំណាងចូលទៅប្រឡងវគ្គផ្តាច់ព្រាត់កាលពីថ្ងៃទី១៩ ខែមិថុនាកន្លងមកនេះទេ។ ប៉ុន្តែនាងបានកោតសរសើរខ្លួនឯងថាជាមនុស្សមានសំណាងល្អ បានឈានចូលមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រាត់ដ៍អស្ចារ្យនេះ ដែលនឹកស្មានមិនដល់។
     កញ្ញា រ៉េត ស៊ូហ្សាណា បានសរសេរសារបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកថា «សំណូមពរអ្នកទើស (អ្នករិៈគន់) សុំទៅដាក់ពាក្យប្រឡងទៅ ហើយពេលពិធីករសួរថា ម៉េចបានមកប្រឡង នោះឆ្លើយប្រាប់ពិធីករវិញផងថាមកប្រឡង ព្រោះខ្ញុំទើស រ៉េត ស៊ូហ្សាណាពេក។ ដូច្នេះ ខ្ញុំមកប្រឡងឲ្យ រ៉េត ស៊ូហ្សាណាហ្នឹង មើលម្តង»។ 
     កញ្ញា រ៉េត ស៊ូហ្សាណា បានទទួលរងការរិៈគន់ផង និងការកោតសរសើរផងក្នុងកម្មវិធីប្រឡងចម្រៀងយុវវ័យលំដាប់ពិភពលោកនេះ ដោយសារតែនាងបានច្រៀងតែបទចម្រៀងជាភាសាអង់គ្លេស។ តាមពិត នាងបានច្រៀងចម្រៀងជាភាសាអង់គ្លេសពិរោះជាងច្រៀងចម្រៀងជាភាសាខែ្មរ។

 

អត្ថបទទាក់ទង

យុវជនកម្ពុជា២២នាក់ទៅសិក្សាស្វែងយល់សេដ្ឋកិច្ច និងវប្បធម៌ជប៉ុន
ពិព័ររូបថតនឹងធ្វើឡើងចំថ្ងៃព្រះសុរិយារះចំកណ្តាលពីលើកំពូលប្រាសាទអង្គរវត្ត
កម្ពុជា-អាមេរិករួមគ្នាទប់ស្កាត់ការនាំវត្ថុបុរាណកម្ពុជាខុសច្បាប់ចូលទៅសហរដ្ឋអាមេរិក (សូមទស្សនារូបភាព)
បេក្ខជន ថែល ថៃ បានក្លាយជាម្ចាស់ពានរង្វាន់ The Voice Cambodia
តើបេក្ខបុរស-នារីរូបណាទទួលបានពានរង្វាន់ The Voice នៅថ្ងៃអាទិត្យនេះ?
រ៉េត ស៊ូហ្សាណាធ្លាក់ពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកThe Voice Cambodia
បេក្ខជនឆ្នើម៤រូបចូលទៅវគ្គផ្តាច់ព្រាត់ក្នុងកម្មវិធី The Voice Cambodia
បេក្ខនារីចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា ធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល
តារាភាពយន្តលោក ប៉ែន ចំរ៉ុង រងការរិៈគន់ពីសាធារណជន
កម្ពុជាត្រៀមចុះល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សំណង់អគារសម័យបារាំងនៅទីក្រុងភ្នំពេញត្រូវអភិរក្ស
loading...