តើបេក្ខបុរស-នារីរូបណាទទួលបានពានរង្វាន់ The Voice នៅថ្ងៃអាទិត្យនេះ?
2016-Jun-18 286 views

លោក ច័ន្ទ លីវណ្ណ    ១៨ មិថុនា ឆ្នាំ២០១៦

      ជម្រើសបេក្ខបុរស-នារីចម្រៀងយុវវ័យឆ្នើមចំនួន៤រូប កំពុងខំប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងសម្រាប់កម្មវិធីប្រឡងចម្រៀងយុវវ័យលំដាប់ពិភពលោក The Voice Cambodia ដើម្បីដណ្តើមយកពានរង្វាន់ទឹកប្រាក់ចំនួន១០០លានរៀល (២៥០០០ដុល្លារ) និងកិច្ចសន្យាច្រៀងប្រចាំផលិតកម្មរស្មីហង្សមាស។
      ជម្រើសបេក្ខបុរស-នារីចម្រៀងឆ្នើមចំនួន៤រូបនេះ រួមមានកញ្ញា ឈីន រតនៈ កញ្ញា សាន ស្រីឡៃ លោក ថែល ថៃ និងលោក ឃី សុឃុន នឹងត្រូវបញ្ចេញទេពកោសល្យសិល្បៈដ៍ប៉ិនប្រសប់រៀងៗខ្លួននៅវគ្គផ្តាច់ព្រាត់ក្នុងកម្មវិធីប្រឡងចម្រៀងយុវវ័យលំដាប់ពិភពលោក The Voice Cambodia នាថ្ងៃទី១៩ ខែមិថុនានេះ។ 
      ស្ថានីយទូរទស្សន៍ហង្សមាសបានបង្កើតកម្មវិធីប្រឡងចម្រៀងយុវវ័យលំដាប់ពិភពលោក The Voice Cambodia នេះ សម្រាប់យុវជន យុវនារីខែ្មរ បញ្ចេញទេពកោសល្យសិល្បៈ សមត្ថភាព និងការប៉ិនប្រសប់ ដោយទទួលបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋទូទាំងប្រទេស ព្រមទាំងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
      ក្រុមអ្នកគាំទ្រ និងទស្សនិក កំពុងទន្ទឹងរង់ចាំទស្សនាវគ្គផ្តាច់ព្រាត់ថាតើបេក្ខបុរស ឬ បេក្ខនារីរូបណា នឹងក្លាយទៅជាម្ចាស់ពានរង្វាន់ក្នុងរដូវកាលទី២នេះ។ ប៉ុន្តែការបង្ហោះ សារលើបណ្តាញសង្គមហ្វេសប៊ុកជាច្រើនចង់ឲ្យបេក្ខនារីក្លាយជាម្ចាស់ពានរង្វាន់ ព្រោះបេក្ខនារីមិនធ្លាប់បានទទួលពាន់រង្វាន់នេះទេ។

 

អត្ថបទទាក់ទង

យុវជនកម្ពុជា២២នាក់ទៅសិក្សាស្វែងយល់សេដ្ឋកិច្ច និងវប្បធម៌ជប៉ុន
ពិព័ររូបថតនឹងធ្វើឡើងចំថ្ងៃព្រះសុរិយារះចំកណ្តាលពីលើកំពូលប្រាសាទអង្គរវត្ត
កម្ពុជា-អាមេរិករួមគ្នាទប់ស្កាត់ការនាំវត្ថុបុរាណកម្ពុជាខុសច្បាប់ចូលទៅសហរដ្ឋអាមេរិក (សូមទស្សនារូបភាព)
រ៉េត ស៊ូហ្សាណា បានសកឲ្យអ្នករិៈគន់
បេក្ខជន ថែល ថៃ បានក្លាយជាម្ចាស់ពានរង្វាន់ The Voice Cambodia
រ៉េត ស៊ូហ្សាណាធ្លាក់ពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកThe Voice Cambodia
បេក្ខជនឆ្នើម៤រូបចូលទៅវគ្គផ្តាច់ព្រាត់ក្នុងកម្មវិធី The Voice Cambodia
បេក្ខនារីចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា ធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល
តារាភាពយន្តលោក ប៉ែន ចំរ៉ុង រងការរិៈគន់ពីសាធារណជន
កម្ពុជាត្រៀមចុះល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សំណង់អគារសម័យបារាំងនៅទីក្រុងភ្នំពេញត្រូវអភិរក្ស
loading...