រ៉េត ស៊ូហ្សាណាធ្លាក់ពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកThe Voice Cambodia
2016-Jun-16 487 views

លោក លី វណ្ណ    ១៥ មិថុនា ឆ្នាំ២០១៦

      បេក្ខនារីចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា គ្មានសំណាងបានឈានចូលទៅកាន់វគ្គផ្តាច់ព្រាត់ក្នុងការប្រកួតដណ្តើមពានរង្វាន់លេខ១ក្នុងកម្មវិធីប្រឡងចម្រៀងយុវវ័យលំដាប់ពិភពលោក The Voice Cambodia ទេ ប៉ុន្តែបេក្ខនារីរូបនេះបានបង្ហាញទេពកោសល្យសិល្បៈ មោនភាព និងភាពអស្ចារ្យនៅត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រាត់កាលពីថ្ងៃអាទិត្យ ទី១២ ខែមិថុនា។
      បេក្ខនារី រ៉េត ស៊ូហ្សាណា បានទទួលការកោតសរសើរចំពោះភាពប៉ិនប្រសប់ និងទឹកដមសំនៀង ប៉ុន្តែបេក្ខនារីរូបនេះ ក៍បានទទួលរងការរិៈគន់អំពីការច្រៀងចម្រៀងជាភាសាអង់គ្លេស ដែលទស្សនិកជនមួយចំនួនមិនអាចយល់បាន។
      ក្រុមអ្នកគាំទ្រ ស៊ូហ្សាណា បានសម្តែងការសោកស្តាយចំពោះការធ្លាក់នេះ។ ស៊ូហ្សាណា បានច្រៀងចម្រៀងជាភាសាងង់គ្លេសពិរោះជាងច្រៀងចម្រៀងជាភាសាខ្មែរ។
      លក្ខខណ្ឌនៃការផ្តល់ពិន្ទុសម្រាប់បេក្ខបុរស-នារី គឺ៥០ភាគរយបានមកពីគ្រូបង្វឹក និង៥០ភាគរយទៀតបានមកពីទស្សនិកជន។
      តារាចម្រៀងជើងចាស់ ឪក សុគន្ធកញ្ញា ដែលជាគ្រូបង្វឹកស៊ូហ្សាណា បានយំ នៅពេលប្រកាសលទ្ធផលថាស៊ូហ្សាណាត្រូវបានចាកចេញពីការប្រកួត។ ប៉ុន្តែបានលើកទឹកចិត្តដល់បេក្ខនារីរូបនេះឲ្យខំប្រឹងបន្ថែមទៀត។
      បេក្ខនារី រ៉េត ស៊ូហ្សាណា បានបញ្ជាក់ក្រោយប្រកាសលទ្ធផលថា«ខ្ញុំមានអារម្មណ៍ ភ័យខ្លាច។ ខ្ញុំសម្បាយចិត្តចំពោះការឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រាត់ ព្រោះវគ្គនេះមានន័យណាស់ ហើយជាវគ្គធំនៃជីវិតរបស់ខ្ញុំ។ ខ្ញុំអត់ដែលគិតថានាងខ្ញុំឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រាត់នេះ។»
      បេក្ខនារី ស៊ូហ្សាណា បានបន្ថែមថា «ទោះបីជាថ្ងៃនេះ លទ្ធផលបរាជ័យក៍ដោយ ក៍ខ្ញុំសម្បាយចិត្តទទួលយកវា (ការបរាជ័យ) ហើយនាងខ្ញុំនឹងយកការបរាជ័យនេះ ទៅធ្វើជាបទពិសោធន៍របស់នាងខ្ញុំនៅថ្ងៃអនាគត»។    
      ក្រុមពិធីករ និងអ្នកគាំទ្រ បានសម្តែងការសោកស្តាយចំពោះការធ្លាក់នេះ និងបាន ថ្លែងកោតសរសើរសមត្ថភាពរបស់នាង។ «ការបាត់បង់បេក្ខនារី រ៉េត ស៊ូហ្សាណា ពិតជាធ្វើឲ្យទស្សនិកជន និងក្រុមការងារទាំងមូលមានការសោកស្តាយ។ ប៉ុន្តែសូមកោតសរសើរសមត្ថភាពរបស់នាង បានឆ្លងកាត់ការប្រឡងអស់រយៈពេលជាច្រើនខែក្នុងកម្មវិធីប្រកួតចម្រៀងលំដាប់ពិភពលោក មកដល់វគ្គពាក់កណ្តាលផ្តាច់ព្រាត់នេះ។
      បេក្ខនារី រ៉េត ស៊ូហ្សាណា បានថ្លែងអំណរគុណដល់គ្រូបង្វឹកដែលតែងតែចំណាយ ពេលបង្ហាត់បង្រៀនរូបនាង ឲ្យចេះប្រើពាក្យគន្លឹះនៃការច្រៀង និងទូរទស្សន៍រស្មីហង្សមាស និងទស្សនិកជនដែលតែងតែគាំទ្រដល់រូបនាង រហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រាត់នេះ។ 

អត្ថបទទាក់ទង

យុវជនកម្ពុជា២២នាក់ទៅសិក្សាស្វែងយល់សេដ្ឋកិច្ច និងវប្បធម៌ជប៉ុន
ពិព័ររូបថតនឹងធ្វើឡើងចំថ្ងៃព្រះសុរិយារះចំកណ្តាលពីលើកំពូលប្រាសាទអង្គរវត្ត
កម្ពុជា-អាមេរិករួមគ្នាទប់ស្កាត់ការនាំវត្ថុបុរាណកម្ពុជាខុសច្បាប់ចូលទៅសហរដ្ឋអាមេរិក (សូមទស្សនារូបភាព)
រ៉េត ស៊ូហ្សាណា បានសកឲ្យអ្នករិៈគន់
បេក្ខជន ថែល ថៃ បានក្លាយជាម្ចាស់ពានរង្វាន់ The Voice Cambodia
តើបេក្ខបុរស-នារីរូបណាទទួលបានពានរង្វាន់ The Voice នៅថ្ងៃអាទិត្យនេះ?
បេក្ខជនឆ្នើម៤រូបចូលទៅវគ្គផ្តាច់ព្រាត់ក្នុងកម្មវិធី The Voice Cambodia
បេក្ខនារីចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា ធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល
តារាភាពយន្តលោក ប៉ែន ចំរ៉ុង រងការរិៈគន់ពីសាធារណជន
កម្ពុជាត្រៀមចុះល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សំណង់អគារសម័យបារាំងនៅទីក្រុងភ្នំពេញត្រូវអភិរក្ស
loading...