តារាភាពយន្តលោក ប៉ែន ចំរ៉ុង រងការរិៈគន់ពីសាធារណជន
2016-Jun-09 324 views

លោក លី វណ្ណ    ៩ មិថុនា ឆ្នាំ២០១៦

      តារាភាពយន្តលោក ប៉ែន ចំរ៉ុង ត្រូវបានទទួលរងការរិៈគន់យ៉ាងខ្លាំងតាមបណ្តាញសង្គមហ្វេសប៊ុក អំពីការបង្ហោះរូបថត១សន្លឹកដែលកំពុងធ្វើការថែសម្រស់លើផ្ទៃមុខរបស់លោកក្នុងហាងថែសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ។
      លោក ប៉ែន ចំរ៉ុង បានសរសេរសារខ្លីបង្ហោះភ្ជាប់ជាមួយរូបថតថែសម្ភាសន៍របស់លោក ដោយមាន ន័យថា «ប្រាក់អស់ កុំឲ្យសម្រស់បង់ អាយុគ្រាន់តួលេខ ហាហាហា លួងខ្លួនឯងតិចទៅ ឲ្យបានធូរបន្តិច»។
      សារ និងរូបថតថែសម្ភាសន៍របស់លោក ប៉ែន ចំរ៉ុងនេះ មិនបានធ្វើឲ្យសាធារណជនកោតសរសើរទេ តែត្រូវបានទទួលរងការតិះដៀលដោយពាក្យសម្តីប្រមាថជំនួសវិញ។
      ការបង្ហោះសារ និងរូបថតនេះ ទំនងគ្រាន់តែជាការធ្វើសាកល្បងចង់ដឹងពីកម្រិត នៃប្រជាប្រិយភាពរបស់លោក ខណៈប្រជាប្រិយភាពរបស់លោកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីលោកបានប្តឹងលែងលះភរិយាតារាភាពយន្តនាង ភិន សុដាលីស ដែលកំពុងមានផ្ទៃពោះ។
      សារបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានរិៈគន់ និងតិះដៀលលោក ប៉ែន ចំរ៉ុង ថាជាមនុស្សកំសាក និងអន់បំផុតលើលោកចំពោះការលែងលះភរិយាដែលបានបោះបង់ចោលក្រុមគ្រួសារ មកស្រឡាញ់លោក។ 
      សារបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកនេះ បានបញ្ជាក់ថា «ខ្ញុំស្តាយចិត្តខំគាំទ្រលោកកន្លងមក តែពេលនេះធ្វើឲ្យកាន់តែស្អប់។ លោកបានមកដេកម៉ាស្សាមុខ ទុកប្រពន្ធដេកពពោះលំបាលលំបិនតែម្នាក់ឯង។ លោកមិនដឹងមានបេះដូងសាងពីអ្វីទេ។»
      ម្ចាស់ហ្វេសប៊ុកជាច្រើន បានបកស្រាយសារ «ប្រាក់អស់ កុំឲ្យសម្រស់បង់» របស់លោក ប៉ែន ចំរ៉ុង ដោយមានន័យប្រហាក់ប្រហែលគ្នាថាបើសម្រស់អស់ទៅមិនអាចទាក់ ស្រីក្មេងបានទេ។ តែចរិកលោកមិនសមនឹងអាយុទេ អាយុច្រើន តែចរិកនៅខ្ចីណាស់ ចេះតែធ្វើឲ្យមានកូន តែមិនស្រឡាញ់ និងចង់បាន។
      បើទោះបីជាមានការរិៈគន់ និងការតិះដៀលពីបណ្តាញសង្គមហ្វេសប៊ុកយ៉ាងច្រើនក្តី តារាភាពយន្តលោក ប៉ែន ចំរ៉ុង បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនចេញមកធ្វើការអត្ថាធិប្បាយអ្វីទាំងអស់។

អត្ថបទទាក់ទង

យុវជនកម្ពុជា២២នាក់ទៅសិក្សាស្វែងយល់សេដ្ឋកិច្ច និងវប្បធម៌ជប៉ុន
ពិព័ររូបថតនឹងធ្វើឡើងចំថ្ងៃព្រះសុរិយារះចំកណ្តាលពីលើកំពូលប្រាសាទអង្គរវត្ត
កម្ពុជា-អាមេរិករួមគ្នាទប់ស្កាត់ការនាំវត្ថុបុរាណកម្ពុជាខុសច្បាប់ចូលទៅសហរដ្ឋអាមេរិក (សូមទស្សនារូបភាព)
រ៉េត ស៊ូហ្សាណា បានសកឲ្យអ្នករិៈគន់
បេក្ខជន ថែល ថៃ បានក្លាយជាម្ចាស់ពានរង្វាន់ The Voice Cambodia
តើបេក្ខបុរស-នារីរូបណាទទួលបានពានរង្វាន់ The Voice នៅថ្ងៃអាទិត្យនេះ?
រ៉េត ស៊ូហ្សាណាធ្លាក់ពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកThe Voice Cambodia
បេក្ខជនឆ្នើម៤រូបចូលទៅវគ្គផ្តាច់ព្រាត់ក្នុងកម្មវិធី The Voice Cambodia
បេក្ខនារីចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា ធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល
កម្ពុជាត្រៀមចុះល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សំណង់អគារសម័យបារាំងនៅទីក្រុងភ្នំពេញត្រូវអភិរក្ស
loading...