សម្តេចតេជោផ្តល់រង្វាន់៣៣០០០ដុល្លារអាមេរិកដល់ក្រុមកីឡាបាល់ទាត់កម្ពុជា
2016-Jun-08 386 views

លោក លី វណ្ណ    ៨ មិថុនា ឆ្នាំ២០១៦

            សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់រង្វាន់លើកទឹកចិត្តទឹកប្រាក់ចំនួន៣៣០០០ដុល្លារអាមេរិកដល់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ដោយកីឡាករម្នាក់ៗទទួលបានចំនួន១០០០ ដុល្លារអាមេរិក ចំពោះការប្រកួតឈ្នះក្រុមកីឡាករបាល់ទាត់ចិនតៃវ៉ាន់ ដោយលទ្ធផល ២-០ កាលពីយប់ថ្ងៃទី៧ ខែមិថុនា។
       ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រកួតឈ្នះក្រុមកីឡាករបាល់ទាត់តៃ វ់ាន់ក្នុងលទ្ធផល ២-០ នៃការប្រកួតពានរង្វាន់ AFC Asian CUP 2019 នៅយប់ថ្ងៃទី៧ ខែមិថុនា នៅពហុកីឡាដ្ឋានជាតិ អូឡំពិច។
      លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានប្រគល់ទឹកប្រាក់ចំនួន៣៣០០០ដុល្លារអាមេរិករបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ក្រុមកីឡាបាល់ទាត់ និងគ្រូបង្វឹកក្រុមបាល់ទាត់កម្ពុជា កាលពីយប់ថ្ងៃទី៧ ខែមិថុនា។
      កីឡាករ ហុង ផេង បានទាត់ទម្លុះសំណាញ់អ្នកចាំទីកីឡាករតៃវ៉ាន់នៅនាទីទី៧ និងកីឡាករ ប្រាក់ មុន្នីឧត្តម បានស៊ុតបាល់ពិន័យ១១ម៉ែត្រទម្លុះសំណាញ់អ្នកចាំទីកីឡាករតៃវ៉ាន់នៅនាទីទី៦០។
      ជ័យជម្រះនេះបាននាំឲ្យក្រុមកីឡាករបាល់ទាត់កម្ពុជាឈានចូលទៅលេងនៅវគ្គជម្រុះជុំទី២ប្រចាំទ្វីបអាស៊ី ក្នុងការប្រកួតពានរង្វាន់ AFC Asian CUP 2019។ 
      ក្រុមកីឡាករបាល់ទាត់កម្ពុជាកំពុងទទួលបានការកោតសរសើរយ៉ាងពីសំណាក់ជនរួមជាតិ និងបរទេស។ ការប្រកួតនេះមានអ្នកចូលទស្សនាផ្ទាល់នៅពហុកីឡាដ្ឋានជាតិអូឡំ ពិចជាង១០ម៉ឺននាក់ ដែលរកកន្លែងអង្គុយមិនបាន។

អត្ថបទទាក់ទង

loading...