ក្រុមអ្នកជិៈកង់អាក្រាតកាយបញ្ជាក់ពីភាពងាយរងគ្រោះថ្នាក់របស់អ្នកជិៈកង (ទស្សនារូបភាព)
2016-Jun-07 263 views

      (BBC) - អ្នកជិៈកង់រាប់រយនាក់បានចូលរួមក្នុងកម្មវិធីជិៈកង់អាក្រាតកាយឆ្លងកាត់ទីក្រុងប្រេសស្តូល ដើម្បីបង្ហាញភាពងាយរងគ្រោះថ្នាក់របស់អ្នកជិៈកង់នៅតាមផ្លូវ។
      ព្រឹត្តិការណ៍ជិៈកង់អាក្រាតកាយបែបនេះត្រូវបានធ្វើឡើងលើកទី៧នៅក្នុងទីក្រុង។ មនុស្សជាង២៥០ នាក់ត្រូវបានគេគិតថាចូលរួមនៅក្នុងកម្មវិធីជិៈកង់ «គ្រួសារមិត្តភាព» ចម្ងាយផ្លូវ១០គីឡូម៉ែត្រ។
      ព្រឹត្តិការណ៍នេះនៅតែបន្ត បើទោះបីជាមានគម្រោងដើរក្បួនតវ៉ាប្រឆាំងនៅក្នុងទី ក្រុងក៍ដោយ។ ប៉ុន្តែក្រុមអ្នកជិៈកង់អាក្រាតកាយបានស្ថិតនៅឆ្ងាយពីក្រុមអ្នកតវ៉ា ហើយ ក្រុមអ្នករៀបចំព្រឹត្តិការណ៍ជិៈកង់អាក្រាតកាយបានសម្រេចចិត្តប្តូរទិសដៅផ្លូវ។
      លោក វ៉ិល ប្រាយសុន អ្នករៀបចំព្រឹត្តិការណ៍ម្នាក់ បាននិយាយថា «យើងកំពុងប្រារព្វពិធីជិៈកង់ និងរូបរាងកាយអាក្រាត ប៉ុន្តែយើងមានសារសំខាន់មួយ ដើម្បីបញ្ជាក់ថាអ្នកជិៈកង់ងាយរងគ្រោះថ្នាក់នៅតាមផ្លូវ។
      លោក វ៉ិល ប្រាយសុន បានបញ្ជាក់ថា «ផ្លូវរបស់យើងនៅមានគ្រោះថ្នាក់ខ្លាំង ណាស់សម្រាប់មនុស្សជាច្រើន សូម្បីតែជិៈកង់ ហើយអ្នកជិៈកង់ច្រើនណាស់ត្រូវបានសម្លាប់នៅតាមផ្លូវជារៀងរាល់ឆ្នាំ»។
      ទីក្រុងប្រេសស្តូលបានក្លាយទៅជាទីក្រុងជិៈកង់អាក្រាតកាយលើកទី១របស់ប្រទេសអង់គ្លេសនៅឆ្នាំ២០០៨ និងបានទទួលរង្វាន់២២លានអឺរ៉ូ ដើម្បីលើកទឹកចិត្តអ្នកទីក្រុង ឲ្យជិៈកង់។
      ៣ឆ្នាំក្រោយមក ទីក្រុងប្រេសស្តូលបានប្រកាសគម្រោង ដែលមានគោលបំណងបង្កើនចំនួនអ្នកជិៈកង់ទ្វេដងនៅក្នុងក្រុងទីក្រុង បានទទួលបរាជ័យ។

loading...