បេក្ខនារីចម្រៀងស៊ូហ្សាណាកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង
2016-Jun-01 196 views

លោក សុខ ជ័យ    ១ មិថុនា ឆ្នាំ២០១៦

      រឿងពិតមួយបានកើតឡើងចំពោះបេក្ខនារីចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា នៅពេលនាងបានច្រៀងចម្រៀងភាសាអង់គ្លេសប្រកបដោយទឹកដមសំនៀងយ៉ាងពិរោះ និងកាយវិការយ៉ាងរស់រវើក ក្នុងកម្មវិធីប្រឡងចម្រៀង The Voice Cambodian ប៉ុន្តែនាងទទួលបានទាំងការរិៈគន់ និងការកោតសរសើរ។
      បេក្ខនារីចម្រៀងវ័យ១៦ឆ្នាំ រ៉េត ស៊ូហ្សាណា កំពុងមានឈ្មោះល្បីល្បាញទាំងការរិៈគន់ និងការកោតសរសើរនៅលើបណ្តាញសង្គមយ៉ាងគគ្រឹកគគ្រេងសព្វថ្ងៃនេះ បន្ទាប់ពី នាងបានចូលរួមប្រកួតចម្រៀង ឈានចូលដល់សប្តាហ៍ទី៣ នៃកម្មវិធីប្រឡងចម្រៀង The Voice Cambodia របស់ទូរទស្សន៍រស្មីហង្សមាស។
      អ្នករិៈគន់ បានលើកឡើងថានាង រ៉េត ស៊ូហ្សាណា ច្រៀងតែចម្រៀងភាសាអង់គ្លេស ប៉ុន្តែមិនច្រៀងចម្រៀងភាសាខែ្មរ តាមសំណូមពររបស់ទស្សនិកជន។
      អ្នករិៈគន់ បានសន្និដ្ឋាថា«នាង រ៉េត ស៊ូហ្សាណា ចេះច្រៀងតែចម្រៀងភាសាអង់គ្លេសប៉ុណ្ណោះ ប៉ុន្តែនាងមិនចេះច្រៀងចម្រៀងភាសាខែ្មរទេ»។ 
      អ្នករិៈគន់រូបនេះ មិនមែនត្រឹមតែរិៈគន់បេក្ខនារីចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា ប៉ុណ្ណោះទេ ថែមទាំងរិៈគន់តារាចម្រៀង ឱក សុគន្ធកញ្ញា ជាគ្រូបង្វឹកនាង ស៊ូហ្សាណា ដោយសារ ឱក សុគន្ធកញ្ញា តែងតែ កោតសរសើរ ស៊ូហ្សាណា ថាជាកូនខ្មែរ តែច្រៀងចម្រៀងអង់គ្លេសបានល្អជាងរូបនាង (សុគន្ធកញ្ញា) ទៅ ទៀត។
      ការរិៈគន់របស់ទស្សនិកជនតាមបណ្តាញសង្គមនេះ បានជួយលើកប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះរបស់បេក្ខនារីចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា ល្បីល្បាញយ៉ាងខ្លាំង។ រ៉េត ស៊ូហ្សាណា រក្សាភាពស្ងៀមស្ងាត់ចំពោះការរិៈគន់របស់ទស្សនិកជននេះ។

អត្ថបទទាក់ទង

យុវជនកម្ពុជា២២នាក់ទៅសិក្សាស្វែងយល់សេដ្ឋកិច្ច និងវប្បធម៌ជប៉ុន
ពិព័ររូបថតនឹងធ្វើឡើងចំថ្ងៃព្រះសុរិយារះចំកណ្តាលពីលើកំពូលប្រាសាទអង្គរវត្ត
កម្ពុជា-អាមេរិករួមគ្នាទប់ស្កាត់ការនាំវត្ថុបុរាណកម្ពុជាខុសច្បាប់ចូលទៅសហរដ្ឋអាមេរិក (សូមទស្សនារូបភាព)
រ៉េត ស៊ូហ្សាណា បានសកឲ្យអ្នករិៈគន់
បេក្ខជន ថែល ថៃ បានក្លាយជាម្ចាស់ពានរង្វាន់ The Voice Cambodia
តើបេក្ខបុរស-នារីរូបណាទទួលបានពានរង្វាន់ The Voice នៅថ្ងៃអាទិត្យនេះ?
រ៉េត ស៊ូហ្សាណាធ្លាក់ពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកThe Voice Cambodia
បេក្ខជនឆ្នើម៤រូបចូលទៅវគ្គផ្តាច់ព្រាត់ក្នុងកម្មវិធី The Voice Cambodia
បេក្ខនារីចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា ធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល
តារាភាពយន្តលោក ប៉ែន ចំរ៉ុង រងការរិៈគន់ពីសាធារណជន
កម្ពុជាត្រៀមចុះល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សំណង់អគារសម័យបារាំងនៅទីក្រុងភ្នំពេញត្រូវអភិរក្ស
loading...