តារាចម្រៀងជប៉ុនពេញនិយមម្នាក់រងការចាក់ជាច្រើនកាំបិត (សូមទស្សនារូបថត)
2016-May-23 365 views

      (BBC) - តារាចម្រៀងជប៉ុនពេញនិយមម្នាក់ស្ថិតនៅក្នុងលក្ខណៈធ្ងន់ធ្ងរ បន្ទាប់ពីអ្នកគាំទ្រម្នាក់បានចាក់ជាច្រើនកាំបិត នៅពេលនាងកំពុងរង់ចាំសម្តែងនៅកន្លែងប្រគុំដូរ្យដន្ត្រីចម្រៀងមួយក្នុងទីក្រុងតូក្យូ។
      កញ្ញា ម៉ាយូ តូមីតា អាយុ២០ឆ្នាំ បានរងរបួសជាច្រើនកន្លែងត្រង់ក និងដើមទ្រូង។
      នគរបាល បានចាប់លោក តូម៉ូហ៊ីរ៉ូ អ៊ីវ៉ាសាគី អាយុ២៧ឆ្នាំ នៅកន្លែងកើតហេតុ។ លោក អ៊ីវ៉ាសាគី បាននិយាយថាលោកបានខឹង ព្រោះកញ្ញា តូមីតា បានបញ្ជូនអំណោយមកឲ្យលោកវិញ ដែលលោកបានផ្ញើទៅជូននាង។
      តារាចម្រៀងពេញនិយមរូបនេះ បានប្តឹងទៅនគរបាលអំពីអ្នកគាំទ្រកាលពីខែមុន។
      សារព័ត៌មានជប៉ុន បានរាយការណ៍ថានាងបានទាក់ទងជាមួយនគរបាល បន្ទាប់ពី លោក អ៊ីវ៉ាសាគី បានចាប់ផ្តើមបង្ហោះការអត្ថាធិប្បាយគិតមមៃអំពីនាងតាមប្រព័ន្ធ Twitter និងគេហទំព័រសារព័ត៌មានសង្គមជាច្រើន។
      នៅពេលនគរបាលបានចាប់លោក បន្ទាប់ពីការវាយប្រហារ លោកបានប្រាប់នគរ បាលថាលោកបានលបវាយប្រហារនាងនៅស្ថានីយ៍ និងបានសុំអំណោយនាង។
      លោក អ៊ីវ៉ាសាគី បានបញ្ជាក់ថាលោកបានបាត់បង់អារម្មណ៍ ព្រោះនាងមិនបានឆ្លើយតបឲ្យបានច្បាស់លាស់។
      កញ្ញា តូមីតា បានក្លាយជាតារាចម្រៀងពេញនិយម និងដើរតួឯក នៅពេលបញ្ចប់ការសិក្សានៅវិទ្យាល័យ។
      នៅឆ្នាំ២០១៤ សមាជិកនៃក្រុមក្មេងស្រីជប៉ុន២នាក់ AKB48 ត្រូវបានវាយប្រហារ ដោយបុរសម្នាក់ដែលជាអ្នកគាំទ្រព្រឹត្តិការណ៍សម្តែងរបស់ AKB48។

loading...