ហោរាសាស្រ្តចិនទស្សទាយប្រចាំឆ្នាំ២០១៦
2016-May-13 799 views

 

ហោរាសាស្រ្តចិនទស្សទាយប្រចាំឆ្នាំ២០១៦

ហោរាសាស្រ្តចិនទាយថាសេដ្ឋកិច្ចពិភពលោកមិនល្អ
លោក ឆេន ស៊ួយហ្វូ សាស្រ្តចារ្យ និងប្រធានសមាគម ហ្វេង ស៊ុយ ដែលមានសមា
ជិកជាង៥០០០០នាក់ បានទស្សទាយរាសីឆ្នាំស្វា២០១៦ ប្រាប់ទីភ្នាក់ងារសារព័ត៌មាន NBC News។
លោក ឆេន ស៊ួយហ្វូ ប្រធានសមាគម ហ្វេង ស៊ុយ បានទស្សទាយនៅឆ្នាំវកនេះថា
យើងនឹងជួបប្រទះសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះយ៉ាងគម្ហុកនៅក្នុងឆ្នាំ២០១៦។ ស្ថានភាព សេដ្ឋកិច្ចពិភពលោកនឹងមានលក្ខណៈអាក្រក់ ហើយក្រុមហ៊ុនជាច្រើននឹងត្រូវក្ស័យធន។ លោក ឆេន ស៊ួយហ្វូ ផ្តល់អនុសាសន៍ឲ្យពន្យាពេលធ្វើការសម្រេចចិត្តនានាផ្នែកហិរញ្ញវត្ថុ
សំខាន់ៗនៅក្នុងឆ្នាំ២០១៦។

ហោរាសាស្រ្តចិនទាយថាទារកកើតឆ្នាំវកមានសំណាងល្អ 
លោក ឆេន ស៊ួយហ្វូ ទស្សទាយដោយព្រមានថាការរៀបចំបង្កើតគ្រួសារ ឬ ការដោះស្រាយបញ្ហាបេះដូង មិនគួររង់ចាំតទៅទៀតទេ។ លោក ឆេន បានមានប្រសាសន៍ថាឆ្នាំវក២០១៦នេះ គឺជាឆ្នាំល្អសម្រាប់ការផ្តល់កំណើតទារក និងស្វែងរកដៃគូរស្នេហា។ ទារកបានប្រសូត្រនៅក្នុងឆ្នាំវក ត្រូវបានចាត់ទុកថាជាមនុស្សសំណាងល្អណាស់ និងខំប្រឹងប្រែងធ្វើការយ៉ាងខ្លាំង។ 

ហោរាសាស្រ្តចិនទាយថាប្រធានាធិបតីចិន អាមេរិកមានសំណាងល្អ
លោក ឆេន ស៊ួយហ្វូ សង្ឃឹមថាពេលវេលាល្អសម្រាប់មនុស្សប្រសូត្រនៅក្នុងឆ្នាំមម្សាញ់
ដែលត្រូវគ្នាល្អណាស់ជាមួយមនុស្សកើតឆ្នាំវក។ លោក ឆេន និយាយថាមានប្រថ្នូលល្អ
ប្រសើរ សម្រាប់លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ដែលបានប្រសូត្រនៅក្នុងឆ្នាំ
ឆ្លូវ។ លោកប្រធានាធិបតីចិន ស៊ី ជិនពិង ដែលបានប្រសូត្រនៅក្នុងឆ្នាំមម្សាញ់ ក៍មានជោគ
វិសនា ឬ ភ័ព្វសំណាងល្អនៅក្នុងឆ្នាំ២០១៦។

ហោរាសាស្រ្តចិនទាយថាឆ្នាំឆុងជាមួយឆ្នាំវក
លោក ឆេន ស៊ួយហ្វូ ទស្សទាយតាមកាក់ថាមនុស្សបានកើតនៅក្នុង
ឆ្នាំខ្លា (១៩៥០, ១៩៦២, ១៩៧៤, ១៩៨៦, ១៩៩៨ និង២០១០)
ឆ្នាំទន្សាយ (១៩៥១, ១៩៦៣, ១៩៧៥, ១៩៨៧, ១៩៩៩ និង២០១១)
ឆ្នាំកុរ (១៩៤៧ ១៩៥៩ ១៩៧១ ១៩៨៣ ១៩៩៥ ២០០៧) ជាទូទៅមិនមានសំណាងល្អទេនៅក្នុងឆ្នាំ២០១៦ ។

ហោរាសាស្រ្តចិនទាយថាឆ្នាំចរឆុងជាមួយឆ្នាំវក
លោក ឆេន ស៊ួយហ្វូ ទស្សទាយថាមិនមានសំណាងសម្រាប់មនុស្សកើតនៅក្នុងឆ្នាំចរ (១៩៤៦, ១៩៥៨, ១៩៧០, ១៩៨២, ១៩៩៤ និង២០០៦) រួមមានបេក្ខជនប្រធានាធិបតី ដូណល ត្រាំ។ “ឆ្នាំវក គឺឆុងនឹងមនុស្សកើតឆ្នាំចរ។ លោក ដូណល ត្រាំ នឹងជួបប្រទះឆ្នាំយុទ្ធនាការរកសម្លេងឆ្នោតយ៉ាងលំបាក។” ហើយលោកស្រី ហ៊ិលឡារី ក្លិនតុន បានកើតនៅក្នុងឆ្នាំកុរ សង្ឃឹមថាមានសំណាងល្អ និងប្រឈមមុខនឹងការបង្ហាញពីសមត្ថភាព និងបុគ្គលិកលក្ខណៈរឹងមាំ។

ហោរាសាស្រ្តចិនទាយថាឆ្នាំចរបរិភោគផ្លែប៉មក្រហមទប់ទល់នឹងឆ្នាំឆុង
ចំពោះលោក ដូណល ត្រាំ និងមនុស្សបានកើតនៅក្នុងឆ្នាំសំណាងមិនល្អ  លោកឆេនសុំឲ្យ
បរិភោគផែ្លប៉មពណ៌ក្រហម និងទុកផែ្លប៉មពណ៌ក្រហមនៅក្នុងផ្ទះ ព្រោះសត្វស្វាចូលចិត្តស៊ី
ផែ្លឈើ ហើយពណ៌ក្រហមនឹងនាំមកនូវជោគវិនាសល្អ។ ក្នុងសភាពស្រាតនៅខ្លួនទទេ
ចំពោះទម្លាប់រស់នៅក្នុងព្រៃតាមធម្មជាតិរបស់សត្វស្វា  លោក ឆេន ផ្តល់អនុសាសន៍ឲ្យ
ស្លៀកសម្លៀកបំពាក់ពណ៌បៃតង់ចាស់។

loading...