អាមេរិកបង្កើនវត្តមានកងម៉ារិនរបស់ខ្លួននៅអូស្រ្តាលី ដើម្បីកម្ចាត់ការគម្រាមកំហែងរបស់ចិន

អាមេរិកបន្តបង្កើនវត្តមានយោធារបស់ខ្លួននៅអូស្រ្តាលី សំដៅប្រឆាំងការគម្រាមកំហែងពីប្រទេសចិន។ ជាមួយផែនការដាក់កងម៉ារិនចំនួន២៥០០នាក់នៅដាវីន វត្តមានយោធាអាមេរិកនៅតំបន់ប៉ាស៊ីហ្វីកបន្តពង្រីក។ ក្រសួងការពារជាតិអាមេរិក បាននិយាយថាវត្តមានកងទ័ពម៉ារិនអាមេរិកនៅអូស្រ្តាលី បានរីកប៉ោងឡើង តាំងពីការវិលជុំកងទ័ពចំនួន២៥០នាក់លើកដំបូង បានមកដល់ប្រទេសអូស្រ្តាលីនៅឆ្នាំ២០១២។ មានកងទ័ពម៉ារិនដូរវេនបច្ចុប្បន្នចំនួន១៥០០នាក់នៅដាវីនជាមួយអាវុធ និងយន្តហោះអាមេរិកមួយចំនួន។ ចំនួនកងទ័ពនេះត្រូវបានបង្កើនឡើងដល់២៥០០នាក់។ វត្តមានយោធាអាមេរិកចេះតែកើនឡើងពង្រីកទូទាំងតំបន់ប៉ាស៊ីហ្វីកដោយមានកងទ័ពម៉ារិនប្រមាណ២២០០០នាក់បានបោះទីតាំងនៅអូគីណាវ៉ារបស់ប្រទេសជប៉ុន ៧០០០នាក់នៅកោះហ្គាំ និង២៨៥០០នាក់នៅកូរ៉េខាងត្បូង។…

Read More

សង្គ្រាមជាមួយអ៊ីរ៉ង់នឹងបំផ្លាញអ្វីៗគ្រប់យ៉ាងដែលអាមេរិកមាន

លោកឧត្តមសេនីយ៍ ហ្គាសែម សូលៃម៉ានី មេបញ្ជាការកងទ័ពពិសេសអ៊ីរ៉ង់ បានព្រមានថាលោកប្រធានាធិបតី ដូណល ត្រាំ នឹងបាត់បង់អ្វីៗគ្រប់យ៉ាងដែលលោកមាន បើលោកត្រាំ ហ៊ានធ្វើសង្គ្រាមប្រឆាំងអ៊ីរ៉ង់។ លោកឧត្តមសេនីយ៍ ក៍បានដាស់តឿនថាសមុទ្រក្រហមលែងមានសុវត្ថិភាពសម្រាប់វត្តមានយោធាអាមេរិកហើយ។ លោក សូលៃម៉ានី បានបញ្ជាក់ថា«សង្គ្រាមជាមួយអ៊ីរ៉ង់នឹងបំផ្លាញអ្វីៗគ្រប់យ៉ាងដែលអ្នកមាន។…

Read More

កងទ័ពចិនអភិវឌ្ឍន៍នាវាមុជទឹករូបយន្ត ដើម្បីចាប់ផ្តើមសករាជថ្មីនៃអំណាចសមុទ្រ

ក្រុមអ្នកវិទ្យាសាស្ត្រពាក់ព័ន្ធគម្រោងចារកម្មសិប្បនិមិ្មត បាននិយាយថាចិនកំពុងអភិវឌ្ឍន៍នាវាមុជទឹកគ្មានមនុស្សបើកដ៍ធំ ឆ្លាត និងតម្លៃថោក ដែលអាចធ្វើដំណើរត្រាប់ចរមហាសមុទ្រនានារបស់ពិភពលោក ដើម្បីបំពេញរយៈចម្ងាយបេសកកម្ម ពីការស៊ើបការណ៍សម្ងាត់ ដល់ការដាក់មីន ធ្វើការវាយប្រហារអត្តឃាតប្រឆាំងនាវាសត្រូវ។ គម្រោងនេះ គឺជាផ្នែកមួយនៃផែនការដ៍មហិច្ឆិតារបស់រដ្ឋាភិបាល ដើម្បីជំរុញអំណាចកងទ័ពជើងទឹកចិនជាមួយបច្ចេកវិទ្យាសម្ងាត់សិប្បនិមិ្មត។ ចិនបានកសាងទីកន្លងសាកល្បងដ៍ធំរបស់ពិភពលោកសម្រាប់ទូកដ្រូននៅហ្ស៊ូហៃក្នុងខេត្តហ្គួងដុង។ ក្រុមអ្នកស្រាវជ្រាវយោធា ក៍កំពុងអភិវឌ្ឍន៍ប្រព័ន្ធគាំទ្រជំនួយការសម្ងាត់សិប្បនិមិ្មតសម្រាប់ក្រុមមេបញ្ជាការនាវាមុជទឹក។…

Read More

ឥទ្ធិពលពិសេសរបស់ប្រព័ន្ធមីស៊ីលល្បឿនលឿនជាងសម្លេង Avangard

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី Tass រាយការណ៍ថាមីស៊ីលរយៈចម្ងាយអន្តរទ្វីប និងសមត្ថភាពហោះហើរយ៉ាងលឿនក្នុងរយៈចម្ងាយជាង១៥០០០ម៉ាយក្នុងមួយម៉ោង នឹងត្រៀមសម្រាប់ការដាក់ពង្រាយឆាប់ៗនេះហើយ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី Tass បាននិយាយថានៅពេលមីស៊ីលល្បឿនលឿនជាងសម្លេង Avangard ជិតទៅដល់គោលដៅរបស់វា មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរសំកាំងកលយុទ្ធ អាចកែប្រែទាំងរយៈកម្ពស់ និងទិសដៅ ដើម្បីបញ្ជៀសការការពារ ហើយអាចហោះហើររយៈកម្ពស់ទាបល្មម…

Read More

ទួរគីបដិសេធផែនការអាមេរិករារាំងការនាំប្រេងចេញរបស់អ៊ីរ៉ង់

លោក តៃយ៉ិប អឺដូហ្គេន ប្រធានាធិបតីទួរគី បាននិយាយថាទួរគីសប្បាយរីករាយទទួលយកប្រេងពីអ៊ីរ៉ង់ ហើយនឹងមិនចូលរួមក្នុងការខំប្រឹងប្រែងរបស់អាមេរិកទប់ស្កាត់ការនាំប្រេងឆៅចេញរបស់អ៊ីរ៉ង់ទេ ដោយបដិសេធកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយដៃគូយុទ្ធសាស្ត្រអ៊ីរ៉ង់។ លោក អឺដូហ្គេន បានបញ្ជាក់នៅថ្ងៃពុធថា«អ៊ីរ៉ង់គឺជាប្រទេសជាប់ជិតខាង និងដៃគូយុទ្ធសាស្ត្ររបស់យើង ហើយកាត់ផ្តាច់ទំនាក់ទំនងជាមួយអ៊ីរ៉ង់តាមការផ្លាស់ប្តូររបស់អាមេរិកប្រឆាំងនឹងការយល់ដឹងអំពីអធិបតេយ្យភាពរបស់ទួរគី។ កាលពីដើមខែនេះ អាមេរិកបានសន្យាជំរុញការគាបសង្កត់សេដ្ឋកិច្ចលើអ៊ីរ៉ង់ ដោយវាយប្រហារសំដៅវិស័យថាមពលរបស់អ៊ីរ៉ង់។…

Read More

មន្ទីរបញ្ចកោណផ្តល់ប្រាក់ជាង៣០០លានដុល្លារទិញមីស៊ីលឲ្យអ៊ុយក្រែន និងប្រទេស៥ទៀត

ក្រសួងការពារជាតិអាមេរិក បាននិយាយថាកងទ័ពអាមេរិកបានផ្តល់កិច្ចសន្យាលក់អាវុធតម្លៃជាង៣០៧លានដុល្លារ ដល់ក្រុមហ៊ុនអាមេរិក Raytheon ដើម្បីផ្គត់ផ្គង់មីស៊ីលកម្ទេចរថក្រោះ Javelin បន្ថែមទៀត ដល់ប្រទេសអ៊ុយក្រែន អេស្តូនី និងលីតួនី ព្រមទាំងប្រទេសអូស្ត្រាលី ទួរគី និងតៃវ៉ាន់។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិអាមេរិក បានបញ្ជាក់ថាក្រុមហ៊ុន…

Read More

ឥណ្ឌា-ជប៉ុន បង្កើនការធ្វើសមយុទ្ធយោធារួមគ្នាលើកដំបូង

ប្រទេសឥណ្ឌា និងជប៉ុន កំពុងរិៈរកលទ្ធភាពលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកងស្វ័យការពារអាកាសជប៉ុន និងកងទ័ពអាកាសឥណ្ឌា ដើម្បីធានាការទស្សនកិច្ចរបស់យន្តហោះនៃប្រទេសទាំងពីរនៅមូលដ្ឋានទ័ពអាកាសរបស់ផងខ្លួនទៅវិញទៅមក។ ឥណ្ឌា និងជប៉ុន កំពុងសង្ឃឹមធ្វើសមយុទ្ធយោធារួមគ្នាលើកដំបូងរបស់ខ្លួន។ លោកស្រី អ៊ីតហ្ស៊ូណូរី អូណូដេរ៉ា រដ្ឋមន្ត្រីការពារជាតិជប៉ុន គ្រោងពិភាក្សាបញ្ហានេះក្នុងអំឡុងទស្សនកិច្ចនៅទីក្រុងញូវដេលីនាពាក់កណ្តាលខែសីហាខាងមុខនេះ ដែលលោកស្រីនឹងជួបសមាភាគីឥណ្ឌារបស់លោកស្រី។ ផែនទីបង្ហាញផ្លូវចុងក្រោយសម្រាប់សមយុទ្ធយោធាស្នើឡើងនេះ…

Read More

លោក ផូមភីអូ ៖ កូរ៉េខាងជើងនៅតែផលិតអាវុធនុយក្លេអ៊ែរ

លោក ម៉ាយ ផូមភីអូ រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយព្រហស្បតិ៍នេះថាកូរ៉េខាងនៅតែកំពុងផលិតសម្ភារៈអាវុធនុយក្លេអ៊ែរ ៦សប្តាហ៍ បន្ទាប់ពីលោកប្រធានាធិបតី ដូណល ត្រាំ បាននិយាយថាការគម្រាមកំហែងអាវុធនុយក្លេអ៊ែរពីទីក្រុងព្យូងយ៉ាងបានបញ្ចប់។ លោក ផូមភីអូ បានប្រាប់គណៈកម្មាធិការទំណាក់ទំនងបរទេសនៃព្រឹទ្ធសភាអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះថាកូរ៉េខាងជើងបន្តផលិតសម្ភារៈបំផ្ទុះអាវុធនុយក្លេអ៊ែរ។ លោកត្រាំ បានជួបជាមួយលោក…

Read More

ស្ថានភាពអាវុធការពារជាតិចិនកាន់តែខ្លាំងឡើង

លោក ម៉ាហ្សែល លេត្រេ អតីតអនុរដ្ឋមន្ត្រីការពារជាតិអាមេរិកទទួលបន្ទុកចារកម្ម បាននិយាយថាបក្សកុម្មុយនីស្តចិនប្រើយុទ្ធសាស្ត្រនយោបាយ ហិរញ្ញវត្ថុ និងយោធា ដើម្បីបង្កើត និងធ្វើឲ្យវត្តមានរបស់ខ្លួននៅតាមប្រទេសនានារឹងមាំនៅក្នុងតំបន់ និងពិភពលោក។ ប្រតិបត្តិ ការឥទ្ធិពល គឺជាឧបករណ៍តែមួយដែលចិនដាក់ពង្រាយធ្វើជាផ្នែកមួយនៃការខំប្រឹងប្រែងដ៍ធំធេង ដើម្បីពង្រីក និងបង្កើន។…

Read More

ព្យុះភ្លៀងកំពុងតែកើតឡើងនៅក្នុងសេដ្ឋកិច្ចអាមេរិក

លោកស្រី ដៀន ស្វន សេដ្ឋវិទូដ៍ល្បី បាននិយាយថាទោះបីជា គ្មានសង្គ្រាមពាណិជ្ជកម្មផ្ទុះឡើងពេញបន្ទុកក៍ដោយ ក៍ភាពមិនច្បាស់លាស់រុំព័ន្ធពន្ធគយ អាចធ្វើឲ្យសេដ្ឋកិច្ចអាមេរិករងការឈឺចាប់។ ពន្ធគយ ដែលពង្រឹងប្រាក់ដុល្លារ និងតម្លើងអត្រាការប្រាក់ បំផ្លាញភាពប្រកួតប្រជែងរបស់ក្រុមអ្នកផលិត និងក្រុមអ្នកនាំចេញដទៃទៀត។ លោកស្រី ដៀន…

Read More

រុស្ស៊ីគម្រាមសងសឹក បើស៊ុយអែត និងហ្វាំងឡង់ចូលរួមក្នុងអង្គការណាតូ

លោក ហ្សឺហ្គេយ ហ្ស៊ូហ្គូ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បាននិយាយថាទំណាក់ទំនងកាន់តែខ្លាំងឡើងរបស់អង្គការណាតូជាមួយប្រទេសស៊ុយអែត និងហ្វាំងឡង់ កំពុងព្រួយបារម្ភ ហើយសកម្មភាពបែបនេះបង្ខំឲ្យប្រទេសរបស់លោកចាត់វិធានការឆ្លើយតប។ លោក ហ្សឺហ្គេយ ហ្ស៊ូហ្គូ បានបញ្ជាក់ថា«សន្ធិសញ្ញាត្រូវបានចុះហត្ថលេខានៅក្នុងខែឧសភា ដែលផ្តល់ឲ្យការចូលរួមពេញលេញរបស់ស៊ុយអែត និងហ្វាំងឡង់ក្នុងការធ្វើសមយុទ្ធរបស់សម្ព័ន្ធភាព និងលទ្ធភាពនៃការប្រើប្រព័ន្ធបញ្ជា…

Read More

លក្ខណៈពិសេសរបស់មីស៊ីលនុយក្លេអ៊ែរ Burevestnik

ក្រសួងការពារជាតិរុស្ស៊ី និយាយថាអាវុធមីស៊ីលនុយក្លេអ៊ែរ Burevestnik នេះ ដែលបានដើរដោយម៉ាស៊ីននុយក្លេអ៊ែរធុនតូច និងបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នឹងគ្មានការកំណត់រយៈចម្ងាយទេ ហើយអាចបុកទម្លុះប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធការពារមីស៊ីលទំនើប និងមានស្រាប់។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី Tass បានរាយការណ៍ថាការសាកល្បងបាញ់បង្ហោះអាវុធមីស៊ីលនេះ ត្រូវបានគ្រោងធ្វើឡើងឆាប់ៗនេះ ហើយប្រព័ន្ធបាញ់អាវុធមីស៊ីលថ្មីនេះកំពុងត្រូវបានរៀបចំប្លង់…

Read More