លោកត្រាំ គម្រាមដកអាមេរិកចេញពីអង្គការពាណិជ្ជកម្មពិភពលោក WTO

លោកប្រធានាធិបតី ដូណល ត្រាំ បានគម្រាមដកអាមេរិកចេញពីអង្គការពាណិជ្ជកម្មពិភពលោក WTO បើអង្គការនេះមិនផ្លាស់ប្តូរវិធីដែលខ្លួនធ្វើមកលើអាមេរិក។

លោកត្រាំ បាននិយាយក្នុងសម្ភាសជាមួយ Bloomberg ថា«បើអង្គការនេះមិនធ្វើឲ្យមានរូបរាងទេ ខ្ញុំនឹងដកខ្លួនចេញពីអង្គការពាណិជ្ជកម្មពិភពលោក»។

អង្គការពាណិជ្ជកម្មពិភពលោក ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ច្បាប់សម្រាប់ពាណិជ្ជកម្មពិភពលោក និងដោះស្រាយជម្លោះរវាងប្រទេស និងប្រទេស។

ប៉ុន្តែលោកត្រាំ ដែលកំពុងជំរុញគោលនយោបាយឧបត្ថម្ភនិយម និយាយថាអាមេរិកត្រូវបានទទួលរងអយុត្តិធម៌ដោយអង្គការពិភពលោកនេះ។

ការព្រមានរបស់លោកត្រាំអំពីលទ្ធភាពដកអាមេរិកចេញពីអង្គការពាណិជ្ជកម្មពិភពលោកបញ្ជាក់ជម្លោះរវាងគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតី និងប្រព័ន្ធពាណិជ្ជកម្មបើកចំហ ដែលអង្គការ WTO ត្រួតពិនិត្យ។ (BBC)

,