ឥទ្ធិពលពិសេសរបស់ប្រព័ន្ធមីស៊ីលល្បឿនលឿនជាងសម្លេង Avangard

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី Tass រាយការណ៍ថាមីស៊ីលរយៈចម្ងាយអន្តរទ្វីប និងសមត្ថភាពហោះហើរយ៉ាងលឿនក្នុងរយៈចម្ងាយជាង១៥០០០ម៉ាយក្នុងមួយម៉ោង នឹងត្រៀមសម្រាប់ការដាក់ពង្រាយឆាប់ៗនេះហើយ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី Tass បាននិយាយថានៅពេលមីស៊ីលល្បឿនលឿនជាងសម្លេង Avangard ជិតទៅដល់គោលដៅរបស់វា មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរសំកាំងកលយុទ្ធ អាចកែប្រែទាំងរយៈកម្ពស់ និងទិសដៅ ដើម្បីបញ្ជៀសការការពារ ហើយអាចហោះហើររយៈកម្ពស់ទាបល្មម ដើម្បីបញ្ជៀសប្រព័ន្ធមីស៊ីលបាញ់ស្ទាក់ចាប់។

យោងតាមរបាយការណ៍ ការផលិតក្បាលគ្រាប់មីស៊ីលតាមលំដាប់ បានចាប់ផ្តើម។ (CNN)