ឥណ្ឌា-ជប៉ុន បង្កើនការធ្វើសមយុទ្ធយោធារួមគ្នាលើកដំបូង

ប្រទេសឥណ្ឌា និងជប៉ុន កំពុងរិៈរកលទ្ធភាពលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកងស្វ័យការពារអាកាសជប៉ុន និងកងទ័ពអាកាសឥណ្ឌា ដើម្បីធានាការទស្សនកិច្ចរបស់យន្តហោះនៃប្រទេសទាំងពីរនៅមូលដ្ឋានទ័ពអាកាសរបស់ផងខ្លួនទៅវិញទៅមក។

ឥណ្ឌា និងជប៉ុន កំពុងសង្ឃឹមធ្វើសមយុទ្ធយោធារួមគ្នាលើកដំបូងរបស់ខ្លួន។ លោកស្រី អ៊ីតហ្ស៊ូណូរី អូណូដេរ៉ា រដ្ឋមន្ត្រីការពារជាតិជប៉ុន គ្រោងពិភាក្សាបញ្ហានេះក្នុងអំឡុងទស្សនកិច្ចនៅទីក្រុងញូវដេលីនាពាក់កណ្តាលខែសីហាខាងមុខនេះ ដែលលោកស្រីនឹងជួបសមាភាគីឥណ្ឌារបស់លោកស្រី។

ផែនទីបង្ហាញផ្លូវចុងក្រោយសម្រាប់សមយុទ្ធយោធាស្នើឡើងនេះ នឹងកើតចេញជារូបរាង នៅពេលរដ្ឋមន្ត្រីការពារជាតិទាំងពីរផ្តល់ការយល់ព្រមក្នុងជំនួបនោះ។

គំនិតនេះត្រូវបានលើកឡើងក្នុងអំឡុងការសន្ទនាអន្តរក្រសួងការពារជាតិឥណ្ឌា-ជប៉ុនឆ្នាំ២០១៧។

ក្នុងបរិបទនៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ រដ្ឋមន្ត្រីការពារជាតិទាំងពីររូប បានសម្រេចចិត្តបង្កើតសមយុទ្ធយោធារួមក្នុងវិស័យប្រយុទ្ធប្រឆាំងភេរវកម្មរវាងកងទ័ពឥណ្ឌា និងជប៉ុននៅក្នុងឆ្នាំ២០១៨។ (Sputnik)

,