ឥណ្ឌាប្រើមីស៊ីលអន្តរទ្វីបបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរសម្រាប់ខែលយុទ្ធសាស្ត្រ

កងទ័ពឥណ្ឌាប្រើមីស៊ីលអន្តរទ្វីបប្រភេទថ្មីបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ហើយវាយប្រហារគោលដៅនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ។

ឥណ្ឌាទទួលបានអាវុធកម្លាំងខ្លាំងថ្មីបន្ថែម នៅពេលកងទ័ពឥណ្ឌាត្រៀមទទួលមីស៊ីលអន្តរទ្វីប Agni V ថ្មី។

មីស៊ីលថ្មីអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និងមានរយៈចម្ងាយវាយប្រហារបាន៥០០០គីឡូម៉ែត្រ ដែលលើសសមត្ថភាពនៃមីស៊ីលដទៃទៀតប្រើដោយកងទ័ពឥណ្ឌាបច្ចុប្បន។

មន្ត្រីឥណ្ឌា បាននិយាយថា«វាគឺជាអាវុធយុទ្ធសាស្ត្រដែលនឹងធ្វើសកម្មភាពធ្វើជាខែល ហើយដែលគម្រោងយុទ្ធសាស្ត្រជិតឈានដល់ទីបញ្ចប់»។

ប្រភពនានា បាននិយាយថាមីស៊ីលថ្មីនេះនឹងមកដល់ឆាប់ៗនេះ ហើយត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាការកងទ័ពយុទ្ធសាស្ត្ររបស់ឥណ្ឌា។ (Sputnik)