អ៊ុយក្រែនបាញ់សាកល្បងមីស៊ីលប្រឆាំងនាវាថ្មីដោយជោគជ័យ

ក្រុមហ៊ុនផលិតគ្រឿងសព្វាវុធការពារជាតិរដ្ឋអ៊ុយក្រែន Ukroboronprom បានប្រកាសការបាញ់សាកល្បងមីស៊ីលថ្មី Neptun ដោយជោគជ័យនៅក្នុងខែសីហា។ អ្នកជម្រុកគំនិតនៅទីក្រុងវ៉ាស៊ីងតុនមួយរូប និយាយថាមីស៊ីល Neptun មានលក្ខណៈប្រហាក់ប្រហែលនឹងមីស៊ីលរុស្ស៊ី Kh-35។

មីស៊ីល Neptun ដែលជាមីស៊ីលប្រឆាំងនាវាល្បឿនយឺតជាងសម្លេង ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនរដ្ឋអ៊ុយក្រែននៅក្នុងទីក្រុងគៀវ។ មីស៊ីល Neptun បាញ់បានចម្ងាយពី២៨០ ទៅ៣០០គីឡូម៉ែត្រ។

យោងតាមមជ្ឈមណ្ឌលសម្រាប់គម្រោងការពារមីស៊ីលរបស់វិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ មីស៊ីល មានកល្ខណៈបាញ់លើដី សមុទ្រ និងអាកាស។

សារព័ត៌មាន Defense News បានកត់សម្គាល់ថាទោះបីជាមីស៊ីលទាំងនោះនៅតែស្ថិតនៅក្នុងការអភិវឌ្ឍ ប៉ុន្តែអាចវាយប្រហារទីតាំងនានាដល់ទីក្រុងម៉ូស្គូ។ (Sputnik)