អ៊ីស្រាអែល និងហ្សកដានី វិលក្បុងចំពោះការវាយលុករបស់កងទ័ពស៊ីរីនៅតាមព្រំដែន

ប្រតិបត្តិការយោធាស៊ីរីនៅតំបន់នីរតី នឹងមានគ្រោះថ្នាក់ នៅពេលអ៊ីស្រាអែល និង    ហ្សកដានី កំពុងវិលក្បុងចំពោះកងទ័ពស៊ីរីដណ្តើមគ្រប់គ្រងតំបន់ព្រំដែនរបស់ខ្លួនឡើងវិញ។ នៅពេលអ៊ីស្រាអែល និយាយថាមានកងទ័ពអ៊ីរ៉ង់មកជិតតំបន់ហ្គោឡេន ហៃ ជាមួយកងទ័ពរបស់លោកប្រធានាធិបតីស៊ីរី បាសា អាល់ អាសាដ ដើម្បីបង្កគ្រោះថ្នាក់ដល់រដ្ឋអ៊ីស្រាអែល ហ្សកដានីកាន់តែព្រួយបារម្ភអំពីទំនាក់ទំនងជាមួយជនភៀសខ្លួនរត់ចេញពីតំបន់ជម្លោះ។

កាសែត Haaretz បានរាយការណ៍ថាព្រំដែនស៊ីរី និងហ្សកដានីត្រូវបានបិទ ដោយសារជម្លោះប្រដាប់អាវុធ ដែលបំផ្លាញសេដ្ឋកិច្ចរបស់ស៊ីរី និងហ្សកដានី។ កងទ័ពស៊ីរីបានសម្រុកចូលទៅកាន់ទីក្រុងដារ៉ា ប៉ុន្តែមានពួកជីវពលនៅចន្លោះទីក្រុង និងព្រំដែន។ ការបាញ់ផ្លោងត្រូវបានធ្វើឡើងជាមួយការប្រយុទ្ធគ្នាទ្រង់ទ្រាយធំ នៅពេលពួកអ្នកស្រុក និងជីវពល បានរាយការណ៍អំពីការបង្កើនកងទ័ពរដ្ឋាភិបាលនៅក្បែរតំបន់នីរតី។ ពួកឿទ្ទាម បញ្ជាក់ថាកងទ័ពអ៊ីរ៉ង់មានវត្តមានយ៉ាងច្រើននៅជាមួយកងទ័ពរបស់លោក អាសាដ ប៉ុន្តែស៊ីរីបានបដិសេធការចោទប្រកាន់នេះ។ (Sputnik)

, , ,