អ៊ីស្រាអែលសន្យាឆ្លើយតបដ៍ខ្លាំងក្លា បើកងទ័ពស៊ីរីចូលក្នុងតំបន់គ្មានកងទ័ពនៅហ្គោឡេន ហៃ

លោក អាវីឌ័រ លៀប៊ើមែន រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បាននិយាយថាអ៊ីស្រាអែលនឹងធ្វើការឆ្លើយតបដ៍ខ្លាំងក្លា បើកងទ័ពស៊ីរីចូលទៅក្នុងតំបន់គ្មានកងទ័ពនៅហ្គោឡេន ហៃ។ អ៊ីស្រាអែលបានបង្កើនកងទ័ពរបស់ខ្លួននៅក្នុងតំបន់ក្នុងពេលការសម្រុកទៅមុខរបស់កងទ័ពស៊ីរីប្រឆាំងពួកជីវពល។

លោក លៀប៊ើមែន បានបញ្ជាក់ថា«សម្រាប់ភាគីរបស់យើង យើងនឹងសង្គ្រោះកិច្ចព្រមព្រៀងមិនដកថយឆ្នាំ១៩៧៤ ហើយយើងទទូចថារាល់លិខិតចុងក្រោយត្រូវបានគោរព និងការរំលោភណាមួយជាមួយការឆ្លើយតបដ៍ខ្លាំងក្លាពីរដ្ឋអ៊ីស្រាអែល»។

រយៈពេលពីរបីសប្តាហ៍កន្លងមកនេះ អ៊ីស្រាអែលបានព្រមានស៊ីរីដដែលៗប្រឆាំងការចូលក្នុងតំបន់គ្មានកងទ័ព ក្នុងពេលប្រតិបត្តិការបន្តប្រឆាំងពួកជីវពលនៅភាគនីរតីនៃប្រទេស។ អ៊ីស្រាអែលក៍បានបង្កើនវត្តមានកងទ័ពរបស់ខ្លួននៅក្នុងតំបន់ហ្គោឡេន ហៃ គ្រប់គ្រងដោយស៊ីរី ដោយសន្យាការពារអធិបតេយ្យភាព និងព្រំដែនរបស់ខ្លួន។ តំបន់ហ្គផឡេន ហៃ ត្រូវបានគ្រប់គ្រងដោយអ៊ីស្រាអែលតាំងពីសង្គ្រាមឆ្នាំ១៩៦៧ ប៉ុន្តែទង្វើនេះមិនបានទទួលស្គាល់ដោយអន្តរជាតិទេ។

នៅពេលជម្លោះនៅស៊ីរី បានរីករាលដាល់អស់រយៈពេលជាច្រើនឆ្នាំ អ៊ីស្រាអែលមានឳកាសច្រើន។ អ៊ីស្រាអែលបានវាយប្រហារកងទ័ពរដ្ឋាភិបាលស៊ីរីដដែលៗក្បែតំបន់ហ្គោឡេន ហៃ។ (RT)

,