អ៊ីស្រាអែលវាយប្រហារទីតាំងចំនួន២០កន្លែងនៅហ្គាហ្សា ក្នុងការសងសឹកទៅនឹងការបាញ់ផ្លោងរបស់ប៉ាឡេស្ទីន

កងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសប្រឆាំងទីតាំងចំនួន២០កន្លែងនៅតំបន់ហ្គាហ្សា ហើយបានរឹតបន្តឹងតំបន់នេសាទទាំងអស់ និងបានបិទចំណុចត្រួតពិនិត្យតាមព្រំដែនរួមទាំងអស់ បន្ទាប់ពីមានការបាញ់មីស៊ីលពីតំបន់ហ្គាហ្សាចូលទឹកដីអ៊ីស្រាអែល។

កងកម្លាំងការពារអ៊ីស្រាអែល បានធ្វើឲ្យខកខានការវាយប្រហាររបស់ក្រុមភេរវករពីតំបន់ហ្គាហ្សាលើក្រុមប្រឹក្សាតំបន់ Hof Ashkelon ជាច្រើនម៉ោង បន្ទាប់ពីការវាយប្រហារប្រហាក់ប្រហែលគ្នាលើទីក្រុងប៊ៀហ្សេប៉ារបស់អ៊ីស្រាអែល។

អ៊ីស្រាអែលបានបិទច្រកព្រំដែនទាំងអស់ ហើយបានរឹតបន្តឹងតំបន់ទាំងអស់សម្រាប់ពួកអ្នកនេសាទហ្គាហ្សា ក្នុងការសងសឹកទៅនឹងការបាញ់រ៉ូកែតចេញពីតំបន់ហ្គាហ្សា។

លោក ជូណាថាន ខុនរីខើស អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល បាននិយាយថាកងកម្លាំងអ៊ីស្រាអែលបានវាយប្រហារទីតាំងយោធាចំនួន២០កន្លែងនៅតំបន់ហ្គាហ្សា ក្នុងការសងសឹកទៅនឹងការបាញ់រ៉ូកែតរបស់ប៉ាឡេស្ទីន។ (Sputnik)

,