អ៊ីស្រាអែលព្រមានទីក្រុងដាម៉ាស់កុំឲ្យប្រើប្រព័ន្ធការពារដែនអាកាសប្រឆាំងយន្តហោះអ៊ីស្រាអែលនៅក្នុងប្រទេសស៊ីរី

 

មន្ត្រីកងទ័ពអាកាសអ៊ីស្រាអែលជាន់ខ្ពស់ បាននិយាយថាយន្តហោះយោធាអ៊ីស្រាអែល នឹងបន្តប្រតិបត្តិការនៅក្នុងដែនអាកាសស៊ីរី ដែលត្រូវបានគេគិតថាចាំបាច់។

មន្ត្រីកងទ័ពអាកាសអ៊ីស្រាអែលជាន់ខ្ពស់នេះ ក៍បានព្រមានស៊ីរីកុំឲ្យប្រើប្រព័ន្ធការពារដែនអាកាសប្រឆាំងយន្តហោះចម្បាំងអ៊ីស្រាអែល។ «ប្រព័ន្ធការពារអាកាសស៊ីរីដែលបានបាញ់មកលើយន្តហោះចម្បាំងអ៊ីស្រាអែល នឹងត្រូវបានបំផ្លាញ។ ប្រព័ន្ធការពារដែនអាកាសស៊ីរី ដែលមិនបាញើមកលើយើង នឹងមិនត្រូវបានបំផ្លាញទេ។ គោលនយោបាយនេះនឹងបន្ត។»

មន្ត្រីកងទ័ពអាកាសអ៊ីស្រាអែលជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថានេះគឺជារឿងតែមួយគត់ ដើម្បីរារាំងវិធានការវាយលុករបស់អ៊ីរ៉ង់។ (Sputnik)

 

,