អ៊ីស្រាអែលបាញ់ទម្លាក់យន្តហោះប្រយុទ្ធស៊ីរីនៅក្បែរតំបន់ហ្គោឡេន ហៃ

អ៊ីស្រអែល និយាយថាខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងស៊ីរី ដែលបានហោះចូលក្នុងដែនអាកាសរបស់ខ្លួន ឧប្បត្តិហេតុដ៍កម្ររវាងសត្រូវទាំងពីនេះ។

ក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយថាមីស៊ីលបាញ់ពីដីទៅអាកាសចំនួន២គ្រាប់ត្រូវបានបាញ់សំដៅយន្តហោះប្រយុទ្ធ Sukhoi។

យោងតាមរបាយការណ៍អ៊ីស្រាអែល ឧប្បតិ្តហេតុនេះបានកើតឡើងនៅពីលើតំបន់ហ្គោឡេន ហៃ។ វាសនារបស់អ្នកបើកយន្តហោះមិនទាន់ដឹងច្បាស់នៅឡើយទេ។

In this Wednesday, Nov. 8, 2017 photograph released by the U.S. Defense Department, German soldiers assigned to Surface Air and Missile Defense Wing 1, fire the Patriot weapons system at the NATO Missile Firing Installation in Chania, Greece. Online videos are raising new questions about Saudi Arabia’s claims that it has intercepted nearly every ballistic missile launched by Shiite rebels in Yemen with its own Patriot missile systems. (Sebastian Apel/U.S. Department of Defense, via AP)

ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី Sana បាននិយាយថាអ៊ីស្រាអែលបានបាញ់ប្រហារយន្តហោះនៅលើដែនអាកាសស៊ីរី។

ទីភ្នាក់ងារសារព័ត៌មាន Sana បានបញ្ជាក់ថាយន្តហោះកំពុងធ្វើការវាយប្រហារប្រឆាំងក្រុមភេរវករប្រដាប់អាវុធនៅក្បែរតំបន់ខាងត្បូង Yarmouk Valley។

ស៊ីរីពិពណ៌នាក្រុមឧទ្ទាមថាជាភេរវករ។ (BBC)

,