អ៊ីស្រាអែលបដិសេធវត្តមានកងទ័ពអ៊ីរ៉ង់ និងហេសប៊ូឡាបន្លំខ្លួននៅតំបនើខាងត្បូងស៊ីរី

លោក អាវីឌ័រ លៀប៊ើមែន រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល បានអះអាងថាកងទ័ពអ៊ីរ៉ង់ និងហេសប៊ូឡាបានចាកចេញពីតំបន់នានានៃខេត្តដារ៉ា និងហ្គូណេយត្រានៅខាងត្បូងស៊ីរី វិលត្រឡប់មកបន្លំខ្លួនជាកងទ័ពស៊ីរី ដើម្បីបញ្ជៀសការវាយប្រហាររបស់អ៊ីស្រាអែល។

លោក លៀប៊ើមែន បាននិយាយថាមានទីប្រឹក្សាយោធាអ៊ីរ៉ង់ច្រើនរាប់សិបនាក់នៅតំបន់ខាងត្បូងស៊ីរី គ្មានកងទ័ពអ៊ីរ៉ង់បន្លំខ្លួនជាកងទ័ពស៊ីរីនៅទីនោះទេ។

Lebanese Hezbollah Fighters Join Syrian Army in Southwestern Districts of Aleppo

កាលពីសប្តាហ៍មុន កាសែត Wall Street Journal បានដកស្រង់មន្ត្រីឧទ្ទាមស៊ីរីជាន់ខ្ពស់ ដែលបានបញ្ជាក់ថាកងទ័ពអ៊ីរ៉ង់ និងពួកអ្នកប្រយុទ្ធហេសប៊ូឡាបានពាក់ឯកសណ្ឋានកងទ័ពស៊ីរីមានវត្តមាននៅតំបន់ខាងត្បូងស៊ីរី។

រុស្ស៊ី អាមេរិក ហ្សកដង់ និងអ៊ីស្រាអែល បានពិភាក្សាការដកកងទ័ពបរទេសទាំងអស់ចេញពីតំបន់គ្មានការប្រយុទ្ធនៅតំបន់ខាងត្បូងស៊ីរីជាប់ព្រំដែនជាមួយអ៊ីស្រាអែល និងហ្សកដង់។ អ៊ីស្រាអែលទទូចឲ្យដកវត្តមានយោធាអ៊ីរ៉ង់ និងហេសប៊ូឡានៅស៊ីរី ហើយបានសន្យាធ្វើយុទ្ធនាការយោធាប្រឆាំងកងទ័ពអ៊ីរ៉ង់ និងហេសប៊ូឡានៅលើទឹកដីស៊ីរី។ (Sputnik)

,