អ៊ីស្រាអែលបង្កើនវត្តមានយោធាជាមួយរថក្រោះ និងកងកាំភ្លើងធំនៅតំបន់ហ្គោឡេន ហៃ

អ៊ីស្រាអែលបានបង្កើនវត្តមានយោធារបស់ខ្លួននៅតំបន់ហ្គោលឡេន ហៃ គ្រប់គ្រងដោយស៊ីរី ចំពេលកងទ័ពស៊ីរីថ្មីៗនេះរុលចូលទៅប្រឆាំងពួកជីវពលនៅក្នុងខេត្តដារ៉ា ដោយទាញហេតុសំអាងលើតម្រូវការការពារអធិបតេយ្យភាពអ៊ីស្រាអែល។

ប្រកាន់ជំហរការពារ អ៊ីស្រាអែល បានបញ្ជាក់ថាកងកម្លាំងបន្ថែម រួមមានកងរថក្រោះ និងកងកាំភ្លើងធំ ត្រូវបានដាក់ពង្រាយទប់ទល់ចំពោះឧប្បត្តិហេតុកើតឡើង។

កងទ័ពអ៊ីស្រាអែល បាននិយាយថា«កងការពារអ៊ីស្រាអែលនឹងបន្តគោលនយោបាយមិនអន្តរាគមន៍របស់ខ្លួនក្នុងជម្លោះស៊ីរី នៅពេលប្រតិកម្មខ្លាំងៗចំពោះករណីដែលអធិបតេយ្យភាព ឬ ជនស៊ីវិលអ៊ីស្រាអែល ត្រូវបានគម្រាមកំហែង។

លោក បេនយ៉ាមិន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក៍បានបញ្ជាក់ថាទង្វើនេះមិនមែនជាការបង្កសង្គ្រាមទេ ប៉ុន្តែ«យើងនឹងបន្តការពារព្រំដែនរបស់យើង»។

អ៊ីស្រាអែលបានគ្រប់គ្រងតំបន់ហ្គោឡេន ហៃ តាំងពីសង្គ្រាមឆ្នាំ១៩៦៧ ប៉ុន្តែទង្វើនេះមិនបានទទួលស្គាល់ជាអន្តរជាតិទេ។ (RT)

,